ព័តមានអន្តរជាតិ
-
វិបត្តិនៅអឺរ៉ុបធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចអាស៊ី
ធនាគារ អភិវឌ្ឍន៍អាស៊ីបានសម្ដែងឲ្យដឹងនូវក្តីបារម្ភរបស់គេនៅ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីផលវិបាកនៃវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ហើយនិង ការថយចុះនៃកំណើនសេដ្ឋកិច្ចអាមេរិកាំង ដែលធ្វើឲ្យប៉ះពាល់ដល់សន្ទុះកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុង អភិវឌ្ឍន៍នៅអាស៊ី។ កំណើនសេដ្ឋកិច្ចនៃ ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍រីកចម្រើន ជួបនឹងការថមថយស្រុតចុះនៅឆមាសទីមួយឆ្នាំ២០១២ ក៏ដោយហេតុតែមានការធ្លាក់ស្រុតចុះនៃសន្ទុះកំណើនសេដ្ឋកិច្ច អាមេរិកាំង ហើយនិងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប បានមកកាត់បន្ថយការបញ្ជាទិញទំនិញផលិតនៅក្នុងប្រទេសអាស៊ី។ ទាំងនេះ ពិតជាធ្វើឲ្យការនាំចេញនៃប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍រីកចម្រើនធ្លាក់ ស្រុតចុះ។ បើការនាំចេញធ្លាក់ស្រុតចុះ ធ្វើម្តេចនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងទៅកើត?…
Read More » -
ហានស៊ីរីនិងអ្នកបះបោរប្រឆាំងបាស្ហារអាល-អាស្សាដឈានដល់ដំការប្រយុទ្ធរវាងទាណាក់ការមួយថ្មី
ការ ប្រយុទ្ធគ្នាដ៏ហិង្សារវាងក្រុមអ្នកបះបោរនិងទាហានស៊ីរី ឈានចូលដល់សង្កាត់តាដាមូននៃរដ្ឋធានីដាម៉ាសថ្ងៃទី១៥ កក្កដាឆ្នាំ២០១២ ពួកអ្នកបះបោរប្រឆាំងនឹងអំណាចផ្តាច់ការរបស់ប្រធានាធិបតី ស៊ីរីបាស្ហារអាល-អាស្សាដបានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃចន្ទម្សិលមិញថា ពួកគេរៀបចំ បង្កើត “បេសកកម្មយោធាទ្រង់ទ្រាយធំមួយ” ដែលមានឈ្មោះថា “ភ្នំភ្លើងនៃទីក្រុងដាម៉ាសឬការរញ្ជួយដីនៅស៊ីរី”ជាលើកទីមួយនៅប្រទេសស៊ីរីចាប់តាំងពី មានការបះបោរប្រឆាំង ទល់នឹងអំណាចផ្តាច់ការបាស្ហារអាល-អាស្សាដនៅខែមីនាឆ្នាំ២០១១មក ដែលការវាយប្រយុទ្ធគ្នាដ៏សែនហិង្សា រវាងក្រុមអ្នកបះបោរនិងទាហានស៊ីរី បានឈានចូលដល់ក្នុងរដ្ឋធានីដាម៉ាស។ មូលហេតុនេះហើយដែលបានធ្វើឲ្យគេថ្លែងថា “ការប្រយុទ្ធរវាងទាហានស៊ីរីនិងអ្នកបះបោរប្រឆាំងបាស្ហារអាល-អាស្សាដ ឈានដល់ដំណាក់ការមួយថ្មី”។ នៅល្ងាចថ្ងៃចន្ទទី១៦កក្កដាម្សិលមិញ…
Read More » -
អូស្រ្ដាលីរកឃើញថា ស្រ្ដីជក់កញ្ឆាធ្វើឲ្យកូនកើតមិនគ្រប់ខែ
