គណៈប្រតិភូ​នៃ​ក្រុម​ប្រទេស​អារ៉ាប់​ទៅ​ភូមា ក្រោយ​អំពើហិង្សា​ប្រឆំាង​រ៉ូហ៊ីងយ៉ា

ប្រភពផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារទី១១កញ្ញាម្សិលមិញឲ្យដឹងថាអង្គ ការសហប្រតិបត្តិការអ៊ីស្លាមហៅកាត់ថា OCIដែលប្រមូលផ្តុំដោយក្រុមប្រទេស អារ៉ាប់បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប៉ែកខាងលិចប្រទេសភូមា។ បេសក កម្មរបស់គណៈប្រតិភូអ៊ីស្លាមពេលនេះបានធ្វើឡើង ក្រោយពីមានអំពើហិង្សារវាង សហគមន៍អ្នកកាន់ព្រះពទ្ធសាសនា និងអ្នកកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាក់ឃីន។

យោងតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់ភូមាម្នាក់ឲ្យដឹងថា អ្នកតំណាងអង្គការ សហប្រតិបត្តិការអ៊ីស្លាមចំនួន ៣រូបបានទៅប្រទេសភូមាតំាងពីថ្ងៃអាទិត្យ ទី៩កញ្ញានិងបានចុះទៅពិនិត្យជំរំជនភៀសខ្លួន។ក្នុងចំណោមអ្នកតំណាង ទំាង ៣រូបរបស់អង្គការ OCI ក៏គេឃើញមានវត្តមានលោក Ufuck Gokcen ដែល ជាអ្នកសង្កេតការណ៍អចិន្រ្តៃយ៍របស់អង្គការ OCIប្រចំាអង្គការសហប្រជាជាតិ ។ គួរជម្រាបជូនថា នៅក្នុងជំនួបកំពូលចុងក្រោយរបស់ខ្លួនកាលពីខែសីហា កន្លងទៅក្នុង ប្រទេស Arabie Saoudite អង្គការសហប្រតិបត្តិការអ៊ីស្លាម បានសម្រេចលើកយកសំណុំរឿងជនជាតិ ភាគតិចរ៉ូហ៊ីងយ៉ាងក្នុងប្រទេសភូមា ទៅ កាន់មហាសន្និបាតអង្គការ សហប្រជាជាតិ។

រដ្ឋទំាង ៥៧ប្រទេសដែលជាសមាជិករបស់អង្គការ OCI បានផ្តន្ទាទោស រដ្ឋា ភិបាលភូមាដែលបានប្រើអំពើហិង្សាប្រឆំាងនឹងសហគមន៍រ៉ូហ៊ីងយ៉ានិងការបដិសេធ របស់ទីក្រុងណៃពីដ៏ដែលមិនព្រមទទួលស្គាល់សិទ្ធិជាពលរដ្ឋរបស់ក្រុមរ៉ូហ៊ីងយ៉ា អ្នកកាន់សាសនាអ៊ីស្លាមមួយនេះ។ ចំណែកក្រុមអង្គការការពារសិទ្ធិមនុស្សវិញ ក៏បានចោទកម្លំាងរដ្ឋាភិបាលភូមា ពីបានរំលោភបំពានលើសិទ្ធិសេរីភាព របស់ពួករ៉ូហ៊ីងយ៉ាដែរ។សូមបញ្ជាក់ជូនថា កាលពីខែមិថុនាកន្លងទៅអំពើ ហិង្សារវាងក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា អ្នកកាន់សាសនាអ៊ីស្លាម និងក្រុម ជនជាតិភាគតិចរ៉ាក់ឃីនអ្នកកាន់ព្រះពុទ្ធសាសនាក្នុងរដ្ឋរ៉ាក់ឃីនបានបណ្តាល ឲ្យមានមនុស្សស្លាប់យ៉ាងតិច ៩០នាក់ នេះបើយោងតាមតួលេខផ្លូវការ។ តែបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្ស ចំនួនអ្នកស្លាប់មានច្រើនជាងនេះ ឆ្ងាយណាស់។

អំពើហិង្សាដែលបានធ្វើឲ្យសហគមន៍ទំាងពីរមានការបាត់បង់ទំាងអស់គ្នា។ មានស្រុក ភូមិទំាងមូលៗបានត្រូវកម្ទេច ហើយពួករ៉ូហ៊ីងយ៉ាក៏បានជម្លៀស ខ្លួនទៅរស់នៅក្នុងជំរំដែលគ្មានអនាម័យត្រឹមត្រូវ។ បច្ចុប្បន្ននេះមានជន ជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៣០ម៉ឺននាក់កំពុងរស់នៅក្នុងប្រទេសបង់ក្លាដែស និងដែលក្នុងនោះមាន ៣ម៉ឺននាក់កំពុងរស់នៅក្នុងជំរំពីរស្ថិត ក្រោមការគ្រប់ គ្រងរបស់អង្គការសហប្រជាជាតិ។ គួររំលឹកជូនថា មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រស់នៅប្រមាណ៨០ម៉ឺននាក់នៅក្នុងរដ្ឋរ៉ាក់ឃីននិងដែលមិនបានត្រូវរដ្ឋាភិបាល ភូមាទទួលស្គាល់ជាជនជាតិភាគតិចឬមួយក៏ជាពលរដ្ឋភូមាទេតែជា« ជនអន្តោ ប្រវេសន៍ខុសច្បាប់ »៕ដោយ គួច គន្ធារ៉ា(RFI)

Related Articles

Back to top button
Close
Close