ព័តមានអន្តរជាតិ
-
មន្ត្រីចូលនិវត្តន៍ថៃ១៨នាក់បានស្លាប់ ក្នុងហេតុការរថយន្តធ្លាក់ចូលជ្រោះ
សារព័ត៌មាន Cambodia News/ ថៃ (វិច្ឆិកា ២០១៦) ៖ ប្រភពព័តមានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារម្សិលមិញ ពោលគឺចំពេលដែលរថយន្តជួបគ្រោះធ្វើដំណើរនៅចំណុចមួយនៃភាគខាងជើងប្រទេសថៃ។ ជនរងគ្រោះគឺសុទ្ធតែជាអតីតមន្ត្រីធ្វើការនៅក្រុមហ៊ុន CAT Telecom របស់រដ្ឋ ដោយពួកគេធ្វើដំណើរប៉នប៉ងពីខេត្ត ទៅកាន់ក្រុងបាងកក បន្ទាប់ពីដើរកំសាន្តក្នុងថ្ងៃឈប់សម្រាក។
Read More » -
ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតលើវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតក្នុងក្រុងកាប៊ុលបានកើនដល់ ២៧នាក់
សារព័ត៌មាន Cambodia News/ អាហ្វហ្គានីស្ថាន (២២ វិច្ឆិកា ២០១៦) ៖ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃចន្ទម្សិលមិញ នៅឯវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតស្ថិតនៅក្នុងស្រុកឆាកាឡា នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសម្ដីក្រុមមន្ត្រីនគរបាលបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីល្ងាចម៉ោងក្នុងស្រុក។
Read More » -
រថយន្តបុកបន្តគ្នាក្នុងខេត្តសានហ្ស៊ីបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និង ៤០នាក់ទៀតរងរបួស
សារព័ត៌មាន Cambodia News ចិន (២២ វិច្ឆិកា ២០១៦) ៖ ការបុកបន្តកន្ទុយគ្នាបានសម្លាប់មនុស្ស ៤នាក់ និង ៤០នាក់ទៀតរងរបួសនៅតាមផ្លូវជាតិ ស្ថិតនៅក្នុងខេត្តសានហ្ស៊ីភាគខាងជើងប្រទេសចិនកាលពីថ្ងៃចន្ទម្សិលមិញ បណ្ដាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ដំបូងឡើយមជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិកបានដាក់កម្រិតរញ្ជួយ ៧,៣រ៉ិចទ័រ ប៉ុន្តែក្រោយមកបានទម្លាក់មកត្រឹម ៦,៩រ៉ិចទ័រវិញ។
Read More » -
ជប៉ុនព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ
សារព័ត៌មាន Cambodia News/ ជប៉ុន (២២ វិច្ឆិកា ២០១៦) ៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីមានកម្រិតបឋម ៧,៣រ៉ិចទ័របានអង្រួនភាគខាងជើងប្រទេសជប៉ុនកាលពីព្រឹកថ្ងៃអង្គារនេះ ទីភ្នាក់ងារបានបញ្ចេញការកើនរំលឹកពីរលកស៊ូណាមិ សម្រាប់តំបន់ភាគខាងជើងឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសនេះ។ ដំបូងឡើយមជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិកបានដាក់កម្រិតរញ្ជួយ ៧,៣រ៉ិចទ័រ ប៉ុន្តែក្រោយមកបានទម្លាក់មកត្រឹម ៦,៩រ៉ិចទ័រវិញ។
Read More » -
ផ្ទុះរថយន្តកាំមីញ៉ុងស៊ីទែនមួយនៅម៉ូហ្សំប៊ិកស្លាប់73នាក់
សារព័ត៌មាន Cambodia News/ ម៉ូហ្សំប៊ិក (១៨ វិច្ឆិកា ២០១៦) ៖ ក្នុងសេចក្តីប្រកាសមួយរដ្ឋាភិបាលម៉ូហ្សំប៊ិកនិយាយថា មនុស្សយ៉ាងតិច៧៣នាក់ត្រូវស្លាប់ហើយជាច្រើនសិបនាក់ទៀតរងរបួសដោយសារការផ្ទុះរថយន្តកាំមីញ៉ុងស៊ីទែនមួយកាលពីថ្ងៃទី១៧ វិច្ឆិកា នៅភាគខាងជើងប្រទេស ។ សេចក្តីប្រកាសបញ្ជាក់ថា ការផ្ទុះកើតមាននៅខេត្ត TETE ពេលរថយន្តស៊ីទែននោះបើកឆ្ពោះទៅប្រទេសម៉ាឡាវី ដោយដឹកប្រេងពីទីក្រុង BEIRA ជាក្រុងកំពង់ផែមួយនៅជាប់ឆ្នេរសមុទ្រភាគកណ្តាលម៉ូហ្សំប៊ិក…
