ព័តមាន​អន្តរជាតិ

  • ទិវាថ្មី​នៃ​បាតុកម្ម​ប្រឆាំង​ជប៉ុន​នៅក្នុង​ប្រទេស​ចិន​

    បាតុករចិនរាប់ម៉ឺននាក់បាននាំគ្នា ជាថ្មីម្តងទៀតចុះថ្នល់សម្ដែងការប្រឆាំង ប្រទេសជប៉ុន ក្រោមក្រសែចក្ខុរបស់រដ្ឋអំណាចចិន ដែលទាមទារឲ្យប្រទេស ជប៉ុនសងមកប្រទេសចិនវិញនូវទីប្រជុំកោះ Diaoyu ឬ Senkaku ជាភាសាជប៉ុន។ នេះគឺពិតជាការប្រយុទ្ធតទល់គ្នារវាងអ្នកជាតិនិយមចិននិងអ្នកជាតិនិយម ជប៉ុន ដែលគេពុំអាចដឹងថា តើលទ្ធផលនឹងចេញទៅជាយ៉ាងណា? ការជ្រើសយកថ្ងៃទី១៨កញ្ញាដើម្បីធ្វើបាតុកម្មជាថ្មីប្រឆាំង ប្រទេសជប៉ុន ដែល អនុញ្ញាតដោយអាជ្ញាធរចិនគឺពិតជាគេចង់រំលឹកដល់ថ្ងៃខួបទី១៨ កញ្ញាឆ្នាំ ១៩៣១…

    Read More »
  • អាមេរិក និង​ចិន​ប្រឈមមុខ​ដាក់គ្នា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​សំណុំរឿង​រថយន្ត

    នៅថ្ងៃច័ន្ទ ទី១៧ កញ្ញាម្សិលមិញ រដ្ឋបាលអាមេរិកំាងបានប្រកាសឲ្យដឹង ពីការដាក់ពាក្យបណ្តឹងថ្មីប្រឆំាងចិននៅអង្គការពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងការនំាគ្រឿងបន្លាស់រថយន្តពីប្រទេសចិន ចូលសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានចោទទីក្រុងប៉េកំាងពីបទបានជួយផ្តល់ ឧបត្ថម្ភកធន ឲ្យរោងចក្រសហគ្រាសរបស់ខ្លួន។ជាការឆ្លើយតបវិញ ទីក្រុងប៉េកំាងបាន សន្យានឹងចាត់វិធានការប្រឆំាងនឹង ” dumping ” អាមេរិកំាង។ បញ្ហា«ឧបត្ថម្ភកធន » ជាគឺជម្លោះដ៏ប្រទាញប្រទង់គ្នារវាងសហរដ្ឋ អាមេរិក និងប្រទេសចិន។ប៉ុន្តែក្នុងឆ្នំា២០០១ពោលឆ្នំាដែលចិនបានចូលជាសមាជិក…

    Read More »
  • ភាពយន្ត​ដែល​ប្រមាថ​សាសនា​អ៊ីស្លាម​នឹង​ត្រូវ​ហាម​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី ក្នុង​ពេល​ខាង​មុខ

    មូលហេតុ មកពីអាជ្ញាធររុស្ស៊ីបារម្ភខ្លាចក្រែង ភាពយន្តអាមេរិកាំងនេះ ក្រោម ចំណងជើងថា“ភាពឆោតល្ងង់នៃពួកមូស្លីម”ញ៉ាំងឲ្យមានរលកប្រឆាំងនៃអ្នក កាន់សាសនាអ៊ីស្លាម ដូចដែលកំពុងបោកបក់ក្នុងពិភពអារ៉ាបអ៊ីចឹង។ ដ្បិតនៅ រុស្ស៊ី មានសាសនិកអ៊ីស្លាមដល់ទៅ ២០លាននាក់។ មហាអយ្យការុស្ស៊ី ថ្ងៃ ១៧កញ្ញា ក្នុងពាក្យបណ្តឹងទៅតុលាការ ទាមទារឲ្យហាមការផ្សព្វផ្សាយ ភាពយន្តនេះក្នុងប្រទេស មកពីវាមានលក្ខណៈជ្រុលនិយម។ តាមដែលកាសែតក្រុងម៉ូស្គូ Kommersant…

