ព័តមានអន្តរជាតិ
-
អេហ្ស៊ីបចាប់ផ្តើមបោះឆ្នោតប្រជាមតិដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មី
អេហ្ស៊ីបបានចាប់ផ្តើមធ្វើការបោះឆ្នោតប្រជាមតិនៅថ្ងៃសៅរ៍នេះដើម្បីអនុម័ត រដ្ឋធម្មនុញ្ញថ្មីដ៏ចម្រូងចម្រាស ។ រដ្ឋធម្មនុញ្ញដែលគាំទ្រដោយគណបក្ស កាន់អំណាច ប៉ុន្តែ ក្រុមប្រឆាំង និងក្រុមសកម្មជនសិទ្ធិមនុស្សជាច្រើន រិះគន់ថា រដ្ឋធម្មនុញ្ញថ្មីនេះនឹងបើកផ្លូវនាំអេហ្ស៊ីបទៅជាប្រទេសអ៊ីស្លាមជ្រុលនិយម ។ប្រធានាធិបតីអេហ្ស៊ីបបានចេញបញ្ជាឲ្យដាក់ពង្រាយកងទ័ពដើម្បីជួយជាកម្លាំង ដល់ប៉ូលិស ដើម្បីការពារសុវត្ថិភាព ពេញក្នុងអំឡុងពេលបោះឆ្នោតនេះ។
Read More » -
ស្លាប់យ៉ាងតិច ២៧នាក់ នៅក្នុងការបាញ់ប្រហារក្នុងសាលារៀននៅអាមេរិក
កាលពីថ្ងៃសុក្រ ម្សិលមិញ ខ្មាន់កាំភ្លើងមួយរូបបានចូលទៅធ្វើការបាញ់ប្រហារ នៅក្នុងសាលាបឋមសិក្សាមួយក្នុងរដ្ឋConnecticutសហរដ្ឋអាមេរិកបណ្តាល ឲ្យកូនសិស្ស២០នាក់និងគ្រូ៦នាក់បាត់បង់ជីវិត ។ ខ្មាន់កាំភ្លើងខ្លួនឯងក៏បាន ស្លាប់នៅក្នុងហេតុការណ៍នេះដែរ ។ នេះគឺជាសោកនាដកម្មថ្មីមួយទៀត ដែលនឹងបង្កឲ្យមានការចោទជាសំណួរជុំវិញសិទ្ធិសេរីភាពក្នុងការទិញ និងកាន់ កាប់អាវុធ នៅក្នុងសហរដ្ឋអាមេរិក។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ជាទូទៅថា ជាយុវជនវ័យ ២០ឆ្នាំ ឈ្មោះ Adam Lanza…
Read More » -
ពលរដ្ឋទីបេពីរនាក់ត្រូវបានចាប់ខ្លួនពីបទញុះញង់អ្នកដ៏ទៃឲ្យធ្វើការដុតសម្លាប់ខ្លួន
មន្រ្តីប្រទេសចិនបានចាប់ខ្លួនពលរដ្ឋទីបេពីរនាក់ក្រោមចោទប្រកាន់ពីបទញុះញង់ អ្នកដ៏ទៃឲ្យធ្វើការ ដុតសម្លាប់ខ្លួន។
Read More » -
ពលរដ្ឋអូស្រ្តាលីកំពុងរងនូវបញ្ហាបរិភោគអាហារមិនត្រឹមត្រូវ
ការសិក្សាថ្មីមួយបានរកឃើញថា ពលរដ្ឋអូស្រ្តាលីប្រមាណជា១លាននាក់កំពុងជួប នឹងបញ្ហាបរិភោគអាហារមិនត្រឹមត្រូវសម្រាប់សុខភាពល្អក្នុងកម្រិតមួយខ្ពស់ជាង ការវាស់វែងដែលធ្លាប់ធ្វើឡើងកាលពីគ្រា មុន។
Read More » -
ចំនួនកសិករនៅក្នុងប្រទេសអូស្រ្តាលីបានធ្លាក់ចុះ
ចំនួនកសិករនៅក្នុងប្រទេសអូស្រ្តាលីបានធ្លាក់ចុះចំនួន ៤០% ក្នុងរយៈពេល៣០ ឆ្នាំកន្លងមក។
Read More » -
“សង្គ្រាមសិទ្ធិមនុស្ស” ឆ្លងទៅជា “សង្គ្រាមសាច់” រវាងរុស្ស៊ី និងអាមេរិក