Read More » -
ការប៉ះទង្គិចរវាងកងកម្លាំងនគរបាល និងក្រុមអ្នកតវ៉ានៅតែបន្តក្នុងរដ្ឋធានីអាតែន
សារព័ត៌មាន Cambodia News/ ក្រិក (១៨ វិច្ឆិកា ២០១៦) ៖ នគរបាលបង្ក្រាបកុបកម្មក្រិក និងក្រុមបាតុករបិទមុខបានប៉ះទង្គិចគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅកណ្ដាលរដ្ឋធានីអាតែនជាមួយការបាញ់គ្រាប់បែកសាំង ក្រោយការដង្ហែក្បួនតវ៉ាមួយ រម្លឹកដល់ខួបនៃការធ្វើបដិវត្តន៍បង្ហូរឈាមរបស់សិស្សសាលាក្នុងឆ្នាំ1973 ដែលបានជួយឲ្យមានការផ្ដួលរំលំរបបដឹកនាំដោយយោធា របស់ប្រទេសនេះចន្លោះឆ្នាំ1967 និងឆ្នាំ1974។
Read More » -
តម្លៃប្រេងកើនឡើងក្នុងអំឡុងពេលបោះឆ្នោតនៅសហរដ្ឋអាមេរិក
សារព័ត៌មាន Cambodia News/ សហរដ្ឋអាមេរិក (១១ វិច្ឆិកា ២០១៦) ៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃពុធ ដោយទីផ្សារបានផ្តោតទៅលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងសហរដ្ឋអាមេរិក ។ អ្នកលក់បង្កើនតម្លៃព្រោះគិតថា លោកស្រី Hillary Clinton នាំមុខលោក Donald Trump ។ ប៉ុន្តែទីបំផុត…
Read More » -
មនុស្ស ១៥នាក់ស្លាប់ និង ៦នាក់ទៀតកំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅវៀតណាម
សារព័ត៌មាន Cambodia News/ វៀតណាម (០៨ វិច្ឆិកា ២០១៦) ៖ សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា ទឹកជំនន់ក្នុងភាគកណ្ដាលប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួនកាលពីចុងសប្ដាហ៍នេះ។ អាជ្ញាធរប្រចាំតំបន់ក្នុងខេត្ត Phu Yen បានចល័តកងកម្លាំងសន្តិសុខកាលពីថ្ងៃអាទិត្យ ដើម្បីជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ខណៈលំនៅ
Read More » -
បាក់ស្ពានអាកាសនៅអ៊ីតាលី ស្លាប់ម្នាក់ របួស៥នាក់
សារព័ត៌មាន Cambodia News/ អីុតាលី (០១ វិច្ឆិកា ២០១៦) ៖ បាក់ស្ពានអាកាសមួយកន្លែង នៅក្នុងប្រទេសអីុតាលី បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួស៥នាក់ផ្សេងទៀតផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន BBC បានចុះផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។
Read More » -
ព្រះមហាក្សត្រថ្មីរបស់ថៃនឹងឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី០១ ខែធ្នូ
សារព័ត៌មាន Cambodia News/ បាងកក (០១ វិច្ឆិកា ២០១៦) ៖ មន្ត្រីយោធាជាន់ខ្ពស់ថៃបានដឹងថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ដែលជាព្រះបុត្រានឹងឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ហើយប្រទេសថៃកំពុងរៀបចំក្បួនសម្រាប់ការឡើងគ្រងរាជ្យសម្បត្តិ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia។
Read More »