ព័តមានអន្តរជាតិ
-
សមយុទ្ធផ្លូវអាកាសរវាងអាមេរិក និងជប៉ុនធ្វើឡើងក្នុងបរិយាកាសតានតឹងរវាងចិន និងជប៉ុន
នៅថ្ងៃអង្គារ ទី១៥ មករានេះ សហរដ្ឋអាមេរិក និងជប៉ុនបានបើកសមយុទ្ធផ្លូវ អាកាសរួមគ្នា។ សមយុទ្ធនេះបានធ្វើឡើង ចំពេលដែលជប៉ុន និងចិនកំពុងមានភាពតានតឹងរវាងគ្នាពាក់ព័ន្ធនឹងជម្លោះដណ្តើម ទីប្រជុំកោះសេនកាគុនៅក្នុងសមុទ្រចិនខាងកើត។
Read More » -
បុរសម្នាក់ត្រូវគេបោកលួចយកអស់ ៧០០.០០០ អឺរ៉ូ
ដំណឹង គួរឲ្យភ្ញាក់ផ្អើលនេះ បានក្លាយជាដំណឹងទី១ ផ្សាយព្រឹកមិញ ដោយ កាណាល់ទូរទស្សន៍រដ្ឋរុស្ស៊ី ប៉ុស្តលេខ១ ទាំងបញ្ជាក់ថា ក្នុងប្រវត្តិនៃការដូររូបិយវត្ថុបរទេស ដើម្បីយកលុយរូប្លរុស្ស៊ី នៅត្រង់កន្លែងដូរលុយ មិនដែលមានទឹកប្រាក់បាត់បង់ច្រើនយ៉ាងនេះឡើយ។ ឧប្បត្តិហេតុនេះ បានកើតឡើង រសៀលម្សិលមិញ ក្នុងក្រុងម៉ូស្គូ។
Read More » -
កម្មកររោងចក្រផលិតស្បែកជើង Nike រងការធ្វើទុក្ខបុកម្នេញពីទាហានឥណ្ឌូណេស៊ី
កម្មករធ្វើការនៅរោងចក្រមួយកន្លែងដែល ផលិតស្បែកជើងឲ្យក្រុមហ៊ុន Nike នៅក្នុងប្រទេសឥណ្ឌូណេស៊ីនិយាយថា រោងចក្របានជួលឲ្យក្រុមមន្រ្ដីយោធាធ្វើទុក្ខបុកម្នេញដល់និយោជិត ហើយបន្ទាប់មកបង្ខំពួកគេឲ្យធ្វើការដើម្បីបានប្រាក់ឈ្នួលតិចជាង ប្រាក់ខែអប្បបរមា។
Read More » -
ប្រទេសចិនមានបញ្ហាខ្យល់ពុលក្នុងបរិស្ថានខ្លាំង
រដ្ឋាភិបាលចិនបានប្រកាសឲ្យដឹងនូវវិធាន ការជាច្រើននៅក្នុងការ ដោះស្រាយបញ្ហាការបំពុលខ្យល់អាកាសនៅក្នុងប្រទេសរបស់ខ្លួន។
Read More » -
អ្នកជំនាញផ្ដល់គំនិតឲ្យក្រុមហ៊ុនអូស្រ្ដាលីសម្លឹងមើលទីផ្សារនៅអាស៊ី
របាយការណ៍ ថ្មីមួយ កំពុងតែជំរុញឲ្យពាណិជ្ជករលក់រាយសម្លឹងមើលទៅទីផ្សារនៅប្រទេសចិនវិញ ដើម្បីឲ្យមានការរីកចម្រើន នៅក្នុងខណៈពេលដែលការប្រកួតប្រជែងក្នុងស្រុកកំពុងតែកើនឡើងយ៉ាង ខ្លាំង។
Read More » -
កូរ៉េខាងត្បូងត្រូវការអន្តោប្រវេសន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរា
អភិបាល ធនាគារកណ្តាលកូរ៉េខាងត្បូង បានសន្និដ្ឋាននៅថ្ងៃចន្ទទី ១៤មករាឆ្នាំ២០១៣នេះ ថាកូរ៉េខាងត្បូងចាំបាច់ត្រូវបន្ធូរបន្ថយនយោបាយផ្នែកអន្តោ ប្រវេសន៍ ពោលគឺត្រូវការទទួលយកពលករបរទេសមកធ្វើការក្នុងប្រទេស ឱ្យបានច្រើនថែមទៀត ដើម្បីអាចជួយលើកកម្តើងសេដ្ឋកិច្ចជាតិ ព្រោះកូរ៉េខាងត្បូងកំពុងឈានទៅជួបគ្រោះខ្វះកម្លាំង ដោយប្រជាពលរដ្ឋសុទ្ធតែចាស់ៗ។
Read More » -
យោធាឥណ្ឌាព្រមានតដៃធ្ងន់ប្រសិនបើប៉ាគីស្ថានហ៊ានបាញ់
ប្រមុខដឹកនាំយោធាឥណ្ឌាបានចេញបញ្ជា ដល់ពលទាហានទាំងអស់ឱ្យវាយប្រហារតបតវិញ ដោយធ្ងន់ដៃបំផុត ប្រសិនបើទាហានប៉ាគីស្ថានហ៊ានរំលោភបទឈប់បាញ់ នៅតាមព្រំដែន ក្នុងតំបន់ជាប់ជម្លោះ Cachemire។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីទាហានប្រទេសជាប់របងទាំងពីរនេះ បានប៉ះទង្គិចគ្នាដោយអាវុធ រហូតមានស្លាប់ម្ខាងៗអស់ទាហានពីរនាក់។
Read More » -
ម៉ាលី៖ ទាហានបារាំងបន្តប្រតិបត្តិការទ័ពអាកាស រង់ចាំទ័ពពីប្រទេសអាហ្វ្រិកផ្សេងទៀត
នៅថ្ងៃ អាទិត្យនេះ កងទ័ពបារាំងកំពុងបន្តធ្វើការវាយប្រហារតាមអាកាស ទៅលើក្រុមភេរវជនអ៊ីស្លាម អាន់សារឌីន (Ansar Dine) នៅប៉ែកខាងជើងប្រទេសម៉ាលី។ ក្នុងពេលជាមួយគ្នានេះ កងកម្លាំងមកពីបណ្តាផ្សេងទៀត នៅអាហ្វ្រិកក៏កំពុងតែរៀបចំបញ្ជូនមកកាន់ប្រទេសម៉ាលីដែរ។ កងកម្លាំងអន្តរជាតិទាំងអស់នេះ ត្រូវដាក់ពង្រាយនៅម៉ាលី ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោយពីក្រុមឧទ្ទាម និងក្រុមភេរវជនអ៊ីស្លាមបានវាយដណ្តើមកាន់កាប់ប៉ែកខាងជើងប្រទេស ម៉ាលី កាលពីឆ្នាំទៅមិញ។
Read More » -
ដើមឆ្នាំនេះសេដ្ឋកិច្ចរបស់អូស្រ្តាលីបង្ហាញសញ្ញាចុះថមថយ
ការរកការងារធ្វើនៅប្រទេសអូស្រ្តាលីបាន ជួបការលំបាកជាងមុនដោយ សារតែភាពខ្សត់ខ្សោយការងារ ហើយតួលេខបង្ហាញអំពីសញ្ញានៃការចុះខ្សោយសេដ្ឋកិច្ចជាតិរបស់ អូស្រ្តាលី។
Read More » -
អាជ្ញាធរអូស្រ្តាលីព្រួយបារម្ភអំពីការស្លាប់ពលរដ្ឋរបស់ខ្លួននៅអាស៊ី
អាជ្ញាធរមួយនៅប្រទេសអូស្រ្តាលីប្ដេជ្ញាថា នឹងតាមដានលើករណីស្លាប់ ពល រដ្ឋអូស្រ្តាលីពីរនាក់នៅប្រទេសឡាវ ក្នុងរយៈពេលតែមួយសប្ដាហ៍។
Read More »