ព័តមានអន្តរជាតិ
-
នាវាផ្ទុកយន្តហោះចិនជាយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងជម្លោះ
អ្នកវិភាគខាងកងការពារម្នាក់ ឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ដំបូងបង្អស់ដែលចិនបានទទួលនោះ មានសមត្ថភាពអាចប្រើប្រាស់បានភ្លាម នៅ ពេលដែលការសាកល្បងរបស់កងកម្លាំងយោធាបានបញ្ចប់។ លោកស្រី Poornima Subramaniam ដែលជាអ្នកវិភាគកងកម្លាំងទ័ពឲ្យក្រុមហ៊ុន IHS Janes មានប្រសាសន៍ថា នាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាយុទ្ធសាស្ត្រ សំខាន់មួយរបស់ចិន បើទោះជាវាប្រើប្រាស់ក្នុងដំណាក់កាលដំបូងសម្រាប់ការហ្វឹកហាត់ ក៏ដោយ។ នាវាផ្ទុកយន្តហោះចម្បាំងនេះ…
Read More » -
ជប៉ុនចង់ដោះស្រាយជម្លោះដែនទឹកជាមួយតៃវ៉ាន់ និងចិនដោយសន្តិវិធី
ជប៉ុនឲ្យដឹងថា ខ្លួន សង្ឃឹមថាអាចដោះស្រាយជម្លោះដែនទឹកជាមួយចិន និង តៃវ៉ាន់ ជុំវិញតំបន់ប្រជុំកោះនៅសមុទ្រចិនខាងកើត ដោយសន្តិវិធី។ ប៉ុន្តែជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា ផ្នែកនៃតំបន់ប្រជុំកោះនោះ ស្ថិតក្នុងដែនទឹក ប្រទេសជប៉ុន។ អ្នកនាំពាក្យក្រសួងការបរទេសមួយរូប ដែលជាអ្នកផ្តល់របាយការណ៍ក្នុងក្រុង New York កាលពីយប់ម្សិលមិញ ឲ្យដឹងថា វាជាប្រវត្តិសាស្ត្រពិតប្រាកដមួយ និង…
Read More » -
ហ្វ៊ីលីពីនហាមឃាត់ជាបណ្តោះអាសន្នការចាក់បញ្ចាំងភាពយន្តមាក់ងាយសាសនាឥស្លាម
ហ្វ៊ីលីពីនបានបញ្ជាឲ្យមានការបញ្ឈប់ជាបណ្តោះអាសន្ននូវការចាក់បញ្ចាំង ភាពយន្តមាក់ងាយដល់សាសនាឥស្លាមដ៏ចម្រូងចម្រាស់ ដែលបង្កឲ្យមានការ ប្រឆាំងតវ៉ានៅជុំវិញពិភពលោក។ តុលាការកំពូលហ្វ៊ីលីពីន បានដាក់បម្រាមឲ្យបញ្ឈប់ជាបន្ទាន់នូវការចាក់បញ្ចាំង ភាពយន្តដែល ផលិតឡើងដើម្បីមាក់ងាយសាសនាឥស្លាមតាមរោងកុន និងទូរ ទស្សន៍។ ប៉ុន្តែពុំមានការហាមឃាត់តាមប្រព័ន្ធអ៊ិនធើរណិតទេ។ នៅមិន ទាន់ច្បាស់នៅឡើយទេពីពេលវេលានៃការដាក់បម្រាមនេះ ប៉ុន្តែគេរំពឹងថា វានឹងមានសុពលភាពក្នុងកំឡុងពេល ដែលតុលាការធ្វើការពិគ្រោះពិចារណាលើ រឿងក្តីនេះ។ ការចេញ បម្រាមលើការចាក់ផ្សាយភាពយន្តនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋឥស្លាម…
Read More » -