រុស្ស៊ីបានប្រកាសហាមមិនឲ្យនាំសាច់គោនិងសាច់ជ្រូកពីស.រ.អា.ចូលប្រទេសរុស្ស៊ី ។ ដោយហេតុថា រុស្ស៊ី ចេញបម្រាមនេះ គឺរំលងតែ ១ថ្ងៃសោះ ក្រោយពីព្រឹទ្ធ សភាអាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្មពួកមន្ត្រីរុស្ស៊ីណាដែលរំលោភ បំពានលើសិទ្ធិមនុស្សបានជាជំហាននេះរបស់ម៉ូស្គូត្រូវគេសន្និដ្ឋានថាជាចម្លើយ បក ទៅក្រុងវ៉ាស៊ីនតោនវិញ។
Read More » -
ភាពក្រីក្រចាក់ឬសកាន់តែជ្រៅក្នុងប្រទេសបារាំង
រដ្ឋាភិបាលបារាំងចាប់ផ្តើមបើកសន្និសីទជាតិនៅថ្ងៃចន្ទទី១០ធ្នូនេះ ដើម្បីប្រ យុទ្ធប្រឆាំងនឹងភាពក្រីក្រដែលរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេស។យោង តាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្ថិតិនិងសិក្សាសេដ្ឋកិច្ចនៅឆ្នាំ២០១០ ប្រជាជនបារាំងប្រមាណ១៤,១ភាគរយត្រូវនឹងជាង ៨លាន ៦សែននាក់រស់នៅ ក្រោម ខ្សែបន្ទាត់នៃភាពក្រីក្រ។
Read More » -
ហ្វីលីពីនចង់ឲ្យកងទ័ពជប៉ុនប្តូរពីស្វ័យការពារ មកអាចអន្តរាគមក្នុងជម្លោះតំបន់
ហ្វីលីពីននឹងគាំទ្រគំនិតរដ្ឋាភិបាលជប៉ុនដែលចង់បោះបង់ចោលធម្មនុញ្ញសន្តិ ភាពដែលជប៉ុនបានអនុវត្តចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរ។រដ្ឋធម្មនុញ្ញ ជប៉ុនដែលបានចែងមិនឲ្យជប៉ុនប្រើសព្វាវុធ ឬអាវុធនុយក្លេអ៊ែរ ដើម្បីយកទៅធ្វើស ង្គ្រាមជាមួយប្រទេសដទៃ។ ជំហរយ៉ាងដូច្នេះរបស់ហ្វីលីពីនត្រូវបានគេលឺចេញពី មាត់របស់រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនក្នុងបទសម្ភាសន៍មួយ ជាមួយ កាសែតThe Financial Times ចេញផ្សាយនៅថ្ងៃចន្ទនេះ។
Read More » -
រដ្ឋាភិបាលចិនដាក់ទោសមន្ត្រីពេទ្យដែលអនុញ្ញាតឲ្យកុមារហូបបាយដែលគេបានប្ដូរហ្សែន
រដ្ឋាភិបាលចិនបានបញ្ឈប់ការងារមន្ត្រីពេទ្យចំនួនបីរូបដោយសារមន្រ្តីទាំងនេះ បានយកបាយដែលគេបានធ្វើការផ្លាស់ប្តូរ ហ្សែន ឬពន្ធុមកឲ្យកុមារចំនួន២៤នាក់ មកពីសហគមន៍ក្រីក្រហូបដើម្បីជា ការធ្វើតេស្តសាកល្បង។
Read More » -
ការស៊ើបអង្កេតលើមរណៈភាពទារកនៅប្រទេសអូស្ត្រាលី
បើតាមរបាយការណ៍មួយរបស់គណៈកម្មាធិការត្រួតពិនិត្យឡើងវិញលើមរណៈភាពរបស់ ទារកបានឲ្យដឹងថា គេត្រូវតែបន្តធ្វើការស៊ើបអង្កេតលើករណីអត្រាមរណៈភាពខ្ពស់ លើ ទារកនៅក្នុងដែនដីភាគខាងជើង។
Read More »