ព័តមាន​អន្តរជាតិ

  • រុស្ស៊ី​ជា​សត្រូវ​របស់​ស.រ.អា. តែ​ប្រជាជន​រុស្ស៊ី​ស័ក្តិសម​នឹង​មាន​វាសនា​ល្អ​ជាង

    នេះជាខ្លឹមសារ នៃកម្មវិធីនយោបាយ របស់គណបក្សសាធារណរដ្ឋអាមេរិក ដែលទើបបានតែងតាំងអតីតអភិបាលរដ្ឋ Massachusetts លោក Mitt Romney និង លោកតំណាងរាស្ត្រ Paul Ryan ជាបេក្ខជនប្រធានាធិបតីនិងជាបេក្ខជនអនុប្រធា នាធិបតី ស.រ.អា. ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។ បេក្ខជនទាំងពីរ នេះ ខាងនយោបាយក្រៅប្រទេស តែងឈរលើជំហរ…

    Read More »
  • ភាព​ចម្រូង​​ចម្រាស​​នៅក្នុង​​រង្វង់​​អ្នក​ប្រឆាំង​​បាស្ហារ​អាល-អាស្សាដ​​​

    ការប្រយុទ្ធប្រហារគ្នានៅតែកើតមាន នៅក្នុងប្រទេសស៊ីរី រវាងកងកម្លាំង យោធានិងយុទ្ធជនប្រឆាំងបាស្ហារអាល-អាស្សាដ ជាពិសេសនៅទីក្រុងអាឡេព និងនៅទីក្រុងដាម៉ាស។ ចំណែកឯការចរចានៅក្នុងរង្វង់អ្នកប្រឆាំង បាស្ហារ អាល-អាស្សាដ ដើម្បីរៀបចំខ្លួនសម្រាប់កសាងស្ថាបនាប្រទេសស៊ីរី ក្រោយ សម័យអាស្សាដនៅតែជួបនឹងភាពចម្រូងចម្រាស។ ការចរចានៅក្នុងរង្វង់អ្នកប្រឆាំងបាស្ហារអាល-អាស្សាដ និងការរៀបចំ ត្រៀម លក្ខណៈដើម្បីជួយកសាងស្ថាបនាប្រទេសស៊ីរីមួយថ្មី ក្រោយសម័យ គ្រប់គ្រងផ្តាច់ការរបស់អាល-អាស្សាដ នៅតែស្គាល់ភាពរកាំរកូស។ ជាក់ស្តែង…

    Read More »
  • នយោបាយ​​បើកចំហ​​ថ្មី​​នៃ​​រដ្ឋាភិបាល​​ស៊ីវិល​​

    រដ្ឋាភិបាលស៊ីវិលភូមាបានដកឈ្មោះ ប្រជាជនភូមាប្រមាណពីរពាន់នាក់ចេញពី បញ្ជីខ្មៅរបស់ខ្លួន។អ្នកទាំងនេះធ្លាប់បានត្រូវអាជ្ញាធរភូមាហាមពុំឲ្យដាក់ ជើងជាន់លើ ដែនដីនៃប្រទេសរបស់ខ្លួន។ ក្នុងចំណោមប្រជាជនភូមាពីរពាន់នាក់នេះ ភាគច្រើនបានចាកចេញពីប្រទេសភូមា ក្នុងសម័យរបបគ្រប់គ្រងផ្តាច់ការយោធា ដែលបានបិទបញ្ចប់នៅ ដើមឆ្នាំមុន។ ប៉ុន្តែនៅមានឈ្មោះប្រជាជនភូមា ប្រមាណបួនពាន់នាក់ទៀត ដែលនៅសល់នៅក្នុងបញ្ជីខ្មៅ។ នៅក្នុងរវាងទសវត្សរ៍ឆ្នាំ១៩៨០មានប្រជាជនភូមារាប់ពាន់ រាប់ម៉ឺននាក់ ដែលក្នុង នោះមានសាស្ត្រាចារ្យមេធាវី វេជ្ជបណ្ឌិត ឬអ្នកកាសែត ។ល។ បាននាំគ្នារត់…

