ព័តមានអន្តរជាតិ
-
ជប៉ុននិងហ្វ៊ីលីពីនធ្វើសមយុទ្ធទាហានជើងទឹក
ទាហានយាមល្បាតតាមឆ្នេរសមុទ្រប្រទេស ហ្វ៊ីលីពីន និងជប៉ុន បានចាប់ផ្តើមសមយុទ្ធរួម គ្នាមួយ នៅក្រុងម៉ានីល ដើម្បីប្រឆាំងនឹងក្រុមចោរសមុទ្រ។ កងនាវិកជប៉ុនចំនួន ១៨០នាក់ បានមកដល់កំពុងផែក្រុងម៉ានីល ដោយជិះតាមនាវាធំបំផុត របស់ ជប៉ុន។ សមយុទ្ធរយៈពេល៤ថ្ងៃនេះ នឹងរួមបញ្ចូលការបង្រៀនពីច្បាប់ចោរកម្ម,ការហាមប្រាមផ្សេងៗ , របៀបវារៈនៃការចេញទូក និងការហ្វឹកហាត់ពីការជ្រមុជទឹករួមគ្នា។ នៅឆ្នាំនេះ ជប៉ុនធ្លាប់សន្យាផ្តល់ទូក១០គ្រឿងទៅកងយាមល្បាតមាត់សមុទ្រហ្វ៊ីលីពីន…
Read More » -
បុគ្គលិកអង្គការសហប្រជាជាតិ៣នាក់នៅភូមាជាប់ពន្ធនាគារ
បុគ្គលិកអង្គការសហប្រជាជាតិដែលជាពលរដ្ឋ ភូមា ៣នាក់ បានជាប់ពន្ធនាគារបន្ទាប់ពី រងការចោទប្រកាន់ពីបទញុះញង់ឲ្យមាន អំពើហិង្សានៅភាគខាងលិចភូមា។ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា បុគ្គលិក ៣នាក់របស់ខ្លួន រងការដាក់ទោសឲ្យជាប់ ពន្ធនាគារ ដោយបានធ្វើនូវអ្វីដែលអាជ្ញាធរអះអាងថា បានចូលរួមក្នុងអំពើហិង្សាក្នុងតំបន់ នោះ កាលពីខែមិថុនា។ បុគ្គលិក ២នាក់ដែលជាបុគ្គលិកមកពីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិរងការ ជាប់ពន្ធនាគារក្នុងម្នាក់៣ឆ្នាំហើយបុគ្គលិកកម្មវិធីស្បៀងអាហារពិភពលោកម្នាក់ផ្សេងទៀត នឹងជាប់ពន្ធនាគាររយៈពេល…
Read More » -
ស៊ីរី៖ លោក បាស្ហារ អាល-អាសាដសន្យាកម្ទេចពួកប្រឆំាងតាមគ្រប់មធ្យោបាយ តែអៀរ៉ង់ចង់បានដំណោះស្រាយតាមផ្លូវចរចា
ដំណោះស្រាយឲ្យជម្លោះនៅក្នុងប្រទេស ស៊ីរីនឹងត្រូវធ្វើឡើងតាមផ្លូវនយោបាយ គឺមិន មែនតាមផ្លូវយោធានោះទេ នេះជាសេចក្តីប្រកាសរបស់បេសកជនអៀរ៉ង់នៅថ្ងៃអាទិត្យ ទី២៦ សីហា។ បេសកជនអៀរ៉ង់បានថ្លែងដូចនេះ ក្រោយពីបានជួបសន្ទនាជាមួយលោក ប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដក្នុងទីក្រុងដាម៉ាស។ យ៉ាងណាក៏ដោយ សេចក្តី ប្រកាសរបស់បេសកជនអៀរ៉ង់នេះបានផ្ទុយនឹងឆន្ទៈរបស់លោក បាស្ហារ អាល-អាសាដ ដែលសន្យាកម្ទេចពួកប្រឆំាងតាមគ្រប់មធ្យោបាយ។ លោកប្រធានាធិបតីស៊ីរី បាស្ហារ…
Read More » -
អ្នកសុំជម្រកភៀសខ្លួនបន្តធ្វើកូដកម្មអត់អាហារ
