ព័តមានអន្តរជាតិ
-
ប្រធានក្រុមហ៊ុន Google គ្រោងធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងជើង
ក្រសួងការបរទេសរបស់សហរដ្ឋអាម៉េរិក និយាយថា ផែនការរបស់ប្រធានក្រុមហ៊ុម Google ទៅធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងជើងនោះ គឺមិនមែនជាការវិវឌ្ឍមានប្រយោជន៍ឡើយ។
Read More » -
អូស្រ្តាលីរងការគំរាមកំហែងពីធាតុអាកាសក្ដៅខ្លាំង
នៅប្រទេសអូស្រ្តាលី ក្រុមអ្នកពន្លត់អគ្គិភ័យ ត្រៀមលក្ខណៈអស់ពីសមត្ថ ភាព នៅក្នុងភូមិភាគជាច្រើននៃប្រទេស ដោយសារនៅថ្ងៃនេះនិងថ្ងៃបន្តបន្ទាប់ ធាតុអាកាសមានកម្ដៅខ្លាំងខុសពីធម្មតានៅក្នុងរដ្ឋមួយចំនួន ដែលអាចបង្កនូវស្ថានភាពគ្រោះថ្នាក់។
Read More » -
ការកើនឡើងនូវអំពើហិង្សាប្រឆាំងស្រ្តីអេហ្ស៊ីប ធ្វើឲ្យក្រុមសិទ្ធិមនុស្សព្រួយកង្វល់
ជិត២ឆ្នាំបន្ទាប់ពីបដិវត្តន៍នៃប្រទេសអេហ្ស៊ីប ដែលបានសន្យានាំឲ្យមានតំណាងច្រើនទៀតនៅពេលអនាគត សិទ្ធិរបស់ស្រ្តីអេហ្ស៊ីប នៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។
Read More » -
ព្រុយត្រីឆ្លាមរាប់ម៉ឺនដាក់ហាលលើដំបូលរោងចក្រនៅហុងកុង
នៅហុងកុង សមាគមការពារបរិដ្ឋានជាច្រើន បានបរិហារ និងរិះគន់ជាថ្មីម្តងទៀតនូវការនេសាទត្រីឆ្លាម ដោយសារគេបានរកឃើញ ព្រុយត្រីឆ្លាមរាប់ម៉ឺនដាក់ហាលលើដំបូលរោងចក្រមួយ កន្លែង នៅហុងកុង។ ទីផ្សារហុងកុង ជាទីផ្សារមួយ នាំមុខគេក្នុងការកាត់ព្រុយត្រីឆ្លាមយកមកធ្វើជាម្ហូបអាហារ និងនាំចេញទៅប្រទេសចិន។ ត្រីឆ្លាម ជាប្រភេទត្រីជិតផុតពូជនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ការនេសាទត្រីឆ្លាម ដើម្បីកាត់យកព្រុយ បង្កអោយបាត់បង់ត្រីឆ្លាម ៧៣ លានក្បាល…
Read More » -
អ្នកជំងឺនៅឥណ្ឌាត្រូវពេទ្យយកទៅធ្វើពិសោធន៍វេជ្ជសាស្ត្រ
នៅថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលឥណ្ឌា បានចេញយោបល់ថា ការដែលយក អ្នកជំងឺ ទៅធ្វើពិសោធន៍វេជ្ជសាស្ត្រមិនត្រឹមត្រូវតាមបទបញ្ជា នឹងបង្កជាមហន្តរាយដល់មនុស្សលោក ហើយ បានដាក់បញ្ជាអោយក្រសួងសុខាភិបាល ត្រួតពិនិត្យឡើងវិញ នូវរាល់សំណើថ្មីៗរបស់ក្រុមហ៊ុនផលិតឧសថ នៅក្នុងប្រទេស ។តុលាការឥណ្ឌាបានលើកយោបល់នេះឡើងនៅក្នុងសវនាកា ពិនិត្យលើបណ្តឹង មួយចោទថាមានមន្ទីព្យាបាលជាច្រើនយកអ្នកជំងឺទៅពិសោធន៍ដោយគ្មាន ការយល់ព្រមពីសាម៉ីខ្លួន បណ្តាលអោយមានបញ្ហា និងមានអ្នកជំងឺស្លាប់ច្រើននាក់។ យោងតាមសមាគមការពារសិទ្ធិមនុស្សជាច្រើន ឥណ្ឌាជាប្រទេសទាក់…
Read More » -