    Read More »
  • ព្យុះ​កំបុត​ត្បូង​ Hurricane Isaac ​ធ្វើ​ឲ្យ​មាន​ការ​បាក់​ដី​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​ Louisiana​

    មជ្ឈមណ្ឌលជាតិរបស់សហរដ្ឋអាម៉េរិកទទួល បន្ទុកការគ្រប់គ្រងគ្រោះថ្នាក់ ពីព្យុះកំបុតត្បូង (National Hurricane Centre) បានឲ្យដឹងថា ខ្យល់ធំ និងព្យុះ ដ៏គ្រោះថ្នាក់កំពុងបក់សំដៅទៅឆ្នេរសមុទ្រភាគខាងជើងនៃ ឈូងសមុទ្រម៉ិកសិក (Mexico)។ អាជ្ញាធរបានឲ្យដឹងថា ព្យុះកំបុតត្បូង Issac គឺស្ថិតនៅចម្ងាយ ១៤០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋ New Orleans…

    Read More »
  • ព្យុះ​ទីហ្វុង​ ​វាយ​ប្រហារ​ឧប​ទ្វីប​កូរ៉េ ​និង​កោះ​តៃវ៉ាន់

    ព្យុះទីហ្វុង Bolaven បានវាយប្រហារទៅលើប្រទេសកូរ៉េខាងជើង ដែលបានធ្វើឲ្យ មានការបាក់ដើមឈើរាប់រយដើម និងបានបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនី នៅទីក្រុងភាគខាងលិច ចំនួនពីរគឺ ទីក្រុង Kaesong និងទីក្រុង Haeju។ មានការរំពឹងថានឹងមានការខូចខាតច្រើនទៀត នៅពេលដែលខ្យល់ព្យុះនេះបោក បក់កាត់ប្រទេស។ ខ្យល់ ព្យុះនេះកើតឡើងចំពេលនៃការប្រារព្ធទិវាយុវជនលើកទីមួយក្រោមការ គ្រប់ គ្រងរបស់មេដឹកនាំថ្មីកូរ៉េខាងជើងលោក Kim…

    Read More »
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាម៉េរិក​នឹង​ចូលរួម​វេទិកា​តំបន់​កោះ​​ប៉ាស៊ីហ្វិក

    លោក Bob Carr រដ្ឋមន្ត្រីការបទេសអូស្ត្រាលីបានមានប្រសាសន៍ថា ការចូលរួម របស់លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកនៅក្នុង វេទិកាតំបន់កោះ ប៉ាស៊ីហ្វិកក្នុងសប្ដាហ៍នេះគឺជាការបង្ហាញនូវឆន្ទៈរបស់ អាម៉េរិក នៅក្នុងតំបន់។ កិច្ចប្រជុំកំពូលនេះរំពឹងថានឹងលើកយកមកពិភាក្សានូវ ប្រធានបទស្ដីពី ការប្រែប្រួល អាកាសធាតុ, ពាណិជ្ជកម្ម និងសមភាពយេនឌ័រ។ កិច្ចប្រជុំនេះធ្វើឡើងនៅ…

    Read More »
  • មេបក្សប្រឆាំង​បរិហារ​អាក្រាត អំពី​របៀប​រស់នៅ​ដ៏​ហ៊ឺហា​របស់​លោក​ប្រមុខរដ្ឋ​ពូទីន

    ខ្លឹមសារនៃការបរិហារនេះ ធ្វើលើទំព័រកាសែតថ្ងៃនេះ ដោយមេដឹកនាំបក្សប្រឆាំង គឺថាលោកពូទីន“កំពុងបាត់បង់ប្រជាប្រិយភាព”ហើយ“នៅតោងអំណាចដូចខ្មោច ចូល” ចំណែកមូលហេតុមួយនៃបាតុភាពនេះ គឺមកពី”បរិយាកាសនៃទ្រព្យសម្បត្តិ និងភាពស្តុកស្តម្ភដែលគាត់ទម្លាប់ទៅហើយ រួចដែលគាត់មិនព្រមបណ្តោយ ឲ្យវារបូតពីខ្លួនគាត់ឡើយ”។ មេបក្សប្រឆាំងនេះគឺឈ្មោះ Boris Niemtsov ក្នុងទសវត្សរ៍ទី៩០ ធ្លាប់ធ្វើជា អភិបាលខេត្ត និងជាឧបនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន ជាសហប្រធាននៃ សម្ព័ន្ធ…

