ព័តមាន​អន្តរជាតិ

  • អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​មួយ​ក្រុម​មិន​យល់​ស្រប​នឹង​ផែន​ការ​កម្មវិធី​សិក្សា​​ភាសា​អាស៊ីក្នុង​​ទ្រង់​ទ្រាយ​ធំ

    របាយការណ៍ថ្មីមួយរបស់ក្រុមអ្នក ស្រាវជ្រាវអូស្ត្រាលីមួយក្រុមបានឲ្យដឹងថា ផែន ការកម្មវិធីសិក្សាភាសាអាស៊ីក្នុងទ្រង់ទ្រាយធំនោះ គឺមិនជាការចាំបាច់ទេសម្រាប់ សាលារៀន និងសកលវិទ្យាល័យនៅអូស្ត្រាលី។ ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំងនៅអូស្ត្រាលីបានថ្លែងការគាំទ្រដល់ការ បង្កើន កម្មវិធីអប់រំផ្នែកភាសាអាស៊ីនានា នៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែរ បាយការណ៍មួយរបស់មជ្ឈមណ្ឌលសិក្សាឯករាជ្យ ( Centre for Independent Studies) បាននិយាយថា…

    Read More »
  • ក្រុមហ៊ុន​ Samsung​ នៅ​ប្រទេស​ចិន​រង​ការ​ចោទ​ប្រកាន់​ថា​រំលោភ​ច្បាប់​ការងារ

    ក្រុមការពារសិទ្ធិមនុស្សមួយដែលមាន មូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានឲ្យដឹង ថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ិនអេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងបាន បង្ខំឲ្យកម្មករធ្វើការឲ្យក្រុមហ៊ុនខ្លួននៅក្នុងរោងចក្រ ប្រទេសចិនធ្វើការថែម ម៉ោងលើសការកំណត់ច្បាប់ដល់ទៅ៥ដងដង និងបានហាមមិនឲ្យកម្មករអង្គុយ ពេលធ្វើការ។ ក្រុមឃ្លាំមើលសិទ្ធិការងារចិនបានបើកការស៊ើបអង្កេតទៅលើរោងចក្រចំនួន ៨ របស់ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសចិន។ ក្រុមការពារសិទ្ធិមនុស្សនោះបាននិយាយថា ក្រុមហ៊ុន Samsung…

    Read More »
  • សម្ពាធ​​​កាន់​​តែ​​កើន​ឡើង​​ចំពោះ​​ផល​​ប្រយោជន៍​​សេដ្ឋកិច្ច​​​របស់​​កងទ័ព​​ទួកគី

    គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៍(Justice and Development Party) ដែលកំពុង គ្រប់គ្រងអំណាចរបស់ប្រទេស ទួកគី (Turkey) បានបង្ខំឲ្យកងទ័ពដែលធ្លាប់មាន ឥទ្ធិពលយ៉ាងខ្លាំង ចូលទៅក្នុងបន្ទាយទាហានវិញ និងចាកចេញពីជីវិត នយោបាយ។ Dorian Jones រាយការណ៍ពីទីក្រុង អ៊ីស្តង់ប៊ុល (Istanbul) មកថា ឥឡូវនេះ…

    Read More »
  • ជម្លោះ​ដែនកោះ​ឈាន​ដល់​ការផ្អាក​ផ្តោះប្តូរ​យោធា​រវាង​សេអ៊ូល​និង​តូក្យូ

    វិវាទការទូតរវាងកូរ៉េខាងត្បូងនិង ជប៉ុន បានចូលដល់ដំណាក់កាលថ្មី។ ប្រទេសទាំង ពីរបានផ្អាក តាំងពីថ្ងៃចន្ទទី៣ កញ្ញាម្សិលមិញមក ការផ្តោះប្តូរកម្មវិធី យោធារួមគ្នា។ មូលហេតុ គឺបណ្តាលមកពីជម្លោះដណ្តើមបូរណភាព ប្រជុំ កោះនៅក្នុងសមុទ្ទជប៉ុន។ តាកេស្ហ៊ីម៉ា (Takeshima) ហៅតាមជប៉ុន ចំណែកកូរ៉េខាងត្បូងដែលកំពុងគ្រប់ គ្រងកោះនោះដាក់ឈ្មោះថាដុកដូ(Dokdo) ជាដើមហេតុនៃជម្លោះរវាងសេអ៊ូល និងតូក្យូ។ ប្រជុំកោះនេះធ្លាប់ស្ថិតក្រោមអំណាចរដ្ឋបាលរបស់ជប៉ុន…

    Read More »
  • ចាប់​ពី​ថ្ងៃ​នេះទៅ ពួក​ឧទ្ទាម​នៅ​ស៊ីរី​អាច​បាញ់​បំផ្លាញ​យន្តហោះស៊ីវិល​របស់​រុស្ស៊ី

    គឺថ្ងៃអង្គារទី៤កញ្ញានេះដែលចូលជាធរមានបទប្រកាសធ្វើដោយភាគីប្រឆាំងនៅ ស៊ីរីថា នឹងវាយប្រហារទៅលើរាល់យន្តហោះស៊ីវិលណា ដែលហោះទៅកាន់រដ្ឋ ធានី Damas និងក្រុង Alep ជាក្រុងទី២របស់ស៊ីរី ដ្បិតតាមយោបល់គេ យន្តហោះ ទាំងនេះ តែងត្រូវរបបលោកប្រធានាធិបតី អាសាដ ប្រើសម្រាប់ដឹកអាវុធពីប្រទេស រុស្ស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងលីបង់។ ក្រសួងការបរទេសរុស្ស៊ីទើបថ្លែងថ្កោលទោស…

