ព័តមានអន្តរជាតិ
-
បាតុកម្មតវ៉ាចំពោះវីដេអូប្រមាថសាសនា កាន់តែរីកសាយនៅពិភពអ៊ីស្លាម
ក្រុងគែរប្រទេសអេហ្ស៊ីប៖បាតុកម្មតវ៉ាបានកើតឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នានៅ ទូទាំងពិភព អ៊ីស្លាម ទាក់ទងនឹងវីដេអូប្រឆាំងសាសនាអ៊ីស្លាមមួយដែលគេបាន ផលិតនៅសហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត បាន បង្កើ នវិធានការសន្តិសុខនៅ តាមស្ថានបេសកកម្មការទូតរបស់ខ្លួននៅ បន្ទាប់ពីមានការវាយប្រហារហិង្សា ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃអង្គារ។ ក្រុមបាតុករនៅតាមទីក្រុងនានាជាច្រើននៅទូទាំងតំបន់មជ្ឈិម បូព៌ា ទ្វីបអាស៊ី ខាងត្បូងនិងអាស៊ីបូព៌ា ក៏ដូចជាទ្វីបអាហ្វ្រិក បានចេញតវ៉ានៅក្រោយពេល…
Read More » -
ម៉ូស្គូទិតៀនសេចក្តីសម្រេចរបស់សភាអឺរ៉ុបអំពីស្ថានការណ៍សិទ្ធិមនុស្សនៅរុស្ស៊ី
ម៉ូស្គូ ទិតៀនសេចក្តីសម្រេចរបស់សភាអឺរ៉ុបអំពីស្ថានការណ៍សិទ្ធិមនុស្សនៅ រុស្ស៊ី សេចក្តី សម្រេចដែលសភាអឺរ៉ុបចេញម្សិលមិញ គឺពាក់ព័ន្ធនឹងការដែលសភា ឌូម៉ារុស្ស៊ីថ្ងៃ១៤កញ្ញានេះធ្វើការបោះឆ្នោត ដើម្បីបញ្ឈប់មុនកាលកំណត់ អាណត្តិតំណាងរាស្ត្រម្នាក់ខាងបក្សប្រឆាំង។ បញ្ឈប់នេះ ក្រោមលេសថា មក ពីគាត់ហ៊ានប្រកប Business ទាំងបំពានលើច្បាប់ដែលហាមមិនឲ្យ តំណាងរាស្ត្រ ធ្វើជំនួញជាដាច់ខាត។ប៉ុន្តែសភាអឺរ៉ុបយល់ថានាពេលចុងក្រោយ រុស្ស៊ីតែងប្រើច្បាប់ គឺ ក្នុងគោលដៅនយោបាយទេតើម្រាប់បំបិទសិទ្ធិ ពួកប្រឆាំង។ សភាអឺរ៉ុបដែលជាអង្គការអំណាចនីតិបញ្ញត្តិជាន់ខ្ពស់របស់សហភាព…
Read More » -
ពិភពអារ៉ាបថ្កោលទោសភាពយន្តប្រមាថសាសនាអ៊ីស្លាម អន្តរជាតិថ្កោលទោសអំពើហិង្សា
សហរដ្ឋអាមេរិកមិនដកខ្លួនចេញជាដាច់ខាត! នេះជាការប្រកាសរបស់លោកប្រធា នាធិបតីអាមេរិក ក្នុងពេលដែល ពិភពអារ៉ាបទាំងមូលកំពុងផ្ទុះកំហឹង រាលដាលជា អំពើហិង្សានៅស្ទើរគ្រប់ជ្រុងនៃភពផែនដី ប្រឆាំងផលប្រយោជន៍អាមេរិក។ អាមេរិក ដែលបានផលិតខ្សែភាពយន្តមានលក្ខណៈប្រមាថដោយចំហសាសនាអ៊ីស្លាម ។ ពេលនេះអាមេរិកកំពុងពង្រឹងសុវត្ថិភាពនៅតាមស្ថានទូត និងស្ថានកុងស៊ុល ដោយបានបញ្ជូនទាហានជើងទឹក១០០នាក់ទៅយ៉េមែននិងលីប៊ី ។ មន្ទីរបញ្ច កោណក៏អាចនឹងបញ្ជូនទាហានម៉ារីន ទៅកាន់ស៊ូដង់ដែរ។ បាតុកម្មប្រឆាំងនឹង ភាពយន្តជេរប្រមាថសាសនាអ៊ីស្លាម…
Read More » -
ជប៉ុនជំរុញឲ្យរដ្ឋាភិបាលចិនការពារសុវត្ថិភាពពលរដ្ឋជប៉ុននៅចិន
