ព័តមានអន្តរជាតិ
-
រដ្ឋធានីរបស់ឥណ្ឌូណេស៊ីរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
ក្រុងហ្សាការតាជារដ្ឋធានីរបស់ប្រទេស ឥណ្ឌូណស៊ី បានជួបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយរហូតមកទល់ពេលនេះមានរបាយការណ៍ថា មានមនុស្ស២នាក់បានស្លាប់ និងមនុស្សជិត១ម៉ឺនបានបង្ខំចិត្តចាកចេញពីលំនៅឋាន។
Read More » -
ប្រទេសជប៉ុនរឹតចំណងសេដ្ឋកិច្ចនិងសន្ដិសុខជាមួយវៀតណាម
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសន្យាធ្វើការរឹតចំណងសន្ដិសុខ និងសេដ្ឋកិច្ចជាមួយប្រទេសវៀតណាម នៅក្នុងដំណើរទេស្សនកិច្ចរបស់លោកទៅកាន់ក្រុងហាណូយ។
Read More » -
ប្រធានាធិបតីសហរដ្ឋអាម៉េរិកប្រកាសសំណើរឹតបន្ដឹងច្បាប់គ្រប់អាវុធជាតិផ្ទុះ
លោកប្រធានាធិបតីសហដ្ឋអាម៉េរិក Barack Obama បានបើកបង្ហាញនូវសំណើធំៗមួយចំនួនដើម្បីរឹតបន្ដឹងច្បាប់គ្រប់ គ្រងអាវុធជាតិផ្ទុះដែលសហរដ្ឋអាម៉េរិកបានព្យាយាមបង្កើតឡើងអស់ រយៈពេលប្រមាណ២០ឆ្នាំមកហើយនោះ។
Read More » -
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុននៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រឆាំងចិន
លោក Shinzo Abeនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ពី ថ្ងៃពុធទី១៦មករានេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅឯបរទេសរបស់លោកនាយករដ្ឋមន្ត្រី ថ្មីជប៉ុន ចាប់តាំងពីលោកបានឡើងកាន់អំណាចគ្រប់គ្រងប្រទេសតាំងពីថ្ងៃទី ២៦ធ្នូមក។ គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីរិតចំណងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ប្រឈមមុខនឹងមហាអំណាចចិន។
Read More » -
តុលាការកំពូលប៉ាគីស្ថានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Raja Pervez
នៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ តុលាការកំពូល បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី Raja Pervez ពីបទពុករលួយ ក្នុងកិច្ចសន្យាថាមពលផ្សេងៗ នៅពេលដែលលោក នៅជា រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានទឹក។ ដីកានេះ ធ្វើអោយស្ថានការនយោបាយ នៅប៉ាគីស្ថាន ឈានទៅរកភាពផុយស្រួយ ជាពិសេសនៅរយៈពេលចុងក្រោយនេះ នៅពេលដែលបាតុកររាប់សែននាក់ បាននាំគ្នាទាមទារ អោយមានការរំលាយសភាចោល…
Read More » -
កងទ័ពបារាំងចាប់ផ្តើមបើកប្រតិបត្តិការជើងគោកតម្រង់ឆ្ពោះទៅភាគខាងជើងម៉ាលី
ក្រោយពីបើកប្រតិបត្តិការតាមជើង អាកាសចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ប្រទេសបារាំងពីអំណើះទៅ បានផ្តើមប្រតិបត្តិការជើងគោគរបស់ខ្លួននៅប្រ ទេស ម៉ាលី។ កងយោធាបារាំង “កំពុងឡើងទៅកាន់ភាគខាងជើងប្រទេសម៉ាលី” -នេះជាសេចក្តីជូនដំណឹង របស់លោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនៅព្រឹកថ្ងៃពុធ១៦មករានេះនៅ តាមវិទ្យុ RTL។
Read More » -
អូស្ត្រាលីស្វាគមន៍កូរ៉េខាងជើងដែលចង់បើកឡើងវិញនូវស្ថានទូតនៅក្នុងទីក្រុង Canberra
រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងចង់បើកឡើងវិញនូវស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង Canberra។
Read More » -
ចិនប្រកាសឲ្យរង្វាន់រាប់ម៉ឺនដុល្លារដល់អ្នកផ្ដល់ព័ត៌មានពីការរំលោភច្បាប់សុវត្ថិភាពចំណីអាហារ
ឥឡូវនេះ ប្រជាជននៅក្នុងប្រទេសចិនអាចទទួលបាននូវប្រាក់រង្វាន់ចំនួនដល់ទៅ ៤ម៉ឺន ៨ពាន់ដុល្លារសហរដ្ឋអាម៉េរិក ប្រសិនបើគេបានរាយការណ៍ពីជនដែលបានរំលោភច្បាប់សុវត្ថិភាពចំណី អាហារនោះ។
Read More » -
តុលាការកាត់ទោសឲ្យបុរសជនជាតិបារាំងរួមភេទជាមួយកុមារមានទោសជាប់ពន្ធនាគារ១៤ខែ
កាលពីថ្ងៃអង្គារម្សិលមិញនេះ តុលាការនៃប្រទេសកម្ពុជាបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១៤ខែ ចំពោះទណ្ឌិតបារាំងអាយុ ៥២ឆ្នាំមួយរូបដែលបានរួមភេទជាមួយក្មេងប្រុសម្នាក់។ សាលក្រមនេះបានបណ្ដាលឲ្យមានប្រតិកម្មរិះគន់ពីក្រុមការពារ សិទ្ធិកុមារនានាថា ការកាត់ទោសរបស់តុលាការឲ្យជាប់ពន្ធនាគារនេះមានរយៈពេលខ្លីពេក។
Read More » -
ក្រុមបាតុករប៉ាគីស្ថានទាមទារអោយរដ្ឋាភិបាលរំលាយសភាចោល
នៅថ្ងៃអង្គារនេះ នៅប្រទេសប៉ាគីស្ថាន បាតុកររាប់សែននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅក្រុងអ៊ីស្លាម៉ាបាដ ទាមទារអោយរដ្ឋាភិបាល ធ្វើយ៉ាងណា នៅថ្ងៃទី ១៥ មករានេះ រំលាយសភាចោល និងរៀបចំអោយមានការកែទំរង់ក្នុងប្រទេសឡើងវិញ។ គេសង្កេតឃើញ មានវត្តមានរបស់ Tahir Ul-Qadri ដែលជាមេដឹកនាំសាសនា ដ៏មានឥទ្ធិពលមួយរូប នៅប៉ាគីស្ថាន ធ្វើការនាំមុខក្នុងបាតុកម្មនេះ។…
Read More »