សកម្មជន​សិទ្ធិ​មនុស្ស​ឡាវ​ដ៏​សំខាន់​ម្នាក់​ បាន​បាត់​ខ្លួន​

នៅថ្ងៃព្រហស្បត្តិ៍នេះ អង្គការសិទ្ធិមនុស្ស Human Rights Watch (HRW) បានទាមទារអោយមានការដោះលែងសកម្មជនសិទ្ធិមនុស្សឡាវដ៏សំខាន់ម្នាក់ ដែលបានបាត់ខ្លួន ដោយគ្មានមូលហេតុ តាំងពីថ្ងៃ ១៥ធ្នូ មកម្ល៉េះ។ អង្គការ សិទ្ធិមនុស្ស HRW បានចោទថា អជ្ញាធរឡាវ ជាអ្នកនាំខ្លួនលោក Sombath Somphone ទៅមន្ទីរឃុំឃាំង។ នៅអាស៊ី លោក Sombath Somphone អាយុ ៦០ឆ្នាំជាសកម្មជនសិទ្ធមនុស្សដ៏សំខាន់នៅប្រទេសឡាវធ្លាប់បានទទួលពាន រង្វាន់ Ramon Magsaysay ក្នុងឆ្នាំ ២០០៥ ដែលគេប្រៀបធៀប បានទៅនឹង ពាន រង្វាន់សន្តិភាព។

រូបភាពជាច្រើន បានមកពីកាមេរ៉ាថតរូបផ្សេងៗបានបង្ហាញ ពី រូបលោក Sombath Somphone កំពុងដកខ្លួនចេញឆ្ងាយ ពីស្នងការនគរបាលឡាវ ជាមួយនឹងមនុស្ស ពីរនាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ។ ភរិយាលោក Sombath Somphone មានការបារម្ភ មិនដឹងថា តើលោកត្រូវប៉ូលីសនាំខ្លួនទៅ រឺក៏ត្រូវជនផ្សេងទៀត ចាប់ទៅ។ គាត់មិនបានទទួលព័ត៌មានអ្វីទាំង អស់ អំពីក្រសួងសន្តិសុខសាធារណៈ។

ក្រសួងការបរទេសឡាវ បានចេញសេចក្តីថ្លែងការមួយ ទទួលស្គាល់ថា កាលពី ថ្ងៃ ១៥ធ្នូ ក្នុងការងារប្រចាំការ ជាប្រចាំថ្ងៃរបស់ខ្លួន ប៉ូលីសចរាចរឡាវ បានធ្វើ ការឃាត់ខ្លួនលោក Sombath Somphone ពីបទបើកបរ។ ហើយបន្ទាប់ពីនោះមក មានជនមិនស្គាល់ឈ្មោះពីរនាក់បាននាំលោកSombath Somphoneចេញ ទៅ បាត់។ ក្រសួងការបរទេសឡាវយល់ថា លោក Sombath Somphone អាចត្រូវគេ ចាប់ជំរិតក្នុងរឿងឯកជន រឺក៏ដោយលោកមានទំនាស់ក្នុងការងាររបស់ លោក ផ្ទាល់។

ប៉ុន្តែ អង្គការសិទ្ធិមនុស្ស Human Rights Watch បានចោទថា អជ្ញាធរឡាវ ជាអ្នកនាំខ្លួន លោក Sombath Somphone ទៅមន្ទីរឃុំឃាំង។ យោងតាម HRW សកម្មជនសិទ្ធិមនុស្សឡាវរូបនេះ អាចនឹងទទួលរងនូវទារុណកម្ម។  អង្គ ការសិទ្ធិមនុស្សHRWបានទាមទារអោយមានការដោះលែងSombath Somphone ហើយសំនូមពរអោយរដ្ឋាភិបាលឡាវបំភ្លឺអំពីការបាត់ខ្លួននេះអោយបានច្បាស់ លាស់ថែមទៀត។

ឡាវជាប្រទេស ប្រកាន់របបកុំម្មុយនិស្ត តាំងពីឆ្នាំ ១៩៧៥មក។ គ្មានគណបក្ស នយោបាយណាមួយ មានសិទ្ធិគ្រប់គ្រងស្ថាប័នព័ត៌មានប្រទេសនេះបានឡើយ។
សហរដ្ឋអាមេរិក សំដែងការបារម្ភអំពីបញ្ហាបាត់ខ្លួនរបស់ សកម្មជនសិទ្ធិ មនុស្សឡាវនេះ ផងដែរ។

លោក Sombath Somphone មានអាយុ ៦០ឆ្នាំ ជាសកម្មជនសិទ្ធមនុស្សល្បី ឈ្មោះនៅប្រទេសឡាវ បានបង្កើត ទីភ្នាក់ងារអភិវឌ្ឈន៍មួយធ្វើការទាក់ទងនឹង វិស័យអប់រំ។លើសពីនេះ លោកម្ចាស់ពានរង្វាន់ Ramon Magsaysay ដែលគេ ប្រៀបប្រដូចទៅនឹងពានរង្វាន់សន្តិភាព៕ ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close