នៅប្រទេសអូស្ត្រាលី អ្នកសុំជម្រកភៀសខ្លួនប្រមាណ១០០ប្លាយនាក់ បន្តធ្វើកូដកម្មអត់ អាហារ នៅក្នុងជំរំឃុំឃាំងនៅកោះអូស្ត្រាលីឈ្មោះ គ្រីសម័ស ដែលឋិតនៅប៉ែកខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។អ្នកសុំជម្រកភៀសខ្លួនទាំងនោះបានមកដល់ដែនទឹកអូស្ត្រាលី ក្រោយថ្ងៃទី ១៣សីហា ដូច្នេះអ្នកទាំងនោះត្រូវឋិតនៅក្រោមច្បាប់ថ្មីរបស់អូស្ត្រាលី ដែល អនុម័តដោយសភាក្នុងគោលបំណងបញ្ចៀសកុំឲ្យមានបេក្ខជនសុំជម្រក ភៀសខ្លួននាំ គ្នាជិះទូកមកកាន់ប្រទេសអូស្ត្រាលីទៀត។ ច្បាប់ថ្មីរបស់ប្រទេសអូស្ត្រាលីបានគ្រោងឲ្យមានការ សាងផ្ទេរអ្នកសុំជម្រកភៀសខ្លួន ទាំងនោះ យកទៅដាក់នៅកោះ Nauru…
Read More » -
ទង់ជាតិនៅលើរថយន្តនៃឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប៉េកាំងបានត្រូវគេកន្ត្រាក់ចោល
លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារទី២៨សីហាឆ្នាំ ២០១២នេះថា ឧប្បត្តិហេតុដែលទង់ជាតិនៅលើរថយន្តនៃឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុង ប៉េកាំងបានត្រូវគេកន្ត្រាក់ចោល គឺជា “ឧប្បត្តិហេតុមួយដ៏គួរឲ្យសោកស្តាយ”។ ទង់ជាតិនៅលើរថយន្តនៃឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំងបាន ត្រូវជនម្នាក់កន្ត្រាក់ ចោល។ លោកឯកអគ្គរដ្ឋទូតជប៉ុនពុំបានទទួលរងរបួសអ្វីឡើយនាឱកាសកើតមាន ឧប្បត្តិហេតុនៅល្ងាចថ្ងៃចន្ទម្សិលមិញ។នេះជាការបញ្ជាក់របស់អ្នកទទួលខុសត្រូវនៃក្រសួង ការបរទេសជប៉ុន។ នៅចំពោះមុខអ្នកកាសែត លោករដ្ឋមន្ត្រី Koichiro Gemba បានថ្លែងថា “ជាការគួរឲ្យ សោកស្តាយណាស់ដែលទង់ជាតិតំណាងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ…
Read More » -
ក្រុមសិទ្ធិស្ត្រីនៅឥណ្ឌាចង់ឲ្យដកពាក្យថា សម្លាប់ដើម្បីភាពថ្លៃថ្នូរក្នុងគ្រួសារចេញពីច្បាប់
ស្ថាប័នរដ្ឋាភិបាល ដែលព្យាយាមស្វែងរកសិទ្ធិស្ត្រីក្នុងប្រទេសឥណ្ឌា ចង់ឲ្យមានការ ដកពាក្យថា “ដើម្បីភាពថ្លៃថ្នូរ ឬដើម្បីមុខមាត់គ្រួសារ” ចេញពីច្បាប់ នៅពេលដែលសំដៅ លើការសម្លាប់លើជនណាមួយដែលរងការចោទថា បាននាំភាពអាប់អោនកិត្តិយស ឬ ឈ្មោះអសោចមកក្នុងគ្រួសារ។ គណៈកម្មការជាតិដើម្បីស្ត្រី ឲ្យដឹងថា គ្មានអ្វីដែលចាត់ទុកថា ជាភាពថ្លៃថ្នូរនោះទេនូវរាល់ អំពើឃាតកម្ម ប៉ុន្តែផ្ទុយទៅវិញ វាជាអំពើមួយឃោរឃៅ និងជាការសម្លាប់ដោយឥតអៀន…
Read More » -
ហ្វ៊ីលីពីនចាប់ខ្លួនជនលើ្មសឆបោកប្រជាជនតៃវ៉ាន់ និងចិនតាមទូរសព្ទ
