ព័តមានអន្តរជាតិ
-
សហភាពអឺរ៉ុប និងសិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មដោយសេរី
នៅទីបំផុតនិងបន្ទាប់ពីបានចរចាគ្នាអស់រយៈពេលជាង២ឆ្នំាមកកិច្ចព្រមព្រៀង ផ្តោះប្តូរដោយសេរីរវាងសហភាពអឺរ៉ុប និងប្រទេសសិង្ហបុរីបានរកឃើញហើយ នៅថ្ងៃអាទិត្យទី១៦ធ្នូម្សិលមិញ។យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនឹង ត្រូវបោះឆ្នោតអនុម័តដោយសភាសហភាពអឺរ៉ុប និងសភាសិង្ហបុរី។ គួរជម្រាប ជូនថា សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មទី១៣របស់សហភាពអឺរ៉ុបជាមួយនឹងវត្តមាន ក្រុមហ៊ុនអឺរ៉ុបជាង ៨ ០០០ក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី។
Read More » -
លោកស្ហ៊ីនហ្សូ អាបេ៖ ទីប្រជុំកោះសេនកាគូជាដែនអធិបតេយ្យរបស់ជប៉ុនដែលមិនអាចចរចាបាន
នៅថ្ងៃចន្ទទី១៧ធ្នូនេះ លោកលោក ស្ហ៊ីនហ្សូ អាបេ ប្រធានគណបក្សអភិ រក្សនិយម និងជាអនាគតនាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ៗថា ទីប្រជុំកោះសេនកាគូ គឺជាដែនអធិបតេយ្យរបស់ជប៉ុនដែលមិនអាចចរចាជាមួយ ប្រទេសចិនបានទេ។ គួរជម្រាបជូនថា ទីប្រជុំកោះសេនកាគូ ដែលចិនហៅថា ទាវ យូកំពុងក្លាយជាជម្លោះដណ្តើមគ្នាយ៉ាងតានតឹងរវាងជប៉ុននិងចិន។ចិនដែល ខណៈនេះនិងក្រោយពីគណបក្សអភិរក្សនិយមទទួលបានជោគជ័យនាការបោះ ឆ្នោតនៅថ្ងៃម្សិលមិញមកកំពុងព្រួយបារម្ភពីស្ថានការនយោបាយប្រែប្រួល នៅក្នុងប្រទេសជប៉ុន ក្រោមការកាន់កាប់របស់លោកស្ហ៊ីនហ្សូ…
Read More » -
តម្រូវការរបស់ជនគ្មានទីជម្រកនៅអូស្រ្តាលីកើនឡើង
មានរបាយណ៍មួយអំពីការតាមដានលើស្ថាប័ននានាដែលធ្វើការផ្ដល់លំនៅឋានដល់ជន គ្មានកន្លែងជ្រកកោន បង្ហាញថានៅតែមានតម្រូវការខ្ពស់សម្រាប់ជនទាំងនេះ។
Read More » -
អូស្រ្តាលីពន្យារជំនួយបរទេស
រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់ថា ខ្លួននឹងពន្យារពេលកម្មវិធីជំនួយបរទេស មួយចំនួន ដោយសាររដ្ឋាភិបាលត្រូវការប្រាក់៣៧៥លានដុល្លារសម្រាប់ចំណាយ ទៅលើ ការរស់នៅរបស់ជនស្វែងរកសិទ្ធិជ្រកកោនដែលកំពុងរស់នៅលើទឹកដី នៃប្រទេសអូស្រ្តាលី។
Read More » -
ភូមាព្យាយាមធ្វើអោយគំរោងឧស្សាហកម្មខ្លួនមានសំទុះខ្លាំងក្លា
នៅសប្តាហ៍នេះប្រទេសភូមាបានព្យាយាមចែចង់អ្នកវិនិយោគទុនបរទេសអោយ ចូលរួមសំរេចគំរោងឧស្សាហកម្មខ្លួន។ភូមាចង់សាងសង់នូវកំពង់ផែដ៏មហាសាល មួយនៅតំបន់ដាវ៉ៃ តាមបណ្តោយសមុទ្រ អាដាម៉ាន់។ រដ្ឋាភិបាលភូមា កំពុងតែ ធ្វើកំនែទំរង់សេដ្ឋកិច្ច ដើម្បីអោយគំរោងឧស្សាហកម្មនេះ មានសំទុះខ្លាំង ក្លា ។ ប៉ុន្តែអ្នកវិនិយោគបរទេសនៅតែមានភាពញញើតក្នុងការចូលរួមសំរេច គំរោងនេះ។
