ព័តមានអន្តរជាតិ
-
ចិនរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីមួយករណី ដែលជាករណីនាំចូល
សារព័ត៌មាន Cambodia News/ ចិន (១២ ឧសភា ២០២០) ៖ យោងតាមទិន្នន័យពីគណៈកម្មាធិការសុខភាពជាតិនៅថ្ងៃអង្គារទី១២ ឧសភានេះ ប្រទេសចិនបានរាយការណ៍ថា មានករណីឆ្លងកូវិដ១៩ ថ្មីមួយករណីទៀតកាលពីម្សិលមិញគឺជាករណីនាំចូលពីក្រៅប្រទេស និងគ្មានអ្នកស្លាប់ថ្មីទេ។ នេះបើយោងតាមប្រភពពី CNA។
Read More » -
បន្ទាប់ពីបន្ធូរបន្ថយការទប់ស្កាត់កូរ៉ូណា វៀតណាមបើកសាលារៀនឡើងវិញ
សារព័ត៌មាន Cambodia News/ វៀតណាម (១២ ឧសភា ២០២០) ៖ អាជ្ញាធរនៅសាលាមត្តេយ្យ និងសាលាបឋមសិក្សាក្នុងប្រទេសវៀតណាមបានធ្វើការពិនិត្យកម្ដៅរបស់កុមារនៅក្លោងទ្វារនៅពេលដែលពួកគេបានបើកឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីការបិទរយៈពេលមួយខែលើការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ខណៈដែលនៅផ្នែកខ្លះនៃសាលារៀនដទៃទៀតក៏បានបើកឡើងវិញកាលពីសប្ដាហ៍មុនផងដែរ ។
Read More » -
តូបលក់អាហារតាមផ្លូវនៅថៃ ចាប់ផ្តើមដំណើរការ និងបន្ធូរបន្ថយការរឹតបន្តឹង
សារព័ត៌មាន Cambodia News/ ថៃ (៥ ឧសភា ២០២០) ៖ ការរឹតត្បិតរបស់ប្រទេសថៃ បានបន្ធូរបន្ថយលើអាជីវកម្មមួយចំនួន បន្ទាប់ពីការទប់ស្កាត់វីរុសបានរីកចម្រើន ហើយបានចាប់ផ្តើមនាំយកជីវិតមកតាមផ្លូវមកវិញ រួមទាំងស្ថាននៃការលក់ម្ហូបអាហារនៅតាមដងផ្លូវក្នុងទីក្រុងចិន ឬ China-Town នៅបាងកក។
Read More » -
ចិនប្រកាសរកឃើញអ្នកឆ្លងកូវិដ១៩ថ្មីចំនួន៣ករណីបន្ថែមទៀត
សារព័ត៌មាន Cambodia News/ ចិន (៤ ឧសភា ២០២០) ៖ គណៈកម្មការសុខាភិបាលចិន បានប្រកាសរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ចំនួន ៣នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ ហើយក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ ជាករណីឆ្លងនាំចូលពីខាងក្រៅ។ នេះបើយោងតាមប្រភពពី CNA។
Read More » -
ចំនួនអ្នកឆ្លង COVID-19 នៅហ្វីលីពីនកើនលើស៩,០០០នាក់
សារព័ត៌មាន Cambodia News/ ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីន កាលពីម្សិលមិញ បានប្រកាសពីការរកឃើញ COVID-19 ២៩៥ករណីថ្មី នាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ៩,២២៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
Read More » -
មីយ៉ាន់ម៉ារកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៣ករណីថែមទៀត សរុបកើនដល់១៤៩នាក់
សារព័ត៌មាន Cambodia News/ រ៉ង់ហ្គូន (២៩ មេសា ឆ្នាំ២០២០) ៖ ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់១៤៩ករណីហើយ បន្ទាប់ពីការរកឃើញ ០៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
Read More » -
ថៃសម្រេចផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ-ពលករខ្មែរ អាចបន្តស្នាក់នៅរហូតដល់ថ្ងៃទី៣១កក្កដា
សារព័ត៌មាន Cambodia News/ បាងកក (២៤ មេសា ឆ្នាំ២០២០) ៖ រាជរដ្ឋាភិបាលថៃបានសម្រេចផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋខ្មែរ និងពលករ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ដែលអស់សុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០…
Read More » -
ថៃ ប្រកាសហាមឃាត់មិនឱ្យយកលុយព្យាបាលអ្នកជំងឺកូវីដ១៩ដាច់ខាត
សារព័ត៌មាន Cambodia News/ បាងកក ៖ រដ្ឋាភិបាលថៃ បានព្រមានមន្ទីរឯកជនហាមមិនឱ្យយកលុយព្យាបាលអ្នកជំងឺកូវីដ១៩ដាច់ខាត ដោយការចំណាយគឺជាបន្ទុករបស់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Bagkokpost។
Read More » -
ចិនរាយការណ៍ថា គ្មានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា៥ថ្ងៃជាប់គ្នា
សារព័ត៌មាន Cambodia News/ ចិន (២៣ មីនា ២០២០) ៖ យោងតាមគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន បានរាយការណ៍នៅព្រឹកនេះថា គ្មានករណីឆ្លងថ្មីនៃវិរុសកូរ៉ូណាសូម្បីតែម្នាក់នៅក្នុងស្រុក រយៈពេល៥ថ្ងៃជាប់គ្នា ខណៈសរុបករណីចំនួន៣៩ករណីថ្មីគឺត្រូវបាននាំចូលពីបរទេស និងមានអ្នកស្លាប់ចំនួន៩ នាក់ផ្សេងទៀតគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ នេះបើយោងតាមប្រភពពី CGTN ។
Read More » -
ចិនអនុញ្ញាតិ ឲ្យដំណើរការវ៉ាក់សាំងការពារកូរ៉ូណា
សារព័ត៌មាន Cambodia News/ ចិន (១៩ មីនា ២០២០) ៖ នៅថ្ងៃពុធទី១៨ខែមិនានេះ បានឲ្យដឹងថា ប្រទេសចិន បានប្រកាសផ្តល់សិទ្ធ សម្រាប់ក្រុមអ្នកស្រាវជ្រាវ ដើម្បីចាប់ផ្តើមធ្វើការសាកល្បង បែបសុវត្ថិភាពសម្រាប់មនុស្ស ដោយវ៉ាក់សាំង ការពារមេរោគកូរ៉ូណា ដែលត្រូវបានគេចេញ ផ្សាយកាលពីប៉ុន្មាន ម៉ោងមុននោះហើយ។
Read More »