    Read More »
  • អាម៉េរិក​ប្តឹង​ចិន​ចំពោះ​ការ​ផ្តល់​សម្បទាន​​ខុស​ច្បាប់

    ប្រធានាធិបតីអាម៉េរិកលោក Barack Obama ធ្វើការវាយប្រហារថ្មីមួយផ្នែក ពាណិជ្ជ កម្មចំពោះប្រទេសចិន ដោយដាក់បណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ចំពោះការចោទប្រកាន់ផ្តល់សម្បទានខុសច្បាប់។ អាម៉េរិកឲ្យដឹងថា ទង្វើរបស់ចិន ក្នុងការផ្តល់សម្បទានចំពោះការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្ត អាចឲ្យរោងចក្រអាម៉េរិកងាកមកផលិតផលិតផលរបស់ ខ្លួននៅក្រៅស្រុក វិញ។ ការដាក់បណ្តឹងរបស់លោក Obama ធ្វើឡើងបន្ទាប់ពីគូបដិបក្ខសម្រាប់តំណែង ប្រធានា ធិបតីលោក…

    Read More »
  • ជប៉ុន​ផ្អាក​ដំណើរ​ការ​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ប្រទេស​ចិន

    ក្រុមហ៊ុនជប៉ុនធំៗមួយចំនួន បានបញ្ឈប់ដំណើររបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសចិន បន្ទាប់ពីបាតុកម្មប្រឆាំងជប៉ុនបានរីករាលដាលជុំវិញបញ្ហា ជម្លោះ ដែនប្រជុំកោះ។ ក្រុមហ៊ុនកាណុង,Mazda,ហុងដានិងPanasonicបានបិទទ្វាររោងចក្ររបស់ខ្លួនចំណែក ឯក្រុមហ៊ុនតូយ៉ូតា ក៏កំពុងគ្រោងបញ្ឈប់ដំណើរការរបស់ខ្លួននៅតាមរោងចក្រ មួយចំនួនរបស់ខ្លួនរបស់ដែរ បន្ទាប់ពីរងការបំផ្លិចបំផ្លាញបណ្ដាញផលិតផល និងការវាយប្រហារលើក្រុមហ៊ុនជប៉ុនផ្សេងៗទៀតក្នុងពេលធ្វើ បាតុកម្ម។ អំពើហិង្សាទាំងនេះ កើតឡើងបន្ទាប់ពីជប៉ុន ទិញកោះមួយចំនួននៅសមុទ្រចិនខាងកើត ដែលជាតំបន់ចិនទាមទារអធិបតេយ្យភាពរបស់ខ្លួន៕(Radio Australia)

    Read More »
  • ទីក្រុងប៉េកាំង​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​ជប៉ុន​

    ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេស ជប៉ុនបន្តធ្លាក់ចុះដុនដាបនៅថ្ងៃចន្ទ ទី១៧កញ្ញានេះ។សារព័ត៌មានផ្លូវការចិនបានប្រកាសគំរាមដាក់ទណ្ឌកម្ម សេដ្ឋ កិច្ចទៅលើ ទីក្រុងតូក្យូ បើប្រសិនជាអធិករណ៍នៃតំបន់ទីប្រជុំកោះDiaoyu-Senkaku ឋិតនៅក្នុងសមុទ្រចិនខាងកើតដែលឈ្លោះដណ្តើមដោយមហាអំណាចអាស៊ី ទាំងពីរនៅតែបន្តកើតមាន។ ក្រុមហ៊ុនជប៉ុនធំៗខ្លះដែលប្រកបអាជីវកម្មនៅក្នុងប្រទេសចិនបាន ព្យួរផ្អាក សកម្មភាពរបស់ខ្លួន។ ក៏ដូចគ្នាអ៊ីចឹងដែរសម្រាប់សាលារៀនជប៉ុន ជាច្រើនដែល មាននៅទីក្រុងប៉េកាំងនិងនៅទីក្រុងសៀងហៃ បាននាំគ្នាបិទទ្វារសម្រាប់ សប្តាហ៍នេះ។ ក្តីបារម្ភខ្លាចបាតុកម្មហិង្សា ធ្វើឲ្យប៉ះពាល់ដល់សហគមន៍ ជប៉ុនដែលគ្នាប្រមាណ៥៦…