ការសិក្សាមួយនៅក្នុងប្រទេសអូស្រ្ដាលី បានរកឃើញថា ការដែលស្រ្ដីជក់កញ្ឆានៅក្នុងអំឡុងពេលច្រើនខែមុនពេលមានផ្ទៃ ពោះ នាំឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ទៅជាងទ្វេដងក្នុងការកើតកូន មិនគ្រប់ខែ។ ការជក់កញ្ឆាធ្វើឲ្យស្រ្ដីមានផ្ទៃពោះកើតកូនមិនគ្រប់ខែ (Credit: ABC) មានស្រ្ដីជាង៣ពាន់នាក់ពីរដ្ឋអូស្រ្ដាលីខាងត្បូង និងប្រទេសនូវ៉ែលហ្សេឡង់បានចូលរួមចំណែកនៅក្នុងការសិក្សានេះ ដែលបានរៀបចំធ្វើឡើងដោយសកលវិទ្យាល័យអាដឺឡែដ។ លោកស្រី សាស្រ្ដាចារ្យ Claire Roberts ពីសកលវិទ្យាល័យនេះមានប្រសាសន៍ថា ការប្រើកញ្ឆាមានគ្រោះថ្នាក់ជាពិសេសនៅក្នុងអំឡុងពេល៣ខែមុនពេល ចាប់ផ្ដើមមានផ្ទៃពោះ៕ (វទ្យុ…
Read More » -
ក្រុមហ៊ុន Ford នៅអូស្រ្ដាលីកាត់បន្ថយបុគ្គលិកជាង៤០០នាក់
កាលពីម្សិលមិញ ក្រុមហ៊ុនផលិតរថយន្ដដ៏ធំមួយនៅក្នុងប្រទេសអូស្រ្ដាលីបានប្រកាសកាត់បន្ថយបុគ្គលិកជាង៤០០នាក់។ ឥឡូវនេះ សហជីពកម្មករផលិតកម្មអូស្រ្ដាលីបានចាប់ផ្ដើមការចរចាជាមួយនឹង ក្រុមហ៊ុន Ford អំពីវិធីដែលក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិក៤៤០នាក់នៅក្នុងរដ្ឋ វិចថូរៀ។ ក្រុមហ៊ុនបានប្រកាសឲ្យដឹងនូវផែនការរបស់ខ្លួនក្នុង ការកាត់បន្ថយការងារទាំងនេះនៅរោងចក្រក្នុងក្រុង Geelong និងសង្កាត់ Broadmeadows នៅក្នុងក្រុងមែលប៊ិន នៅត្រឹមខែវិច្ឆិកានេះ ដោយសារតែការធ្លាក់ចុះខ្លាំងនូវប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយ សហជីពកម្មករផលិតកម្មអូស្រ្ដាលីរំពឹងនឹងធ្វើយ៉ាងណាឲ្យការកាត់បន្ថយការងារមានតិចតួចបំផុត។ អ្នកស្រី Leigh…
Read More » -
គីម ជុងអ៊ុនត្រូវបានតែងតាំងជាសេនាប្រមុខ បន្ទាប់ពីដកតំណែងមេទ័ពកំពូល
នៅព្រឹកថ្ងៃពុធ ម៉ោងប្រមាណ ១១ និង១៥នាទី (ម៉ោងនៅកូរ៉េខាងជើង) បណ្តាញផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង (KCNA) បានប្រកាសថា នៅម៉ោង ១២ថ្ងៃត្រង់ នឹងមានសេចក្តីជូនដំណឹងពិសេស។ កន្លងមក នៅកូរ៉េខាងជើង “សេចក្តីជូនដំណឹងពិសេស” ដែលត្រូវប្រកាសឲ្យដឹងជាមុនតាមប្រព័ន្ធផ្សព្វផ្សាយបែបនេះ គេធ្លាប់តែឃើញមាន សម្រាប់ព័ត៌មានសំខាន់ៗបំផុតប៉ុណ្ណោះ ដូចជា សេចក្តីជូនដំណឹង ស្តីពីមរណភាពរបស់លោកគីម អ៊ីលស៊ុង និងរបស់លោកគីម…
Read More » -
រដ្ឋាភិបាលក្រុងម៉ូស្គូទទួលជួបជាថ្មីលោកកូហ្វ៊ី អាណាន់ពាក់ព័ន្ធនឹងសំណុំរឿងស៊ីរី
បើគិតក្នុង៤ខែចុងក្រោយ លើកនេះជាលើកទី២ ដែលលោកកូហ្វ៊ី អាណាន់ ជា ប្រេសិតអ.ស.ប. និងសម្ព័ន្ធអារ៉ាប់ ខាងរកដំណោះស្រាយដោយសន្តិវិធី ឲ្យវិបត្តិ នៅស៊ីរី អញ្ជើញ ទៅកាន់ក្រុងម៉ូស្គូ។ ថ្ងៃនេះ គាត់ជួបចរចា ជាមួយលោកប្រមុខការទូតរុស្ស៊ី Serguei Lavrov ហើយ ស្អែកគាត់នឹងទទួលជួប ដោយលោកប្រធានាធិបតីពូទីនផ្ទាល់។…
Read More »