    Read More »
  • Neil Armstrong អវកាសយានិក​ដែល​បាន​ជាន់​ដី​ព្រះចន្ទ​មុនគេ ទទួល​មរណភាព​ក្នុង​វ័យ​៨២ឆ្នាំ

    លោក Neil Armstrong អវកាសយានិកអាមេរិក ដែលមានឈ្មោះល្បីសុះសាយ ពាសពេញពិភពលោក បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងវ័យ ៨២ឆ្នាំ ក្រោយពីបានទទួលការវះកាត់បេះដូង កាលពីដើមខែសីហានេះ។ លោក Armstrong ត្រូវគេស្គាល់ជាទូទៅថាជាមនុស្សដំបូងបំផុត ដែលបានឈានជើង ជាន់ដីព្រះចន្ទ។ លោកបារ៉ាក់ អូបាម៉ា បានថ្លែងថាលោក…

    Read More »
  • អ៊ីរ៉ង់​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ

    រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃអាទិត្យនេះថា នៅក្នុង ពេល បើកធ្វើជំនួបកំពូលនៅសប្តាហ៍ក្រោយនេះ មេដឹកនាំប្រទេសក្នុងចលនាមិន ចូលបក្សសម្ព័ន្ធគួរបង្ហាញជំហររួមគ្នា ប្រឆាំងនឹងទណ្ឌកម្មរបស់លោក ខាងលិចមកលើអ៊ីរ៉ង់ ជុំវិញសំណុំរឿងនុយក្លេអ៊ែរ។ ជំនួបកំពូលរបស់ចលនាមិន ចូលបក្សសម្ព័ន្ធ ដែលមានកម្ពុជាជាសមាជិកមួយដែរនោះ នឹងត្រូវបើកធ្វើ នៅ ថ្ងៃទី៣០ និង៣១សីហា នៅក្នុងប្រទេសអ៊ីរ៉ង់។ ថ្លែងក្នុងពេលបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំជំនួបកំពូលចលនាមិនចូលបក្ស សម្ព័ន្ធ…

    Read More »
  • ទាហាន​អាម៉រិក​ប្រព្រឹត្ត​មិន​ល្អ​នៅ​អាហ្វហ្កា​នីស្ថាន

    ទាហានជើងទឹកអាម៉េរិក ៣នាក់ បានសារភាពពីការបន្ទោរបង់ទៅលើសាកសពទាហាន តាលីបង់នៅអាហ្វហ្កានីស្ថាន។ អាជ្ញាធរបានចាប់ទាហានជើងទឹកទាំងបីនាក់នេះ តាមរយៈរូបថតដែលអ្នកទាំងបីថតជាមួយ នឹងសាកសពទាហានតាលីបង់នៅខែ កក្កដា ឆ្នាំមុន។ មន្ត្រីយោធាអាម៉េរិក ឲ្យដឹងថា ទាហានទាំងនេះ បានទទួលទោសទៅតាមវិន័យ ប៉ុន្តែមិនបាន ប្រាប់ជាពិស្តារពីទោសទាំងនោះឡើយ។ ចំណែករឿងហេតុមួយផ្សេងទៀត អ្នកស៊ើបអង្កេតលើយោធាអាម៉េរិករកឃើញថា ទាហានអាម៉េរិកមួយចំនួន បានដុតគម្ពីរឥស្លាមចំនួន១រយក្បាលនិងគ្រឿងសក្ការៈ សាសនាឥស្លាម…

    Read More »
Back to top button
Close
Close