ការ​ផ្ទុះ​ក្នុង​ផ្ទះ​នៅ​ក្រុង​ Jakarta មួយ​សង្ស័យ​ថា​ជា​កន្លែង​ផលិត​គ្រាប់​បែក​ច្នៃ

យ៉ាងហោចណាស់ មានមនុស្ស៣នាក់រងរបួសនៅក្នុងការផ្ទុះក្នុងផ្ទះមួយ នៅក្បែរក្រុង Jakarta ឥណ្ឌូណេស៊ីដែលអាជ្ញាធរសង្ស័យថា ជាកន្លែងដែល ផលិតគ្រាប់បែកច្នៃ។

ប៉ូលិស បានចាប់ខ្លួនមនុស្ស ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការផ្ទុះ ដែលគេជឿថា អ្នករបួសទាំង៣នាក់នោះ ស្ថិតក្នុងចំណោមជនសង្ស័យ។

ការផ្ទុះនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលិសបានវាយឆ្មក់ចូលផ្ទះមួយផ្សេងទៀត ក្នុងក្រុង Jakarta ដែលគេរកឃើញនូវឧបករណ៍សម្រាប់ធ្វើគ្រាប់បែកច្នៃស្រដៀងគ្នា នេះ។

ភេរវជនមួយក្រុម រងការចោទប្រកាន់ថា បានប្រើប្រាស់លំនៅដ្ឋាន ធ្វើជាកន្លែងផលិត គ្រាប់បែកច្នៃ ដែលភេរវជនទាំងនេះ គ្រោងនឹងយកទៅសម្លាប់ប៉ូលិស និងបំផ្ទុះ រដ្ឋសភាប្រទេសនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close