ព័តមានអន្តរជាតិ
-
ប្រធានាធិបតីអេហ្ស៊ីបអំពាវនាវរកកិច្ចចរចាដើម្បីផ្សះផ្សាជាតិ
វិបត្តិនយោបាយអេហ្ស៊ីប បានឆ្លងកាត់មួយដំណាក់កាលហើយតាំងពីយប់ថ្ងៃ ពុធឆ្លងមកថ្ងៃព្រហស្បតិ៍ម្សិលមិញ។មនុស្សយ៉ាងតិច ស្លាប់៧នាក់និងរបួស មនុស្សជាង៤៤០នាក់នៅ ក្នុងការប្រឈមមុខគ្នារវាងបក្សព័ន្ធគាំទ្រនិងបក្ស ប្រឆាំងលោកប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ។ លោកប្រធានាធិបតី អេហ្ស៊ីបដែលបានថ្លែងកាលពីយប់ថ្ងៃព្រហស្បតិ៍ស្នើរៀបចំកិច្ចប្រជុំមួយ ដើម្បី ធ្វើការចរចាដើម្បី ផ្សះផ្សាជាតិនៅថ្ងៃសោរ៍ស្អែកនេះ។ ចំណែកបក្សប្រឆាំង អេហ្ស៊ីបវិញ គ្រោងធ្វើបាតុកម្មថ្មីមួយនៅថ្ងៃសុក្រនេះដើម្បីបង្ខំឲ្យលោក Mohamed Morsi ដកចេញវិញក្រិត្យមួយដែលផ្តល់អំណាចពិសេសដល់ប្រធានា ធិបតី។
Read More » -
ម៉ូស្គូប្រតិកម្មខ្លាំងទល់នឹង“ច្បាប់ប្រឆាំងរុស្ស៊ី” ទើបអនុម័តដោយសភាអាមេរិក
ច្បាប់ប្រឆាំងរុស្ស៊ី”នេះ មានឈ្មោះថា “ច្បាប់Magnitsky” អនុម័តដោយព្រឺទ្ធ សភាស.រ.អា.យប់មិញ ដោយសំឡេងគាំទ្រដល់ទៅ៩២ លើ១០០សំឡេងជំទាស់គឺតែ ៤សំឡេង ប៉ុណ្ណោះ។ ម៉ូស្គូ បានប្រតិកម្មភ្លាមភ្លែតគឺទាំងលោករដ្ឋមន្ត្រី ការបរទេស Serguei Lavrov ផ្ទាល់ ទាំងដោយក្រសួងការបរទេសដែលបានចេញ សេចក្តីថ្លែងការណ៍ពិសេស។
Read More » -
ប្រធានាធិបតីហ្វីលីពីនអញ្ជើញទៅចុះសួរសុខទុក្ខជនរងគ្រោះព្យុះសង្ឃរាបូផា
បន្ទាប់ពីខ្យល់ព្យុះកំណាចបូផាដែលបោកបក់កាត់ហ្វីលីពីនភាគខាងត្បូងឆក់យក ទាំងជីវិតមនុស្សអស់ប្រមាណ៤១៨នាក់និងរាប់រយនាក់ បាត់ខ្លួនព្រោះកម្លាំង ទឹកហូរការបាក់ដី ។ ថ្ងៃនេះ ក្នុងពេលដែលក្រុមអ្នកសង្គ្រោះបន្តរុករកជនបាត់ ខ្លួន ពិធីបញ្ចុះសពក៏កំពុងប្រព្រឹត្តទៅ។ លោកប្រធានាធិបតីហ្វីលីពីន Benino Aquino បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ធ្វើសេចក្តីថ្លែងការណ៍ចែករំលែក ទុក្ខសោកប្រជាជន“ចង់ដឹងថាតើសោកនាដកម្មនេះកើតឡើងបានយ៉ាងដូចម្តេច” និងធ្វើអធិការកិច្ចការចែកជំនួយស្បៀងអាហារដល់ជនរងគ្រោះ។
Read More » -
ប្រទេសជប៉ុនដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនៅកោះ Okinawa
លោកChris Bowen រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលីបានការពារសេចក្ដីសម្រេច របស់រដ្ឋាភិបាលក្នុងការផ្ដល់កញ្ចប់ជំនួយទៅកាន់កោះManus នៃប្រទេស ប៉ាពូ អាស៊ីនូវែលហ្គីណេ។
Read More » -
ប្រទេសជប៉ុនដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនៅកោះ Okinawa
ប្រទេសជប៉ុនដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលនៅកោះ Okinawa ភាគខាង ត្បូងប្រទេសមុនការបាញ់បង្ហោះគ្រាប់រ៉ុកកែតដោយប្រទេសកូរ៉េ ខាងជើងនៅចុង ខែនេះ។
Read More » -
