ព័តមាន​អន្តរជាតិ

  • អ្នក​សរសេរ​​អត្ថបទ​​តាម​​អ៊ីធ័រណែត​​ប្រឆាំង​​បីនាក់​​ត្រូវជាប់​​ទោសធ្ងន់​​

    Bloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតប្រឆាំងបីនាក់ ដែលក្នុងនោះមាន ម្នាក់បានទទួលការគាំទ្រជាសាធារណៈដោយប្រធានាធិបតី អាមេរិកលោកបារ៉ាក់ អូបាម៉ា បានត្រូវតុលាការនៃទីក្រុងហូជីមីញកាត់ទោសនៅថ្ងៃចន្ទទី២៤ កញ្ញា នេះ ឲ្យជាប់ពន្ធនាគារពី៤ទៅ១២ឆ្នាំ ពីបទបានធ្វើការឃោសនាប្រឆាំងនឹងរដ្ឋ វៀត ណាម។ ក្នុងចំណោមBloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតវៀតណាមដែលជា អ្នកប្រឆាំងទាំងបីនាក់ ម្នាក់មានឈ្មោះល្បីជាងគេគឺលោក Nguyen…

    Read More »
  • អា​ម៉េ​រិក​ព្រមាន​ពលរដ្ឋ​ខ្លួន​ពី​ការ​តវ៉ា​ក្នុង​ពេល​ចុង​សប្តាហ៍

    ស្ថានកុងស៊ុលអាម៉េរិកបានព្រមានពលរដ្ឋ របស់ខ្លួនដែលកំពុងរស់នៅប្រទេស អូស្ត្រាលីពីលទ្ធភាពនៃការផ្ទុះ ការតវ៉ាប្រឆាំងជនជាតិអាម៉េរិកនៅនៅចុង សប្តាហ៍នេះ។ ស្ថានកុងស៊ុលអាម៉េរិកបានបន្តថា អាជ្ញាធរអូស្ត្រាលីបានណែនាំពីលទ្ធភាពពីការ ធ្វើបាតុ កម្មនៅ ទីក្រុងស៊ីដនីយ៍ និងទីក្រុងមិលប៊ិន។ ការចេញសេចក្តីព្រមាននេះធ្វើឡើង បន្ទាប់ពីមានអំពើហិង្សានៅកណ្តាលទីក្រុង ស៊ីដនីយ៍ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីពលរដ្ឋជាច្រើនបានធ្វើការប្រមូលផ្តុំគ្នា ដើម្បីតវ៉ា ប្រឆាំងនឹងរឿងភាពយន្តដែលប្រឆាំងនឹងសាសនាអ៊ីស្លាម។ កុង ស៊ុលអាម៉េរិកបានបន្តថាពលរដ្ឋអាម៉េរិកគួរតែជៀសវាងតំបន់…

    Read More »
  • និ​ពន្ធ​នា​យក​កា​សែត​ភូមា​រង​ការ​ចោ​ទ​ប្រកាន់​ពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ

    តុលាការភូមាបានចោទប្រកាន់និពន្ធនាយក កាសែតឯករាជ្យមួយពីបទបង្ខូចកេរ្តិ៍ ឈ្មោះ បន្ទាប់ពីកាសែតរបស់លោកបានចុះផ្សាយនូវអត្ថបទមួយនៃការចោទប្រ កាន់អំពីអំពើពុករលួយក្នុងជួររដ្ឋាភិបាល។ ក្រសួងធនធានរ៉ែប្រទេសភូមាបានចាត់វិធានការប្រឆាំង កាសែត សំឡេងប្រចាំសប្តាហ៍ បន្ទាប់ពីកាសែតនេះសរសេរអត្ថបទពីការចោទប្រកាន់ទាំងឡាយទាក់ទង ទៅនឹង ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុកាលពីដើមឆ្នាំនេះ។ ថ្មីៗនេះរដ្ឋាភិបាលគាំទ្រដោយយោធារបស់ប្រទេសភូមាដែលកំពុងតែធ្វើការកែទម្រង់ បានបន្ធូរបន្ថយនូវការរឹតត្បិតលើប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុក ដែលពីមុនមកត្រូវ បានគេចាត់ទុកថាជាប្រទេសដែលរឹតត្បិតដល់ប្រ ព័ន្ធផ្សព្វផ្សាយខ្លាំងជាងគេបំផុត នៅ ក្នុងពិភពលោក៕ (Radio…

