ជប៉ុនសន្យាជួយអភិវឌ្ឍន៍ទីម័រខាងកើត
ប្រទេសជប៉ុន និងទីម័រខាងកើតបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្ដិការទ្វេភាគី តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសទីម័រ ខាងកើតដែលបានរងការបំផ្លិចបំផ្លាញដោយសារអំពើហិង្សា។
ការសហការគ្នានេះរួមមានការបណ្ដាក់ទុនពីវិស័យឯកជន, ការបញ្ជូននិស្សិតទៅសិក្សានៅបរទេស និងក្នុងវិស័យការពារជាតិ។
កិច្ច ព្រមព្រៀងនេះបានធ្វើឡើងរវាងរដ្ឋមន្រ្ដីការបរទេសជប៉ុន និងទីម័រខាងកើតនៅក្រៅការប្រជុំថ្នាក់រដ្ឋមន្រ្ដីអាស៊ាននៅប្រទេស ប្រ៊ុយណេ។
ភាគីទាំងពីរក៏បានព្រមព្រៀងដែរក្នុងការត្រៀមរៀប ចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទីម័រខាងកើតលោក Taur Matan Ruak ទៅប្រទេសជប៉ុនមុនដំណាច់ខែមីនាឆ្នាំក្រោយ៕ (Radio Australia)