លោកយ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានទាមទារឲ្យរដ្ឋាភិបាលចិនចាត់ វិធានការ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាទៅលើប្រជាពលរដ្ឋជប៉ុន ដែលកំពុង រស់នៅក្នុងប្រទេសចិន ។ ការទាមទារនេះបានធ្វើឡើង នៅពេលដែលបាតុកម្ម ប្រឆាំងជប៉ុន ជុំវិញជម្លោះដណ្តើមប្រជុំកោះ បានរីករាលដាលកាន់តែខ្លាំងនៅ ថ្ងៃអាទិត្យនេះ។ ថ្ងៃអាទិត្យនេះ បាតុកម្មប្រឆាំងជប៉ុនកំពុងបន្តកើតមាន និងរីករាលដាលទៅកាន់ ទីក្រុងធំៗជាច្រើន…
Read More » -
ចិននិងហ្វ៊ីលីពីនចង់បង្វែរប្រជុំកោះដែលមានជម្លោះទៅជាកន្លែងទេសចរណ៍
អ្នកនយោបាយហ្វ៊ីលីពីន បានស្នើឲ្យដាក់ប្រជុំកោះដែលមានជម្លោះនៅ សមុទ្រចិនខាងត្បូង ធ្វើជាកន្លែងទេសចរណ៍វិញ បន្ទាប់ពីចិន បានប្រកាសពីគ្រោង ការដាក់បញ្ជូលទីតាំងប្រជុំកោះជម្លោះនោះធ្វើ ជាកន្លែងទេសចរណ៍តាម កាប៉ាល់។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វ៊ីលីពីនលោក Ramon Jimenez បានបដិសេធ ទៅនឹងគំនិតនេះ ដោយនិយាយថា ការធ្វើបែបនេះ អាចបង្កបញ្ហាសន្តិសុខ។ កាលពីពេលកន្លងមក ទាំងរដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន និងចិន…
Read More » -
ភូមាដាក់ការអនុវត្តច្បាប់វិនិយោគបរទេស
ភូមាកំពុងដាក់ការអនុវត្តច្បាប់ថ្មីមួយ ក្នុងគោលបំណងដើម្បីបង្កើ នវិនិយោគ បរទេសចូលក្នុងប្រទេសខ្លួន។ រដ្ឋសភាភូមា បានអនុម័តច្បាប់វិនិយោគបរទេសនេះកាលពីសប្តាហ៍មុន ហើយនៅ ពេលនេះកំពុងរងចាំការសម្រេចពីប្រធានាធិបតីលោក Thein Sein ។ ការ ធ្វើច្បាប់នេះដំបូង រងការជំទាស់ពីមេដឹកនាំបក្សប្រឆាំងលោកស្រី អាំង សានស៊ូជី និងអ្នកតាក់តែងច្បាប់មួយចំនួនផ្សេងទៀត ដោយសារតែមានប្រយោគមួយ ដែល អាចជួយការពារជំនួញពាក់ព័ន្ធនឹងអតីតរបបយោធាភូមានេះ។…
Read More » -
កូរ៉េខាងជើងបដិសេធសំណើផ្តល់ជំនួយពីកូរ៉េខាងត្បូង
កូរ៉េខាងជើង បានបដិសេធមិនទទួលយកជំនួយស្បៀងអាហារពីកូរ៉េខាងត្បូង។ ក្រុងព្យុងយ៉ាង ឲ្យដឹងថា ខ្លួននឹងមិនទទួលជំនួយទាំងអស់នោះពីក្រុងសេអ៊ូលទេ ដែលរួមមានម្សៅមីនិងស្រូវសាឡីរាប់ពាន់តោន, មី និងថ្នាំពេទ្យ ប៉ុន្តែសុខចិត្ត ទទួលយកអាហារសំខាន់ជាងគេ គឺអង្ករ។ យោងតាម មន្ត្រីនៅកូរ៉េខាងត្បូង និយាយថា រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានស្នើសុំ ព័ត៌មានលំអិតពាក់ព័ន្ធទៅនឹងសំណើរផ្តល់ជំនួយនេះផង ដែរ។ កូរ៉េខាងត្បូងដាក់សំណើរផ្តល់ជំនួយនេះកាលពីសប្តាហ៍មុនដែលជាសំណើរដំបូងគេ ចាប់…