សម័យប្រជុំសភាកូរ៉េខាងជើងមិនបានផ្តល់អាទិភាពលើកំណែទម្រង់សេដ្ឋកិច្ចទេ
នៅថ្ងៃអង្គារទី២៥កញ្ញានេះ សភាកូរ៉េខាងជើងបានបើកសម័យប្រជុំប្រចំាឆ្នំា លើកទី២របស់ខ្លួន។ តាមឆន្ទៈរបស់អគ្គមគ្គុទ្ទេសក៍ថ្មី គីម ជុងអុន សម័យប្រជុំ សភាលើកទី២នេះត្រូវផ្តោតសំខាន់លើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស។តែ យោង តាមសារព័ត៌មានផ្លូវការចេញផ្សាយថ្ងៃនេះឲ្យដឹងថា កិច្ចពិភាក្សាមិន បាននិយាយពីគម្រោងធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ ប្រទេសជាយថាហេតុទេ។ តំាងពីបានក្លាយជាអគ្គមគ្គុទ្ទេសក៍ថ្មី នៅក្រោយមរណៈភាពឪពុកក្នុងខែ ធ្នូ ឆ្នំា ២០១១ មក លោក…
Read More » -
តៃវ៉ាន់ជ្រៀតជ្រែកចូលក្នុងវិបត្តិរវាងចិន និងជប៉ុនក្នុងជម្លោះដណ្តើមទីប្រជុំកោះសេនកាគូ ឬ ទាវយូ
វិបត្តិរវាងចិន និងជប៉ុននៅក្នុងជម្លោះដណ្តើមទីប្រជុំកោះសេនកាគូ ឬ ទាវយូ បានកើនមួយកម្រិតថែមទៀត។ បន្ទាប់ពីនាវាចិនបានបើកចូលក្នុងដែនសមុទ្រជប៉ុន កាលពីថ្ងៃច័ន្ទទី២៤កញ្ញាមកឥឡូវនេះដល់វេនតៃវ៉ាន់ម្តងដែលបានបញ្ជូននាវា នេសាទ អមដំណើរដោយនាវាឆ្មំាសមុទ្ររបស់ខ្លួនទៅកាន់ដែនសមុទ្រជប៉ុន នោះ។ បើយោងតាមលោក Osamu Fujimura អ្នកនំាពាក្យរដ្ឋាភិបាលជប៉ុនមាននាវា ឆ្មំាសមុទ្រតៃវ៉ាន់ចំនួន៨គ្រឿង និងនាវានេសាទតៃវ៉ាន់ប្រមាណជា៤០គ្រឿង ជាមួយនឹងអ្នកនេសាទតៃវ៉ាន់ ៣០០នាក់បានបើកចូលក្នុងដែនសមុទ្រជប៉ុននៅ វេលាម៉ោង ៩ព្រឹក…
Read More » -
តៃវ៉ាន់បាតុកម្មទាមទារប្រជុំកោះ Senkaku
នាវាតៃវ៉ាន់ប្រហែល ៤០ ទៅ ៥០គ្រឿង បានឆ្លងចូលដែនទឹកជប៉ុនជិត ប្រជុំកោះ ដែលមានជម្លោះនៅសមុទ្រចិនខាងកើត ដោយមិនអើពើនឹងការបញ្ជារបស់កង ល្បាត ជប៉ុន ឲ្យចាកចេញពីតំបន់នោះឡើយ។ ហ្វូងទូកនេសាទនិងនាវាកងល្បាតតៃវ៉ាន់បានធ្វើដំណើរទៅតំបន់នោះដើម្បី បង្ហាញ ពីការទាមទាររបស់ខ្លួនលើប្រជុំកោះ Senkaku ដែលកំពុងកាន់កាប់ដោយជប៉ុន។ ប្រជុំកោះដែលពុំមានមនុស្សរស់នៅ នៅសមុទ្រចិនខាងជើង ក៏ត្រូវចិនទាមទារផង ដែរដែលពេលថ្មីៗនេះ…
Read More » -
ការលេចចេញមេរោគថ្មីមួយស្រដៀងនឹងមេរោគសារស៍
