អ្នកស្រី ម៉ង់ ស៊ីភា (រស្មីកម្ពុជា) ២. អ្នកស្រី ជេត បូរែន (រស្មីកម្ពុជា) ៣. សាំង សុធា (រស្មីកម្ពុជា) ៤.លោក លី ហុង (CEN) ៥. កញ្ញា ម៉ា ច័ន្ទបូរីយ៉ា (CEN) ៦. លោក ម៉ៅ ស៊ីណែត (កោះសន្តិភាព) ៧. អ្នកស្រី យ៉ាវ ធីតា (កោះសន្តិភាព)

បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅទីក្រុងដាម៉ាសកាលពីខែតុលាកន្លងមកបេសក ជនរបស់អង្គការសហប្រជាជាតិ លោក ឡាក់ដារ ប្រាហ៊ីមី បានវិលត្រលប់មកកាន់ ប្រទេសស៊ីរីវិញនៅថ្ងៃអាទិត្យម្សិលមិញដើម្បីព្យាយាមស្វែងរកដំណោះស្រាយ ជំលោះនៅក្នុងប្រទេសស៊ីរី ជាថ្មីម្តងទៀត។ គេមិនទាន់ដឹងច្បាស់នៅឡើយ អំពីកម្មវិធីនៃដំណើរទស្សនកិច្ចរបស់បេសកជនប្រាហ៊ីមី។ ដោយឡែក នៅថ្ងៃ អាទិត្យម្សិលមិញនេះដែរអំពើហិង្សាបានបន្តកើតមាននៅក្នុងប្រទេសស៊ីរីសំលាប់ មនុស្ស១៧៥ នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។

លោក ឡាក់ដារ ប្រាហ៊ីមី បានធ្វើដំណើរ ពីប្រទេស លីបង់ មកដល់ទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យម្សិលមិញដែលការមកដល់របស់លោកគឺជាន់ពេល ជាមួយគ្នា នឹងពេលដែលពួកឧទ្ទាម ស៊ីរីកំពុងបង្កើតនូវ រណសិរ្សថ្មីមួយ ក្នុងខេត្តហាម៉ា ស្ថិតនៅភាគកណ្តាលប្រទេស។ក្រុមប្រឆាំង បានរាយការណ៍ថា នៅជិតហាងលក់ នំបុ័ងមួយក្នុងតំបន់ហាល់ហ្វាយ៉ាគេឃើញមានយន្តហោះបាញ់សំលាប់មនុស្ស អស់ ជាង ១០នាក់។

ក្នុងការស្វែងរកដំណោះស្រាយ ជំលោះដែលធ្វើអោយស៊ីរី ធ្លាក់ក្នុងវិបត្តិ ជិតពីរឆ្នាំមកនេះគេនៅមិនទាន់ដឹងថា តើបេសកជនរបស់អង្គការសហប្រជាជាតិនឹង ត្រូវជួបជាមួយ ប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដ រឺក៏យ៉ាងណា នៅឡើយ។ ក្រសួងព័ត៌មានស៊ីរី បដិសេធ ថាមិនបានដឹងអំពីការត្រលប់មកវិញ របស់លោក ប្រាហ៊ីមី នោះទេ។ ការបដិសេធនេះ បង្ហាញច្បាស់ថា អ្នកកាន់អំណាចនៅស៊ីរី គ្មានការ សប្បាយចិត្តនឹងទស្សនកិច្ចរបស់ បេសកជនអង្គការសហប្រជាជាតិ នោះឡើយ ពិសេសនៅក្នុងពេលបច្ចុប្បន្ន នៅពេលដែលគេគិតថា ប្រធានាធិបតី អាសាដ អាចនឹងកាន់អំណាចតែក្នុងរយៈពេល បណ្តោះអាសន្នមួយប៉ុណ្ណោះ។

ទស្សនកិច្ចរបស់ បេសកជន ប្រាហ៊ីមី បានប្រព្រិត្តិទៅ បន្ទាប់ពី បេសកជនអង្គ ការសហប្រជាជាតិ ម៉ុខតារ ឡាម៉ានី បានធ្វើអន្តរាគម កាលពីពេលថ្មីៗនេះ អោយ ក្រុមឧទ្ទាមស៊ីរី ដកខ្លួនចេញពីជំរំភៀសខ្លួនប៉ាលេស្ទីន មួយកន្លែងស្ថិត នៅជិតទីក្រុង ដាម៉ាស និងធ្វើអោយប្រជាជនមួយសែននាក់ ដែលបានរត់ភៀស ខ្លួន បានត្រលប់មកកាន់ជំរំវិញ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close