    Read More »
  • ក្រុម​​អ្នកវិភាគ​​ចាត់​ទុក​​សេរីភាព​​ក្នុង​ការ​​បញ្ចេញ​មតិ​​​នៅ​​រុស្ស៊ី​​​កំពុង​រីករិល​​បន្តិច​ម្តងៗ​

    ការកាត់ទោស«ក្រុមមនុស្សទំនើង» នៅក្នុងទីក្រុង ម៉ូស្គូ (Moscow) ដែលជា តន្ត្រីការនីវប្បធម៌ចំនួនបីនាក់ ដែលបានធ្វើបាតុកម្មនៅក្នុងព្រះវិហារគ្រិស្ត អូស្សូដក់ (Orthodox) មួយនៅក្នុងប្រទេស រុស្សី (Russia) បានធ្វើឳ្យខូចមុខ មាត់របស់ប្រទេស រុស្ស៊ី នៅឯបរទេស។នេះដោយវិនិច្ឆ័យទៅលើប្រតិកម្ម នៅ ជុំវិញពិភពលោក និងការគូសបញ្ជាក់ពីឥទិ្ធពលយ៉ាងធំធេងនៅក្នុងប្រទេស រុស្ស៊ី…

    Read More »
  • បណ្តាជន​ម៉ូស្គូ​ប្រឆាំង​នឹង​ការ​សង់​វិហារ​អ៊ីស្លាម

    គឺពេញមួយយប់មិញ ដែលបណ្តាជនក្នុងសង្កាត់មួយ នៅប៉ែកខាងលិចក្រុងម៉ូស្គូ ឈ្មោះ សង្កាត់ Mitino បានធ្វើមិទ្ទិញយ៉ាងគគ្រឹកគគ្រេង ប្រឆាំងនឹងសេចក្តី សម្រេចរបស់សាលាក្រុងម៉ូស្គូ ដែលអនុញ្ញាតឲ្យសហគមន៍អ៊ីស្លាម សង់នៅ ក្នុងសង្កាត់នេះ ជាវិហារអ៊ីស្លាម សម្រាប់តម្រូវការរបស់គេ។ មុនដំបូង នៅវេលាម៉ោង៨យប់ មានប្រជាពលរដ្ឋប្រមាណ៥០០នាក់ ដែលរស់នៅ តាមអគារលំនៅ នៅជុំវិញ…

    Read More »
  • លោក​អូបាម៉ា​ទទួលជួប​លោកស្រី​អ៊ុង សានស៊ូជី និង​ដក​ទណ្ឌកម្ម​ពី​មេដឹកនាំ​ភូមា

    លោកស្រីអ៊ុង សានស៊ូជី ដែលកំពុងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ត្រូវ បានលោកប្រធានាធិបតីអូបាម៉ា ទទួលជួបស្វាគមន៍នៅសេតវិមាន កាលពីថ្ងៃ ពុធ ម្សិលមិញ ក្រោយពីលោកស្រីបានទទួលមេដាយមាសពីសភាអាមេរិក។ រដ្ឋា ភិបាលរបស់លោកអូបាម៉ាក៏បានប្រកាសផងដែរ អំពីការដកទណ្ឌកម្មចេញពីប្រ មុខដឹកនាំភូមា។ កាលពីម្សិលមិញនេះ សហរដ្ឋអាមេរិក ទាំងសភា និងទាំងរដ្ឋាភិបាល បានរៀប…

    Read More »
  • តេហេរ៉ង់​​ផ្តល់​​សព្វាវុធ​​យ៉ាងច្រើន​​ឲ្យ​​ស៊ីរី​​ដោយ​​ឆ្លងកាត់​​តាម​​អ៊ីរ៉ាក់​​