ប៉ូលិសហ្វ៊ីលិពីន បានចាប់ខ្លួនជនបរទេសជាង ៣៥០នាក់ ដោយចោទប្រកាន់ពីបទឆបោក យកប្រាក់រាប់លានដុល្លារពីប្រជាជនក្នុង ប្រទេសចិន និងកោះតៃវ៉ាន់ តាមរយៈការបោក បញ្ឆោតតាមទូរសព្ទអន្តរជាតិ។ ជនសង្ស័យ ដែលភាគច្រើនមានសញ្ជាតិតៃវ៉ាន់ និងចិន រងការឃុំខ្លួន បន្ទាប់ពីប៉ូលិសបាន សម្រុកចូលឆែកឆេរផ្ទះចំនួន ២០ នៅរដ្ឋធានីម៉ានីល។ ជនល្មើសទាំងនោះ បានក្លែងខ្លួនធ្វើជាប៉ូលិស និងមន្ត្រីរដ្ឋាភិបាល…
Read More » -
តុលាការកូរ៉េដាក់ទោសធ្ងន់ធ្ងរចំពោះគ្រូពេទ្យណាដែលជួយធ្វើការរម្លូតកូន
តុលាការកំពូលកូរ៉េខាងត្បូង បានច្រានចោលសេចក្តីព្រាងច្បាប់មួយដែលអំពាវនាវឲ្យ មានការបញ្ឈប់ លើការដាក់ទោសធ្ងន់ធ្ងរចំពោះ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកណាដែល ជួយ ស្ត្រីក្នុងការរម្លូតកូន។ ការរម្លូតកូន គឺជាទង្វើខុសច្បាប់នៅកូរ៉េខាងត្បូង លើកលែងតែករណីខ្លះចាំបាច់ខ្លាំង បំផុតប៉ុណ្ណោះ ដូចជាការមានគភ៌ដោយការចាប់រំលោភជាដើម។ ចំពោះគ្រូពេទ្យណា ដែលជួយរម្លូតកូនស្ត្រីមានផ្ទៃពោះដោយខុសច្បាប់ នឹងទទួលទោសជាប់ពន្ធនាគាររហូត ដល់ទៅពីរឆ្នាំ។ ឆ្មបកូរ៉េខាង ត្បូងម្នាក់ បានប្រឆាំងតវ៉ានឹងច្បាប់ធម្មនុញ្ញ…
Read More » -
Human Rights Watch បរិហារនយោបាយឃោរឃៅរបស់បង់ក្លាដែសចំពោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
នៅថ្ងៃព្រហស្បតិ៍ ទី២៣ សីហានេះ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបរិហារទង្វើឃោរឃៅរបស់រដ្ឋាភិបាល ប្រទេសបង់ក្លាដែសដែលបានរារំាងអង្គការក្រៅរដ្ឋាភិបាលចំនួន ៣ មិនឲ្យយកជំនួយទៅ ជួយក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់គេចពីអំពើ ហិង្សាសហគមន៍នៅ ក្នុងប្រទេសភូមា។ អ្វីៗបានចាប់ផ្តើមកាលពីខែកក្កដាកន្លងទៅ ដោយរដ្ឋាភិបាលនៃប្រទេសបង់ក្លាដែសបាន ស្នើឲ្យអង្គការក្រៅរដ្ឋាភិបាល ចំនួន ៣…
Read More » -
អង្គការសហប្រជាជាតិបារម្ភខ្លាចវិបត្តិនៅស៊ីរីបែកធ្លាយជាជម្លោះនៅក្នុងតំបន់
អង្គការសហប្រជាជាតិកំពុងព្រួយបារម្ភខ្លាចវិបត្តិអូសបន្លាយនៅក្នុងប្រទេសស៊ីរីបែក ធ្លាយជាជម្លោះនៅ ក្នុងតំបន់ ពិសេសនៅក្នុងប្រទេសលីបង់។ ការបារម្ភនេះបានកើតមាន ឡើង បន្ទាប់ពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងក្រុមនិកាយសាសនា Sunnites និង Alaouites នៅក្នុងប្រទេសលីបង់នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ អំពើហិង្សាដែលបាន បណ្តាលឲ្យស្លាប់មនុស្ស ៩នាក់ និងរបួស ៨៤នាក់ផ្សេងទៀត។ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការគំាទ្រចំពោះកងទ័ព រដ្ឋាភិបាលលីបង់ និងបានចោទប្រកាន់…
Read More »