ព័តមាន​អន្តរជាតិ

  • ភ្លើង​ឆេះ​ក្នុង​យន្តហោះ​Boeing ​៧៨៧​ ផលិត​ដោយ​អាមេរិក​

    នៅ​​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​​ចន្ទ​ម្សិលមិញ គេ​​​ឃើញ​មាន​​ភ្លើង​ឆេះ​ នៅ​ក្នុង​យន្តហោះ​​ Boeing ៧៨៧ មួយ​គ្រឿង ​ហោះ​ហើរ​ដោយ​ ក្រុមហ៊ុន​​អាកាសចរណ៍​ជប៉ុន​ Airlines ​ដែល​ទើប​នឹង​ចុះចត​ នៅ​ក្រុង​បូស្តុន​ បន្ទាប់​ពី​ធើ្វ​ដំណើរ​​ពី​ទីក្រុង​ តូក្យូ​មក។ ហេតុការណ៍​នេះ​ មិន​បាន​បង្ក​ជា​​គ្រោះ​ថ្នាក់​ រឺ​​​បណ្តាល​អោយ​មាន​អ្នក​របួស​អ្វី​ឡើយ។ អ្នក​ដំណើរ​ទាំង​ ១៧២​នាក់ ​​បាន​ចាក​ចេញ​ ពី​យន្តហោះ​មុន​នឹង​មាន​ហេតុការណ៍​នេះ។ យន្តហោះ​ Boeing…

    Read More »
  • អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ធ្លាក់ចុះ តែការ​​ការពារ​នៅ​តែ​សំខាន់

    អត្រា​មរណៈ​បង្កឡើង​ដោយ​ជំងឺ​មហារីក នៅ​សហរដ្ឋ​អាមេរិក​បន្ត​ធ្លាក់​ចុះ​ តាំង​ពី​ឆ្នាំ​១៩៩០​មក ​ពីរ​ទសវត្សរ៍​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ០៧​មករា ឆ្នាំ​២០១៣​ ម្សិលមិញ និង​ដែល​មិន​ភ្លេច​គូស​បញ្ជាក់​ពី ភាព​ចាំ​បាច់​ នៃ​ពាក្យ​ស្លោក “ការពារ ប្រសើរ​ជាង​ ព្យាបាល” ទេ​ ប្រសិន​បើ​ចង់​ឱ្យ​អត្រា​មរណៈ​កាន់​តែ​ទាប។

    Read More »
  • ប្រធាន​តុលាការ​កំពូល​ឥណ្ឌា​ចង់​កាត់​ទោស​ជា​បន្ទាន់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ​

    ប្រធាន​តុលាការ​កំពូលឥណ្ឌា បាន​បញ្ជា​ឲ្យ​ចៅក្រម​ចាប់​រៀបចំ​បង្កើត​តុលាការ​ពិសេស​ទទួល​បន្ទុក​ស៊ើប​ ពិនិត្យ​ឲ្យ​បាន​ឆាប់រហ័ស​​អំពី​បញ្ហា​​ឧក្រិដ្ឋកម្ម​ផ្លូវ​ភេទ ក្រោយ​មាន​ពីមាន​រឿង​អាស្រូវ​ចាប់​រំលោភ​រួម​គ្នា​យ៉ាង​ព្រៃផ្សៃ​ធ្វើ​បាប​​ លើ​នារី​និស្សិត​ពេទ្យ​ម្នាក់​នៅ​ក្រុង​ញូវដេលី រហូត​ដល់​បាត់​បង់​ជីវិត។នៅ ​ក្នុង​លិខិត​មួយ ជូន​ដល់​ក្រុម​ចៅក្រម​​នៅ​ក្នុង​តុលាការ​កំពូល​នៃ​រដ្ឋ​នីមួយៗ​ក្នុង​ប្រទេស ​ឥណ្ឌា លោក Altamas Kabir បាន​ថ្លែង​​ថា “ការ​ចាប់​​រំលោភ​បំពាន​ដ៏​ហិង្សា​លើ​យុវនារី​និស្សិត​ពេទ្យ​កាលពី​ថ្ងៃ​ ១៦​ធ្នូ​ បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​ឥណ្ឌា​ទាំង​មូល ស្លុត​រន្ធត់​ស្មារតី​ ។ មរណភាព​របស់​យុវនារីនិស្សិត​ពេទ្យ​នៅ​ថ្ងៃ​ទី​៣០​ធ្នូ​នៅ​សិង្ហបុរី ក៏​បាន​បណ្តាល​ឲ្យ​ប្រជាជន​ឥណ្ឌា​ជា​ច្រើន​ឥត​គណនា…