តំបន់អាស៊ី និងប៉ាស៊ីហ្វិករួមគ្នាការពារដល់សត្វត្រីឆ្លាមធំបំផុតក្នុងពិភពលោក
បណ្ដាប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានយល់ព្រមគ្នាឲ្យមានការការ ពារ ប្រសើរឡើងដល់សត្វត្រីឆ្លាមធំបំផុតក្នុងពិភពលោកដែលមានឈ្មោះជាភាសា អង់ គ្លេសថា whale shark។
Read More » -
កូដកម្មនៅអេហ្ស៊ីប ចែកជាពីរក្រុម ដាច់ពីគ្នា រវាងក្រុមប្រឆាំង និងក្រុមគាំទ្រ ប្រធានាធិបតី មរស៊ី
នៅប្រទេសអេហ្ស៊ីបក្រុមប្រឆាំងនិងក្រុមគាំទ្រប្រធានាធិបតីមរស៊ី បានធ្វើការប្រឈម មុខគ្នាពេញមួយយប់ថ្ងៃពុធនៅជុំវិញវិមានប្រធានាធិបតីធ្វើអោយស្លាប់បាតុករ ៥នាក់ និងរបួសរាប់រយនាក់។ កូដកម្មប្រឆាំង លោកមរស៊ី បានចាប់រាលដាល កាលពី ថ្ងែអង្គារដើមសប្តាហ៏ មិនពេញចិត្តនឹង វិសោធនកម្មធម្មនុញ្ញ ដែលផ្តល់ នូវអំណាចទូលំទូលាយដល់ប្រធានាធិបតីអ៊ីស្លាម។ ក្រុមគាំទ្រ លោកមរស៊ី បានវាយ ប្រហារបកមកវិញ។
Read More » -
លោកអតីតនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីតជាប់ចោទពីបទឃាដកម្ម
នៅថ្ងៃព្រហស្បតិ៍ ទី៦ ធ្នូនេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យដឹងថា លោកអតីត នាយករដ្ឋមន្រ្តី អាប់ភីស៊ីតនឹងត្រូវជាប់ពិរុទ្ធពីបទឃាដកម្មលើអ្នកបើកឡានតាក់ស៊ី ម្នាក់ដែលត្រូវបានកម្លំាងទាហានបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍បាតុ កម្ម កាលពីខែមេសា ឆ្នំា ២០១០ កន្លងទៅ។
Read More » -
អំពើពុករលួយ នៅតែបន្ត ស៊ីរូងផ្ទៃក្នុង នៅបណ្តាប្រទេសតំបន់ អឺរ៉ូ
នៅថ្ងៃពុធទី៥ធ្នូនេះអង្គការដើម្បីតំលាភាពអន្តរជាតិTransparencyInternational បានចេញ របាយការណ៍ប្រចាំឆ្នាំ របស់ខ្លួន ស្តីអំពី អំពើពុករលួយ ដែលនៅតែមាន វត្តមាននៅក្នុងពិភពលោក។យោងតាមរបាយការណ៍របស់អង្គការTransparency Internationalអំពើពុករលួយបានប៉ះពាល់ដល់បណ្តាប្រទេស ដែលត្រូវរងគ្រោះ ដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្ងន់ធ្ងរខ្លាំងជាងគេនៅក្នុងតំបន់ អឺរ៉ូ ជាអាទិ៍ គឺប្រទេសក្រិកនិង ប្រទេសអ៊ីតាលី។
Read More » -
អង្គការអូតង់យល់ព្រមឲ្យគេពង្រាយខែលមីស៊ីល នៅតួកគី
រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិក អូតង់បានបោះឆ្នោតជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី ៤ ធ្នូ ដោយបើកភ្លើងខៀវ ឲ្យមានការដាក់ពង្រាយមីស៊ីល សម្រាប់ប្រឆាំងមីស៊ីល នៅលើទឹកដីតួកគី ក្បែរព្រំដែនជាមួយប្រទេសស៊ីរី។ តាមអូតង់ មីស៊ីលទាំងនោះនឹងត្រូវគេប្រើដើម្បីស្វ័យការពារ គឺប្រឆាំងរាល់ការវាយប្រហារតាមជើង អាកាសឬមីស៊ីលដែលបាញ់ចេញពីទឹកដីស៊ីរី។មួយវិញទៀតអូតង់បានឆ្លៀតព្រមាន ថា សហគមន៍អន្តរជាតិនឹងចាត់វិធានការក្តៅតបតវិញ ក្នុងករណីរដ្ឋាភិបាលស៊ីរី ប្រើអាវុធគីមី។
Read More »