Read More » -
ធាតុអាកាសត្រជាក់ខ្លាំង ផ្អាកការរៀនសូត្រនៅតាមសាលាមធ្យមសិក្សា
ដំណឹងនេះ ផ្សាយគ្មានរំលងឡើយ តាំងពីព្រឹកមិញមក ដោយប៉ុស្តទូរទស្សន៍ធំៗ នៃប្រទេសដែលលំអិតថា ឆ្នាំនេះរដូវធា្លក់ទឹកកក ពាំនាំមកនូវសីតុណ្ហភាពត្រជាក់ ប្លែកពីធម្មតានៅតាមតំបន់ភាគច្រើននៃប្រទេស ជាពិសេសនៅតំបន់ស៊ីបេរីគឺចុះ ដល់ទ្រនិចពី ៤០ ទៅ ៥០អង្សាក្រោមសូន្យទាល់តែអាជ្ញាធរអនុគ្រោះដល់ សិស្ស សាលាកុំធ្វើដំណើរទៅរៀនអី។
Read More » -
ក្រុមសិទ្ធិមនុស្សថ្លែងថា តួនាទីរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានលក្ខណៈនយោបាយ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council) បានជួបជុំ គ្នាកាលពីថ្ងៃពុធដើម្បីដឹកនាំកិច្ចពិភាក្សាមួយស្តីអំពីតួនាទីរបស់តុលាការឧក្រិដ្ឋ កម្មអន្តរជាតិ (International Criminal Court) ដែលជាប្រធានបទមួយ ដែលបាន បង្កឲ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក កាលពីអតីតកាល។ ក្រុមសិទ្ធិ មនុស្ស មួយថ្លែងថា ក្រុមប្រឹក្សានេះបានខកខានមិនបានបញ្ជូនបញ្ហាសំខាន់ៗ ទៅកាន់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ…
Read More » -
ការលើកទឹកចិត្តឲ្យក្លាយជាវីរបុរសដល់ក្មេងគ្រប់រូប
យុវវ័យជាតិអាមេរិកភាគច្រើន ផ្តោតទៅលើការសិក្សា ការណាត់ជួបគ្នារវាងដៃគូ ស្នេហា ឬការងារជាដើម។ ប៉ុន្តែ យុវវ័យភាគច្រើន កំពុងធ្វើឱ្យមានការផ្លាស់ប្តូរ មួយនៅក្នុងពិភពលោក។
Read More » -
អូស្រ្ដាលីរៀបចំការប្រជុំធ្វើកំណែទម្រង់ពន្ធដារ
នៅថ្ងៃនេះលោក Wayne Swan រដ្ឋមន្រ្ដីក្រសួងផែនការថវិកាអូស្រ្ដាលីនឹង ទទូចឲ្យខាងរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដីអូស្រ្ដាលីទាំងអស់ចូលរួមចំណែកឲ្យ បានស្មើគ្នាក្នុង កិច្ចការធ្វើកំណែទម្រង់ពន្ធដារ។
Read More » -
ទេសចរអង់គ្លេសត្រូវឆ្កែព្រៃអូស្រ្ដាលីលួចពាំកាបូបបាត់លុយរាប់ពាន់ដុល្លារ
ទេសចរជនជាតិអង់គ្លេសម្នាក់ដែលអាំងថ្ងៃនៅឆ្នេរសមុទ្ទជិតតំបន់Newcastle នៃរដ្ឋNSWប្រទេសអូស្រ្ដាលីបានបាត់បង់ទ្រព្យសម្បត្ដិច្រើនពាន់ដុល្លារ ដោយ ក្នុងនោះមានសាច់ប្រាក់សុទ្ធនិងគ្រឿងអលង្ការផងក្រោយពីឆ្កែព្រៃអូស្រ្ដាលី ដែលគេហៅថា Dingo បានលួចពាំយកកាបូបរបស់គាត់ដែលមានទ្រព្យទាំងនោះ។
Read More »