ព័តមានអន្តរជាតិ
-
អូស្រ្តាលីថាមិនទាន់ឈានដល់ការដែលត្រូវបំពាក់អាវុធដល់ទ័ពបះបោរនៅស៊ីរីទេ
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក Bob Carr នៅតែបដិសេធថា ចំពោះចេតនារបស់អតីតរដ្ឋមន្រ្តីការបរទេស លោក Kevin Rudd ដែលចង់ពិចារណាអំពីការបំពាក់អាវុធដល់កងកម្លាំងបះបោរនៅប្រទេស ស៊ីរី។
Read More » -
បាតុកម្មនៅប៉ារីសប្រឆាំងនឹងការអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការ
នៅក្នុងពេលដែលអាជ្ញាធរបារាំងកំពុងរឹតបន្តឹងសន្តិសុខ ដោយបារម្ភខ្លាចមានការវាយប្រហារភេរវកម្មសងសឹក ចំពោះប្រតិបត្តិការយោធាបារាំង នៅ ម៉ាលី នៅរសៀលថ្ងៃអាទិត្យនេះ ក្រុមអ្នកប្រឆាំងនឹងការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នាគ្រោង ចេញធ្វើបាតុកម្មដ៏ធំមួយ ដើម្បីតវ៉ាជំទាស់នឹងសេច ក្តី ព្រាងច្បាប់ ដែលស្នើឡើងដោយរដ្ឋាភិបាលរបស់លោកហ្វ្រង់ស័រ ហូឡង់។
Read More » -
ប្រធានាធិបតីបារាំងប្រកាសវិធានការសន្តិសុខទប់ទល់នឹងអំពើភេរវកម្មក្នុងប្រទេស
បន្ទាប់ពីដាក់កងទ័ពបារាំងអោយធ្វើ អន្តរាគមន៍ នៅប្រទេសម៉ាលី ប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមប្រដាប់អាវុធ ប្រធានាធិបតីបារាំង លោក François Hollande បានប្រកាស កាលពីថ្ងៃសៅរ៍ម្សិលមិញ នូវវិធានការពង្រឹងសន្តិសុខ ក្នុងប្រទេសបារាំង ដើម្បីទប់ទល់ មិនអោយមានអំពើភេរវកម្ម កើតឡើង។
Read More » -
ប៉ូលិសនិងទាហានអ៊ីស្រាអែលរាប់រយនាក់រុះរើជំរំជនជាតិប៉ាឡេស្ទីន
នៅព្រឹកថ្ងៃអាទិត្យនេះ ទាហាននិងប៉ូលិសអ៊ីស្រាអែល រាប់រយនាក់បាននាំគ្នា ចុះទៅរុះរើជំរំសកម្មជនប៉ាឡេស្ទីន មួយកន្លែងស្ថិតនៅ ក្នុងគំរោងសាងសង់តំបន់អាណានិគមរបស់អ៊ីស្រាអែល នៅ Cisjordanie បណ្តេញ សកម្មជនប៉ាលេ ស្ទីន អោយចេញពីទីនោះ។ តាំងពីថ្ងៃសុក្រមក សកម្មជនប៉ាឡេស្ទីន បានបោះជំរំនេះឡើង ជាយុទ្ធសាស្ត្រមួយដើម្បី តបតដោយអហិង្សា ចំពោះការកាន់កាប់ របស់អ៊ីស្រាអែល។
Read More » -
អាកាសធាតុក្ដៅខ្លាំងកំពុងគំរាមកំហែងបណ្ដារដ្ឋមួយចំនួននៅអូស្ត្រាលី
ធាតុអាកាសក្ដៅខ្លាំងនៅតំបន់មួយចំនួននៅ ក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃនេះ បានធ្វើឲ្យក្រុមពន្លត់អគ្គិភ័យធ្វើការទាំងយប់ដើម្បីអាច គ្រប់គ្រងបានទៅលើការគំរាមកំហែងនៃការរីករាលដាលនៃភ្លើងឆេះ។
Read More » -
ចិនរងនូវអាកាសធាតុត្រជាក់ខ្លាំងជាងគេក្នុងបីទសវត្សរ៍មកនេះ
រដូវរងារដ៏ត្រជាក់បំផុតនៅក្នុងប្រទេសចិនសម្រាប់រយៈពេលបីទសវត្សរ៍នេះកំពុងប៉ះ ពាល់ដល់ប្រជាជនចិនរាប់សែននាក់។
Read More » -
ហ្វ៊ីលីពីនថាការប្រកាសទាមទាររបស់ចិនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងគំរាមដល់ស្ថិរភាពក្នុងតំបន់
មន្ត្រីការទូតជាន់ខ្ពស់ហ្វ៊ីលីពីន ព្រមានថា ការប្រកាសទាមទាររបស់ប្រទេសចិននូវផ្នែកស្ទើរតែទាំងស្រុងក្នុង តំបន់សមុទ្រចិនខាងត្បូងនោះគឺជាគ្រោះថ្នាក់មួយដល់ស្ថិរភាពនៅ ក្នុងតំបន់អាស៊ី។
Read More » -
មន្ត្រីជាន់ខ្ពស់ និងជាអតីតបវរកញ្ញាឥណ្ឌូណេស៊ីជាប់ពន្ធនាគារពីការប្រព្រឹត្តអំពើពុករលួយ
សមាជិករដ្ឋាភិបាលឥណ្ឌូណេស៊ីមួយរូប ដែលជាសមាជិកសភាផងនោះបានជាប់ពន្ធនាគារពីបទបានប្រព្រឹត្តអំពើ ពុករលួយ នៅក្នុងសំណុំរឿងអំពើពុករលួយនៃមន្ត្រីថ្នាក់ខ្ពស់នៅក្នុងរដ្ឋា ភិបាលដែលក្រុមឃ្លាំមើលអំពើពុករលួយជាតិបានដាក់គោលដៅទៅលើ គណបក្សរបស់លោកប្រធានាធិបតី។
Read More » -
ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្ហ៊ីនហ្សូ អាបេ គឺនៅអាស៊ីអាគ្នេយ៍
មន្រ្តីរដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា លោកស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន នឹងចាប់ផ្តើមចេញទៅបំពេញទស្សនកិច្ចទៅក្រៅប្រទេស នៅសប្តាហ៍ក្រោយ ហើយដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយនេះ លោកអាបេ ជ្រើសរើសយកប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺវៀតណាម ថៃ និងឥណ្ឌូណេស៊ី។
Read More » -
អតីតមន្រ្តីទូតអាមេរិកនិងប្រធានក្រុមហ៊ុន Google បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង
អតីត មន្រ្តីការទូតអាមេរិក គឺលោក Bill Richardson និងប្រធានក្រុមហ៊ុន Google គឺលោក Eric Schmidt បានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងហើយ នៅ ថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនេះបានបញ្ចប់ទៅ ដោយមិនបានទទួលជោគជ័យ ក្នុងការជួយដោះលែងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើងនេះទេ។
Read More »