ភូមាស្ថិតក្រោមសម្ពាធអន្តរជាតិឲ្យបញ្ចប់ការវាយប្រហារតាមអាកាសប្រឆាំងពួកឧទ្ធាម
ការវាយប្រយុទ្ធគ្នារវាងទាហានភូមា និងក្រុមឧទ្ទាមកាឈីននៅប៉ែកខាងជើងប្រទេសភូមាកាន់តែមានទ្រង់ ទ្រាយធំរហូតដល់មានការវាយប្រហារតាមអាកាសជំរុញឲ្យសហគមន៍ អន្តរជាតិមានការព្រួយបារម្ភខ្លាំងចំពោះសន្តិសុខរបស់សហគមន៍ជន ជាតិភាគតិចនេះ។ ក្នុងន័យនេះហើយ បានជាសហគមន៍អន្តរជាតិនៅថ្ងៃព្រហស្បតិ៍ទី៣មករានេះ បានដាក់សម្ពាធរដ្ឋាភិបាលភូមានិងបង្ខំឲ្យឈប់វាយប្រហារតាមជើង អាកាសប្រឆាំងទៅលើពួកឧទ្ទាមកាឈីនតទៅទៀត។
Read More » -
បាតុករប្រឆាំងរដ្ឋាភិបាលនៅបង់ក្លាដេស្ហមានការប៉ះទង្គិចជាមួយនឹងប៉ូលិស
បាតុករប្រឆាំងរដ្ឋាភិបាលនៅបង់ក្លាដេស្ហមានការប៉ះទង្គិចជាមួយនឹងប៉ូលិសនៅក្នុងរដ្ឋធានីដាកា។
Read More » -
អង្គការសហប្រជាជាតិស្នើឲ្យយោធាភូមាបញ្ឈប់ការវាយប្រហារលើកងបះបោរកាជីន
ប្រធានអង្គការសហប្រជាជាតិបានស្នើសុំឲ្យ យោធាភូមាបញ្ឈប់ការវាយប្រហារតាមអាកាសលើកងបះបោរក្រុមកុលសម្ពន្ធ កាជីននៅភាគខាងជើងនៃប្រទេស។
Read More » -
អាកាសយានដ្ឋានអន្តរជាតិស៊ីរី នៅក្រុងអាលិពបិទលែងដំណើរការ
នៅប្រទេសស៊ីរី អាកាសយានដ្ឋានអន្តរជាតិស៊ីរី នៅក្រុងអាលិព ស្ថិតនៅភាគពាយព្យប្រទេសត្រូវបិទលែងអោយដំណើរការហោះហើរ។ យោងតាមក្រុម សង្កេត ការសិទ្ធិមនុស្សរបស់ស៊ីរី អាកាសយាន្តដ្ឋាន លែងមានដំណើរការ តាំងពីថ្ងៃអាទិត្យមកម្ល៉េះ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកមួយ ដែលធ្វើឆេះយន្ត ហោះមួយគ្រឿង។ ប៉ុន្តែ អ្នកទទួលខុសត្រូវ អាកាសយាន្តដ្ឋាន អាលិព បានបដិសេធ ដោយប្រាប់ថា ការបិទលែងអោយដំណើរការនេះ…
Read More » -
ក្រុមជនពាលមានបំណងចង់បររថយន្តកិនយុវនារីរងគ្រោះក្រោយការចាប់រំលោភ
សំណុំរឿងចាប់រំលោភនិស្សិតនារីឥណ្ឌាកាលពីពាក់កណ្តាលខែធ្នូមុនរហូតដល់ស្លាប់ខ្លួន បានវិវឌ្ឍន៍ទៅមុខ។ យោងតាមរបាយការណ៍ដ៏ធ្ងន់ធ្ងរមួយរបស់ប៉ូលិសដែលដកស្រង់ ដោយសារព័ត៌មានឥណ្ឌានៅថ្ងៃពុធទី២មករា២០១៣នេះបញ្ជាក់ ថា”ក្រុមជនពាលក្រោយពីការចាប់រំលោភយ៉ាងព្រៃផ្សៃមក បាន រុញច្រាននាងទម្លាក់ពីរថយន្ត មុននឹងប៉ុនប៉ងចង់បរ ឡានកិនសម្លាប់នាងទៀត។ ក៏ប៉ុន្តែ យុវជនសង្សារនារីរងគ្រោះដែលត្រូវក្រុមជនពាលវាយយ៉ាងដំណំ ដោយ ដំបងដែកនិងច្រានទម្លាក់ពីរថយន្តដែរនោះ បានជួយសង្គ្រោះនារីសង្សារឲ្យផុតពីគ្រោះថ្នាក់ឡានកិន ដែរ-នេះជាការអះអាងរបស់ប៉ូលិសឥណ្ឌានៅក្នុងរបាយការណ៍រ បស់ខ្លួនដែលមានកម្រាស់១០០០ទំព័រនិងដែលត្រូវដាក់ជូន តុលាការឥណ្ឌានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
Read More »