    Read More »
  • ចិន​ប្រកាស​បោះបង់​ចោល​នូវ​ប្រព័ន្ធ​កសាង​ឡើង​វិញ​តាម​រយៈ​ការលត់ដំ​នៅ​ចុង​ឆ្នាំ​នេះ

    សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ស្វាគមន៍​ ចំពោះ​ការ​ប្រកាស​របស់​ប្រទេស​ចិន​ក្នុង​ការ​បោះបង់​ចោល​នូវ​ប្រព័ន្ធ​កសាង​ ​ឡើង​វិញ​តាម​រយៈ​ការ​លត់​ដំ​។

    Read More »
  • ​ការ​ថ្កោល​ទោស​ការ​រៀប​ការ​ជាមួយ​កុមារី​ថា​ជា​ការ​រំលោភ​សិទ្ធិ​កុមារ​ ឬ​ក៏​ជា​ការ​ជួញដូរ​មនុស្ស

    អាពាហ៍ពិពាហ៍​របស់​លោកតា​អារ៉ាប៊ីសាអូឌីត​មួយ​ រូប​ដែល​មាន​វ័យ​ជាង​កៅ​សិប​ឆ្នាំ​ជាមួយ​នឹង​កូន​ក្រមុំ​អាយុ ​១៥​ឆ្នាំ​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ពិភាក្សា​វែកញែក​យ៉ាង​ខ្លាំង​ផុស​ផុល​ពី​បញ្ហា​ដែល​ ថា​ប្រទេស​នេះ​មាន​ការ​រៀបការ​ជា​ច្រើន​ជាមួយ​កូន​ក្រមុំ​​ដែល​នៅ​ជា​កុមារី ​​នៅឡើយ​។

    Read More »
  • អូស្ត្រាលី​រង​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ​ដោយសារ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង

    ខ្យល់​បក់​ខ្លាំង​កំពុង​រារាំង​ដល់​ការ​ខិតខំ​ ប្រឹងប្រែង​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​ដើម្បី​គ្រប់គ្រង​ទៅ​លើ​តំបន់​ភ្លើង ​ឆេះ​ព្រៃ​ជាង​១០០​កន្លែង​នៅ​ទូទាំង​ប្រទេស​អូស្ត្រា លី។

    Read More »
  • ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​​រំលោភ​​​និស្សិត​​​ពេទ្យ​​​នៅ​​ឥណ្ឌា​​​ឡើង​​​សវនាកា​

    នៅ​ថ្ងៃ​​​ចន្ទ​ទី ៧​មករា​នេះ​ តុលាការ​​ឥណ្ឌា​​បើក​សវនាកា កាត់​ទោស​​​​ជន​​​ជាប់​ចោទ ៥​រូប​ ដែល​ជាប់​បទ​ចោទ​ប្រកាន់​ថា​​ កាល​ពី​​ខែ​ធ្នូ​កន្លង​មក ​បាន​រំលោភ​ធ្វើ​បាប​​​​​និស្សិត​ពេទ្យ​​​ស្រី​យ៉ាង​ព្រៃ​ផ្សៃ​​ ធ្វើ​អោយ​​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ បន្ទាប់​ពី​បាន​ដឹក​ទៅ​ព្យាបាល​នៅ​សិង្ហ​បុរី។​ ​​​ ឧក្រិដ្ឋ​កម្ម​ចាប់​​រំលោភ​​នេះ​ បាន​បង្ក​អោយ​មាន​កំហឹង​​ពុះ​ពោរ​ ទូទាំង​ប្រទេស​។​ ប្រជាជន​ឥណ្ឌា​នាំ​គ្នា​ធ្វើ​បាតុកម្ម ទាម ទារ​អោយ​​មាន​ការ​ធានា​សុវត្ថិ​ភាព​ខ្ពស់​ ដល់​ស្ត្រីឥណ្ឌា និង​​អោយ​​បញ្ឈប់​រាល់​ការ​​អត់​ឧន​​ទោស​​ដល់​ឧក្រិដ្ឋ​ជន​ដែល​រំលោភ​ផ្លូវ​ ភេទ។…