Read More » -
ក្រុមអ្នកតំណាងរាស្រ្តអឺរ៉ុបមិនពេញចិត្តនឹងនយោបាយការបទេសរបស់សហភាពអឺរ៉ុបក្នុងវិបត្តិស៊ីរី
កាលពីរសៀលថ្ងៃអង្គារទី១១កញ្ញាម្សិលមិញ នៅសភាអឺរ៉ុបក្នុងទីក្រុង Strasbourg លោកស្រី Catherine Ashton អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុក កិច្ចការនយោបាយការបរទេសរបស់សហភាព អឺរ៉ុបបានបង្ហាញបទវិភាគរបស់ ខ្លួនស្តី ពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។ ក៏ប៉ុន្តែចម្លើយរបស់លោក ស្រីក្នុងការដោះស្រាយជម្លោះនៅស៊ីរីពេលនេះ មិនបានធ្វើឲ្យក្រុមអ្នក តំណាងរាស្រ្តអឺរ៉ុបទូទៅពេញចិត្តទេ។ ក្នុងបទវិភាគមួយរបស់ខ្លួននៅចំពោះមុខសភាអឺរ៉ុបក្នុងទីក្រុង Strasbourg លោកស្រី Catherine Ashton…
Read More » -
គណៈប្រតិភូនៃក្រុមប្រទេសអារ៉ាប់ទៅភូមា ក្រោយអំពើហិង្សាប្រឆំាងរ៉ូហ៊ីងយ៉ា
ប្រភពផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារទី១១កញ្ញាម្សិលមិញឲ្យដឹងថាអង្គ ការសហប្រតិបត្តិការអ៊ីស្លាមហៅកាត់ថា OCIដែលប្រមូលផ្តុំដោយក្រុមប្រទេស អារ៉ាប់បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប៉ែកខាងលិចប្រទេសភូមា។ បេសក កម្មរបស់គណៈប្រតិភូអ៊ីស្លាមពេលនេះបានធ្វើឡើង ក្រោយពីមានអំពើហិង្សារវាង សហគមន៍អ្នកកាន់ព្រះពទ្ធសាសនា និងអ្នកកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាក់ឃីន។ យោងតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់ភូមាម្នាក់ឲ្យដឹងថា អ្នកតំណាងអង្គការ សហប្រតិបត្តិការអ៊ីស្លាមចំនួន ៣រូបបានទៅប្រទេសភូមាតំាងពីថ្ងៃអាទិត្យ ទី៩កញ្ញានិងបានចុះទៅពិនិត្យជំរំជនភៀសខ្លួន។ក្នុងចំណោមអ្នកតំណាង ទំាង ៣រូបរបស់អង្គការ OCI ក៏គេឃើញមានវត្តមានលោក Ufuck…
Read More » -
អគ្គិភ័យផ្តាច់ជីវិតកម្មករវៀតណាមអស់១៤នាក់
អគ្គិភ័យនេះបានឆាបឆេះនៅម៉ោង៥ល្ងាចមិញ ក្នុងរោងជាងកាត់ដេរមួយតំបន់ ជាយក្រុងម៉ូស្គូ។ ជាតិវៀតណាមដែលអភ័ព្វស្លាប់ទៅនោះ សុទ្ធតែជាកម្ម ករ ចំណាក ស្រុកដែលបានជ្រៀតចូលមកស៊ីឈ្នួលកាត់ដេរ សំលៀកបំពាក់ទាំង ខុសច្បាប់ នៅលើទឹកដីរុស្ស៊ី។ ជាបឋមគួរនិយាយថា រោងជាងកាត់ដេរនេះស្ថិតនៅក្រុង Egorievsk ចម្ងាយ ១០០គ.ម. ភាគអគ្នេយ៍ពីរដ្ឋធានីម៉ូស្គូ។ នៅវេលាម៉ោង៥ល្ងាចម្សិលមិញ ក្រោយ ពីបានទទួលដំណឹងស្តីអំពីអាសន្នអន្ធក្រនោះ…
Read More »