    Read More »
  • កូរ៉េ​ខាង​ជើង​រង​គ្រោះ​ធម្មជាតិ​ធ្ងន់​ធ្ងរ

    អាជ្ញាធរកូរ៉េខាងជើង ឲ្យដឹងថា ខ្យល់ព្យុះទីហ្វុងមានឈ្មោះថា Bolaven ដែល វាយប្រហាររដ្ឋកោះនេះកាលពីសប្តាហ៍មុន បានបណ្តាលឲ្យពលរដ្ឋ ៤៨នាក់ ស្លាប់, ជាង៥០នាក់ទៀតរងរបួស ឬបាត់ខ្លួន ហើយពលរដ្ឋ ២ម៉ឺននាក់បាត់បង់ផ្ទះ សម្បែង។ របាយការណ៍ក៏ឲ្យដឹងផងដែរថា ខ្យល់ព្យុះនេះ បានបំផ្លិចបំផ្លាញដីស្រែចម្ការ ចំនួន ៥ម៉ឺនហិកតារ។ កូរ៉េខាងជើង…

    Read More »
  • កិច្ចព្រមព្រៀង​ប្រេង​រវាង​​ទួកគី​និងឃឺដ ធ្វើ​ទីក្រុងបាដាដខឹងសម្បារ

    ភាពតានតឹងដែលកំពុងកើនឡើងរវាងរដ្ឋាភិបាលទីក្រុង បាដាដ (Baghdad) និងរដ្ឋាភិ បាលពាក់កណ្តាលស្វ័យយ័ត អ៊ីរ៉ាក់-ឃឺដ (Iraqi Kurdish) ជុំវិញការគ្រប់គ្រង ថាម ពលបម្រុងរបស់ប្រទេសនេះ កំពុងគំរាមកំហែងទាញប្រទេសជិតខាង ទួកគី (Turkey) ចូលទៅក្នុងជម្លោះដែលកាន់តែជ្រាលជ្រៅឡើងៗ។ នៅពាក់កណ្តាលខែកក្កដានេះ អ៊ីរ៉ាក់ បានព្រមានរដ្ឋាភិបាលទីក្រុង អង់ការ៉ា (Ankara)…

    Read More »
  • ស្រ្តី​ដឹកនាំ​សហភាព​​អាហ្រ្វិក​​ជា​​លើក​​ដំបូង

    លោកស្រី អិនកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) បាន បង្កើតប្រវត្តិសាស្រ្តមួយនៅថ្ងៃទី១៥ ខែកក្កដា ដោយបានក្លាយទៅជា ស្រ្តីទីមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យដឹកនាំគណៈកម្មការសហ ភាពអាហ្រ្វិក (African Union Commission)។  ប្រធានថ្មីរបស់សហភាពអាហ្រ្វិក បានជំនួសដំណែងរបស់លោក ជីន…

    Read More »
  • លោកស្រីគ្លីនតុន​និង​នយោបាយ​ក្រៅប្រទេស​អាមេរិក​នៅឥណ្ឌូនេស៊ី​

    លោកស្រី ហ៊ីលឡារី គ្លីនតុន អញ្ជើញទៅអាស៊ី ក្នុងដំណើរទៅចូលរួមជំនួប កំពូលអាស៊ី-ប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។ ក្រោយពីកោះឃូកនៅថ្ងៃអាទិត្យនិងថ្ងៃ អង្គារនៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអញ្ជើញទៅប្រទេស ឥណ្ឌូនេស៊ីនៅ ថ្ងៃចន្ទទី៣កញ្ញានេះ ដោយខិតខំបង្ហាញឲ្យឃើញនូវ អានុភាពអាមេរិកនៅចំពោះមុខមហិច្ឆតាចិននៅក្នុងតំបន់។ ក៏ប៉ុន្តែមកទល់ ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រកាន់នយោបាយរក្សាជំហរតុល្យភាពរវាង មហាអំណាច…

    Read More »
  • ម៉ូស្គូ​ទាមទារ​ពី​ក្រុង​ឡុងដ៏ ឲ្យ​បំភ្លឺ​អំពី ”បញ្ជីខ្មៅ​នៃ​ពួក​មន្ត្រីរុស្ស៊ី”

    ការទាមទារនេះ ធ្វើថ្ងៃចន្ទ ទី៣ កញ្ញានេះ ទៅកាន់ក្រសួងការបរទេសអង់គ្លេស ដោយអគ្គរដ្ឋទូតរុស្ស៊ីនៅក្រុងឡុងដ៏ លោក Alexandre Yakovenko បន្ទាប់ ពីម្សិលមិញ កាសែតអង់គ្លេស The Sunday Times បង្ហើបឲ្យដឹងថា ហាក់បី មានទៅហើយបញ្ជីឈ្មោះមន្ត្រីរុស្ស៊ីចំនួន៦០នាក់ដែលត្រូវហាមមិនឲ្យធ្វើ ដំណើរចូលប្រទេសអង់គ្លេស។ តាមកាសែត…

    Read More »
Back to top button
Close
Close