    Read More »
  • ផែនការ​សន្តិភាព​របស់​លោក​អាសាដ​ត្រូវ​បក្ស​ប្រឆាំង​ច្រាន​ចោល​និង​ត្រូវ​លោក​ខាង​លិច​ទិតៀន​

    ប្រធានាធិបតី​ស៊ីរី​លោក​Bachar el-Assad ​ទើប​បាន​ស្នើ”ផែនការ​នយោបាយ”មួយ​នៅ​ថ្ងៃ​អាទិត្យ​​ទី​៦​មករា​ដែល​ តម្រូវ​ទុក​លោក​នៅ​កាន់​កាប់​អំណាច​ដដែល។ ផែន ការ​នយោបាយ​នេះ​ ត្រូវ​បាន​បក្ស​ប្រឆាំង​ ច្រាន​ចោល​ជា​បន្ទាន់​។ ​លោក​ខាង​លិច​វិញដែល​មាន​សហរដ្ឋអាមេរិកអង់គ្លេស​និង​សហភាពអឺរ៉ុបក៏​បាន​បញ្ចេញ​ប្រតិកម្ម ជាអវិជ្ជមានដែរ​​​ទៅ​លើ​​សន្ទរកថា​របស់​ Bachar el-Assad​។

    Read More »
  • ប្រធានាធិបតី​ អូបាម៉ា​ រើស​ Chuck​ Hagel​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​

    យោង​តាម​សារព័ត៌មាន​អាមេរិកាំង​​​ជា​ច្រើន​ប្រធានា​ធិបតីអាមេរិក​​អូបាម៉ា ​នឹង​ប្រកាស ​នូវ​ជំរើស​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ក្នុង​ការ​សំរេច​អោយ​ អតីត​សមាជិក​​ព្រឹទ្ធ​សភា​​នៃ​គណបក្ស​​សាធារណរដ្ឋ ​ លោក​ Chuck Hagel​ ធ្វើ​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​ការ ពារ​ជាតិ​បន្ត​ដំណែង​ពី​លោក Leon Panetta។ ការ​សំរេច​ចិត្ត​នេះ នឹង​ធ្វើ​អោយ​មាន​ រលក​ប្រតិកម្ម​​ នៅ​ក្នុង​​ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​​របស់​អាមេរិក​ ព្រោះ​ថា…

    Read More »
  • អាម៉េរិកនិង​នូវ៉ែលហ្សេឡង់​លួច​ធ្វើ​តេស្ត​បង្កើត​ព្យុះ​រលក​សមុទ្រ

    ប័ណ្ណ​សារដ្ឋាន​ជាតិ​របស់​ប្រទេស​នូវ៉ែហ្សេឡង់ បាន​បង្ហាញ​ឲ្យ​ដឹងថា សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​នូវ៉ែហ្សេឡង់​បាន​រួម​គ្នា​ធ្វើ​តេស្ត​ជា​ច្រើន ​ដោយ​សម្ងាត់​នៅ​បាត​សមុទ្រ​ ក្នុង​អំឡុង​ទសវត្សរ៍​១៩៤០ ដើម្បី​បង្កើត​ព្យុះ​​រលក​សមុទ្រ​ស៊ូណាមិ សម្រាប់​ពន្លិច​ជន់​ជោរ​ទី​ក្រុង​នៅ​តាម​ឆ្នេរ​សមុទ្រ។

    Read More »
Back to top button
Close
Close