    ប្រទេសអ៊ីរ៉ង់បានប្រើអាកាសចរណ៍ ស៊ីវិលសម្រាប់ធ្វើការដឹកជញ្ជូនយោធានិងសព្វា វុធយ៉ាងច្រើនឲ្យទៅ ប្រទេសស៊ីរី ដោយឆ្លងកាត់តាមដែនអាកាសនៃប្រទេស អ៊ីរ៉ាក់ ដើម្បីជួយគាំទ្ររបប គ្រប់គ្រងបាស្ហារអាល-អាស្សាដក្នុងការវាយបង្ក្រាប ក្រុមបះបោរស៊ីរី។ នេះបើយោងតាមរបាយការណ៍នៃក្រសួងយកការណ៍លោកខាង លិច។ សហរដ្ឋអាមេរិកតែងចោទសួរជានិច្ចអាជ្ញាធរអ៊ីរ៉ាក់ស្តីពី ដំណើរហោះហើរនៃ យន្តហោះ អ៊ីរ៉ង់ ដែលគេសង្ស័យថាមានដឹកជញ្ជូនសព្វាវុធផ្តល់ឲ្យរបបគ្រប់ គ្រងស៊ីរី ដោយធ្វើការឆ្លងកាត់តាមដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់។ មកទល់ពេល នេះ…

    Read More »
  • អង្គការ​អូស្ត្រាលី​បណ្ដុះ​បណ្ដាល​សុខភាព​ដល់​​ឪពុក​ម្ដាយ​ឲ្យ​ពិភាក្សា​ពី​ជំងឺ​ផ្លូវ​ចិត្ត​ជាមួយ​កូន

    អង្គការអូស្ត្រាលីមួយដែលធ្វើការលើក កម្ពស់សុខភាពផ្លូវចិត្តបានកំពុង ឧបត្ថម្ភដល់កម្មវិធីបណ្ដុះបណ្ដាល ថ្មីមួយព្យាយាមបញ្ឈប់កុំឲ្យមានជំងឺ ធ្លាក់ ទឹកចិត្ត និងការថប់បារម្ភ ដែលបានបន្តពីឪពុកម្ដាយទៅកូនចៅ។ អង្គការដែលធ្វើការជាមួយនឹងគ្រួសារមានបញ្ហាសុខភាព ផ្លូវចិត្ត (Children of Parents with a Mental Illness) គឺជាអង្គការមិនរកកម្រៃ បានកំពុងអនុវត្តនូវកម្មវិធី ដែលទទួលបានមូលនិធិឧបត្ថម្ភពី…

    Read More »
  • ប្រទេស​ភូមា​បោះ​ជំហាន​ថ្មី​មួយ​ទៀត​​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ

    លោក Bob Carr រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានមានប្រសាសន៍ថា ការសម្រេច ចិត្តរបស់រដ្ឋាភិបាលភូមាក្នុងការដោះលែងអ្នកទោសនយោបាយ នៅក្នុង ប្រទេសគឺជាជំហានថ្មីមួយទៀតនៃប្រទេសនេះ នៅក្នុងការធ្វើដំណើរផ្លាស់ប្ដូរ ទៅកាន់លទ្ធិប្រជាធិបតេយ្យ។ នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាលភូមាបានធ្វើការលើកលែងទោសដល់អ្នកទោស យ៉ាងតិចណាស់ ៥០០នាក់ ដែលក្នុងនោះមានអ្នកទោសនយោបាយចំនួនពី ៦០ ទៅ៩០នាក់ផងដែរ។ លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានប្រសាសន៍ថា ការវិវត្តនេះគឺបន្ទាប់ពី…

    Read More »
  • សហរដ្ឋ​អាម៉េរិក​អំពាវនាវ​ឲ្យ​ប្រទេស​កាន់​សាសនា​ឥស្លាម​ជួយ​ការពារ​អ្នក​ការ​ទូត​អាម៉េរិក​នៅ​ក្នុង​ប្រទេស​ខ្លួន

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានប្រសាសន៍ថាលោកសង្ឃឹមថារដ្ឋាភិបាលនៃ បណ្ដា ប្រទេសកាន់សាសនាឥស្លាមនៅក្នុង ពិភពលោកនឹងការពារដល់ក្រុម អ្នកការទូតអាម៉េរិក ក្នុងពេលដែលមានការជំរុញឲ្យមានបាតុកម្មប្រឆាំងនឹងខ្សែ ភាពយន្ត ប្រឆាំងនឹងឥស្លាម។ ក្រោយពេលដែលមានការសម្លាប់ជនជាតិអាម៉េរិក៤រូបនៅប្រទេស លីប៊ី ដោយ ក្នុងនោះមានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកផងដែរ នៅទីក្រុង Benghazi កាល ពីសប្ដាហ៍មុន លោក Obama បានមានប្រសាសន៍ថា សុវត្ថិភាពនៃបេសកកម្មការ…

    Read More »
Back to top button
Close
Close