    Read More »
  • បាតុកម្ម​ហិង្សា​ប្រឆាំង​អាមេរិក​ឆ្លង​ដល់អាហ្វហ្កានិស្ថាន

    បណ្តាជនអាហ្វហ្កានិស្ថាន នាំគ្នាធ្វើបាតុកម្មហិង្សាជាលើកទីមួយប្រឆាំងនឹង ភាពយន្ត អាមេរិក ប្រមាថសាសនាអ៊ីស្លាម នៅព្រឹកថ្ងៃចន្ទនេះ នាទីក្រុងកាប៊ូល …ដោយមានការប្រើអាវុធ និងដុតបំផ្លាញរថយន្តប៉ូលិស។ ចំណែកនៅប៉ាគី ស្ថាន កងកម្លាំងប៉ូលិសជាច្រើនត្រូវបានដាក់ពង្រាយដើម្បីពង្រឹងសន្តិសុខក្រុង ខ្លាចក្រែងមានការជ្រុលជ្រួសទៅជាអំពើហិង្សាដែរ។ ក្រុមមនុស្សប្រដាប់អាវុធ ក្នុងចំណោមហ្វូងបាតុករអាហ្វហ្កានិស្ថាន បានបាញ់ កាំភ្លើងពេលកំពុងប្រមូលផ្តុំគ្នានៅមុខមូលដ្ឋានយោធា អាមេរិកនៃកងទ័ព សម្ព័ន្ធមិត្តអូតង់ កណ្តាលក្រុងកាប៊ូល។…

    Read More »
  • គណៈកម្មការ៖« លោក ថាក់ស៊ីន​ត្រូវតែ​ស្ថិត​នៅ​ក្រៅ​ឆាកនយោបាយ​ថៃ »

    នៅថ្ងៃច័ន្ទ ទី១៧ កញ្ញានេះ លោក កានិត ណាណាកន ប្រធានគណៈកម្មការ ឯករាជ្យមួយបានបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីនដែលកំពុង រស់នៅបរទេសត្រូវតែបោះបង់ចោលទំាងស្រុងនូវការ វិលត្រលប់ចូលប្រឡូក ក្នុងឆាកនយោបាយថៃជាថ្មី។ ការអះអាងរបៀបនេះដោយលោក ណាណាកន ផ្តល់មូលហេតុថា គឺដើម្បីរក្សាស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ។ ពិតមែនតែអស់អំណាចតំាងពីឆ្នំា ២០០៦ ដោយរដ្ឋប្រហារយោធាក៏ដោយ…

    Read More »
  • កូរ៉េ​ខាង​ត្បូង​ត្រៀម​ខ្លួន​ទទួល​ខ្យល់​ព្យុះ​ជា​លើក​ទី​បី​ក្នុង​ពេល​ពីរ​ខែ

    កូរ៉េខាងត្បូង កំពុងត្រៀមលក្ខណៈនឹងការមកដល់នៃខ្យល់ព្យុះទីហ្វុងដ៏ធំលើកទី បីក្នុងរយៈ ពេលពីរខែ។ សាលារៀន និងផ្លូវឆ្លងសាឡាង ត្រូវបានបិទ និងកប៉ាល់រាប់ពាន់គ្រឿង កំពុង តែចតចោលនៅតាមកំពុងផែ នៅពេលដែលខ្យល់ព្យុះទីហ្វុងមានឈ្មោះថា សាន់បា មកដល់។ ពលរដ្ឋរាប់ពាន់នាក់ ក៏កំពុងតែភៀសខ្លួនចេញពីរបត់ផ្លូវរបស់ខ្យល់ព្យុះនេះ ផងដែរ។ ក្រុមផ្តល់សេវាខាងឧតុនិយមនៅក្រុងសេអ៊ូល ឲ្យដឹងថា គេរំពឹងថា ខ្យល់ព្យុះ…

    Read More »
  • អាម៉េរិក​ព្រួយ​បារម្ភ​ចំពោះ​ជម្លោះ​ដែន​កោះ​រវាង​ជប៉ុន​និង​ចិន

    រដ្ឋមន្ត្រីការពារជាតិអាម៉េរិក កំពុងព្រមានថា សង្គ្រាម អាចនឹងផ្ទុះឡើងរវាងចិន និង ជប៉ុន បើសិនជាប្រទេសទាំងពីរ នៅបន្តបង្កជម្លោះពាក់ព័ន្ធនឹងដែនដីរបស់ ខ្លួន។ លោក Leon Panetta មានប្រសាសន៍ថា ប្រទេសទាំងពីរមានអាកប្បកិរិយាបង្ក រឿង ពាក់ព័ន្ធនឹងជម្លោះប្រជុំកោះនៅសមុទ្រចិនខាងត្បូង និងខាងកើត។ លោករដ្ឋមន្ត្រីការពារជាតិអាម៉េរិក មានប្រសាសន៍បន្តទៀតថា ភាពតានតឹង…

    Read More »
Back to top button
Close
Close