អង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសអាសន្នជាអន្តរជាតិមួយ ពាក់ព័ន្ធនឹងមេរោគយាយីផ្លូវដង្ហើមថ្មីមួយ ដែលស្រដៀងគ្នាទៅនឹងមេរោគសារស៍។ ជនជាតិកាតាម្នាក់កំពុងទទួលការព្យាបាលក្នុងក្រុងឡុងដ៍បន្ទាប់ពីលោករងនូវទម្រង់ មេរោគថ្មីមួយចេញពីតំបន់មជ្ឈិមប្រទេស។ មេ រោគថ្មីនេះ រួមមានជំងឺផ្តាសាយធម្មតា និងជម្ងឺសារស៍ ដែលសម្លាប់មនុស្ស ជាង ៩រយនាក់ ដែលភាគច្រើននៅតំបន់អាស៊ីកាលពីមួយទសវត្សរ៍មុន។ ព័ត៌មានរដ្ឋ ក្រុង Riyadh នៃប្រទេសអារ៉ាប់សាអូឌីត (Saudi Arabia)…
Read More » -
ជម្លោះវាយតប់នៅរោងចក្រដំឡើងទូរសព្ទ iPhones នៅចិន
រដ្ឋាភិបាលចិន បានបញ្ជូនប៉ូលិសជិត ៥ពាន់នាក់ ដើម្បីបំបែកជម្លោះវាយតប់គ្នា មួយ ក្នុងរោងចក្រនៅភាគខាងជើង ប្រទេសចិន។ ក្រុមហ៊ុន Foxconn ដែលក្រុមហ៊ុនដំឡើងទូរសព្ទ iPhones របស់ក្រុមហ៊ុន Apple បាន បិទដំណើរការរបស់ខ្លួន បន្ទាប់ពីកម្មករ ២ពាន់នាក់ វាយតប់គ្នានៅកន្លែង ស្នាក់ នៅរបស់ក្រុមហ៊ុន។…
Read More » -
ថៃ៖« អំពើភេរវកម្មសម្លាប់មនុស្សជាថ្មីនៅប៉ែកខាងត្បូងដែលសម្បូរពួកម៉ូស្លីមរស់នៅ »
តំបន់ប៉ែកខាងត្បូងប្រទេសថៃដែលសម្បូរ ដោយអ្នកកាន់សាសនាអ៊ីស្លាម នៅបានរងអំពើភេរវកម្មបំផ្ទុះរថយន្តជា ថ្មីកាលពីថ្ងៃសុក្រ ទី២១ កញ្ញាម្សិល មិញ។ យោងតាមលទ្ធផលបណ្តោះអាសន្ន អំពើភេរវកម្មបានផ្តាច់ជីវិត មនុស្ស៦នាក់និងរងរបួស៤១នាក់ ក្នុងនោះមានរបួសធ្ងន់ ១៩នាក់។ រថយន្តបាន ផ្ទុះនៅខាងក្នុងផ្សារមួយដែលកំពុងមានមនុស្សកកកុញច្រើន ស្ថិតក្នុង ខេត្ត ប៉ាតានី។ ម្យ៉ាងទៀត អំពើភេរវកម្មនោះបានកើតមានឡើង ចំពេលដែលកង…
Read More » -
AIEA អំពាវនាវកូរ៉េខាងជើងឲ្យបញ្ឈប់កម្មវិធីបរិមាណូ
នៅថ្ងៃសុក្រ ទី២១ កញ្ញាម្សិលមិញ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA បានអនុម័តនូវសេចក្តីសម្រេចចិត្តមួយដោយស្នើឲ្យកូរ៉េ ខាងជើងឲ្យ បោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរយោធា ព្រមទំាងការសាក ល្បងនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីសម្រេចចិត្តនេះត្រូវបានសមាជិកទំាង ១៥៥ប្រទេសរបស់ AIEA ទទួលយល់ព្រមទំាងអស់គ្នា។ តាមពិតទៅ អត្ថបទនៃសេចក្តីសម្រេចចិត្តនោះមិនត្រូវបានអនុម័តដោយការ បោះឆ្នោតទេ តែដោយមានការព្រមព្រៀងគ្នាជាទូទៅមួយរបស់សមាជិក ទំាងអស់នៃ…
Read More »