ព័តមាន​អន្តរជាតិ

  • អ្នក​វិភាគថា យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ចិន​អាច​បរាជ័យ

    អ្នក​វិភាគ​នាំ​មុខ​គេ​ម្នាក់​និយាយថា យុទ្ធនា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិ បាល​ចិន​នឹង​បរាជ័យ​ដោយ​សារ ​តែ​គ្មាន​សេរីភាព​សារព័ត៌មាន​និង​កង្វះ​ប្រសិទ្ធ​ភាព​ក្នុង​តុល្យភាពអំណាច។

    Read More »
  • ទីក្រុង​ម៉ូស្គូ​បរិហារ “គំនិតមមៃ” ដែល​ចង់តែ​ទម្លាក់​រូបលោក​អាសាដ

    ការបរិហារនេះ ត្រូវបាន​លើកឡើង ដោយ​លោក​ប្រមុខ​ការទូត​រុស្ស៊ី Serguei Lavrov ក្នុង​សន្និសីទ​កាសែត​រសៀល​ម្សិលមិញ ទាំង​សង្កត់ធ្ងន់ថា មកពី “គំនិតមមៃ” បែបនេះ ដែល​ជម្លោះ​នៅស៊ីរី មិនអាច​ដោះស្រាយ​តាមផ្លូវ​នយោបាយ​ទៅកើត។ សន្និសីទ​កាសែត​បែបនេះ តែង​ត្រូវ​គាត់ធ្វើ​ជា​ប្រពៃណី​ទៅហើយ រៀង រាល់​តែ​ខែ​មករា ក្នុង​ក្រសួង​ការបរទេស​ផ្ទាល់ ដើម្បី​បូកសរុប​តុល្យាការ នៃ​នយោ បាយ​ក្រៅប្រទេស​រុស្ស៊ី…

    Read More »
  • កូរ៉េខាងជើង​ប្រកាស​គ្រោង​ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរជាលើកទី៣

    កូរ៉េ​ខាងជើង​បាន​ប្រកាស​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​នឹង​​ធ្វើការ​សាកល្បង​អាវុធ​នុយ ក្លេអ៊ែរ​ជាលើកទី៣ ព្រមទាំង​បាញ់សាកល្បង​មីស៊ីល​បន្ថែម​ទៀត ដើម្បី​ផ្ចាញ់​សហរដ្ឋ​អាមេរិក ដែល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ថាជា​ “សត្រូវស៊ីសាច់ហុតឈាម” របស់​ខ្លួន។ ការប្រកាស​ពី​គម្រោង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​ធ្វើឡើង នៅ ក្រោយ​ពី​អ.ស.ប.​ប្រកាស​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ដែល​បាន​បាញ់សាក ល្បង​រ៉ុកកែត កាលពីខែ​ធ្នូ​កន្លងទៅ។

    Read More »
  • ប្រាក់ផ្ញើ​ពីបរទេស​អាចជួយ​សេដ្ឋកិច្ច​​របស់​ប្រទេស​ក្រីក្រ​បំផុត​ឲ្យ​រីក​លូតលាស់

    របាយការណ៍​​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ ​អះអាង​ថា ប្រទេស​ក្រីក្រ​បំផុតរបស់​ពិភពលោក អាច​សម្រាល​ភាពក្រីក្រ​របស់​ប្រជាជនខ្លួន​បាន ប្រសិនបើ​ប្រទេស​ទាំង នេះ​ប្រើប្រាស់​ប្រាក់ផ្ញើ​មក​ពីបរទេស ដើម្បី​ធ្វើឱ្យប្រសើរ​ឡើង​នូវ​សមត្ថភាព​ផលិតភាព​របស់​ខ្លួន។ របាយការណ៍​ឆ្នាំ២០១២​ស្តីអំពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​​ដោយ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ ស្តីអំពី​ ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ (United Nations Conference on Trade and Development) ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា UNCTAD…

    Read More »
  • ការជំនុំ​ជម្រះ​រឿង​ក្តី​ឧទ្ធរណ៍​របស់​លោក Charles Taylor ចាប់ផ្តើម

    ប៉ារីស៖ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​ក្នុង​ទីក្រុង​ឡាអេ​ បាន​ជំនុំ​ជម្រះ​រឿង​ក្តី​ឧទ្ធរណ៍​របស់​អតីត​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា ​និង​ជា​ស្តេច​សង្គ្រាម Charles Taylor ដែល​ត្រូវ​បាន​កាត់ទោស​នៅ​ក្នុង​ឆ្នាំ​២០១២ ពី​បទ​ដែល​លោក​មាន​ចំណែក​នៅ​ក្នុង​ការប្រើ​អំពើ​ឃោរឃៅ​ក្នុង​អំឡុង​ពេល​ សង្គ្រាម​ស៊ីវិល​នៅ Sierra Leone ក្នុង​ទសវត្សរ៍​១៩៩០។

    Read More »
  • សហករណ៍​កុងហ្គោ​ជួយ​ស្វែងរក​ការងារ​ឱ្យ​អតីត​ទាហាន

    សហករណ៍​កុងហ្គោ កំពុង​ប្រាប់​ក្រុម​ប្រដាប់​អាវុធ ឱ្យ​ភ្ញាក់ឡើង​ហើយ​ស្រង់​ក្លិន​កាហ្វេ។ សមាជិក​នៃ​សហករណ៍ សូផាឌី (Sopacdi) នៅ​ភាគខាងកើត​នៃ​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) កំពុងជួយ​ឱ្យ​ដំណើរការឡើងវិញ​នូវ​ការនាំចេញ​ជាប្រពៃណី​ និង​ក៏កំពុង​​លើកទឹកចិត្ត​ដល់​អតីត​កង កម្លាំង​ប្រយុទ្ធ ឱ្យ​ប្រកប​​របបរ​ចិញ្ចឹម​ជីវិត​ប្រសើរ​ជាងមុន​​និង​សុវត្ថិភាព​ជាង​មុន​​ពី​ ដំណាំ​កាហ្វេ។

    Read More »
  • បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​ចំនួន​២០០​ប្រទេស បុរសម្នាក់​បញ្ចប់​ដំណើរ​ជុំ​វិញ​ពិភព​លោក​នៅ​ស៊ូដង់​ខាង​ត្បូង

    បុរស​ជន​ជាតិ​អង់​គ្លេស​ ឈ្មោះ ហ្គ្រាហាម ហ៊ូហ្គេស (Graham Hughes)​ និយាយ​ថា លោក​បាន​បំបែក​ឯតទគ្គៈ​ពិភពលោក ដោយបាន​​ធ្វើដំណើរ​ទៅ​កាន់​គ្រប់​រដ្ឋ​​អធិបតេយ្យ​ នៅ​ក្នុង​ពិភពលោក​ ដោយមិន​ជិះ​យន្ត​ហោះ។ Hannah McNeish នៃ​វីអូអេ បាន​រកឃើញ​​រូប​លោក ខណៈដែល​លោក​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​(South Sudan) ដែល​ជា​ប្រទេស​ថ្មី​បំផុត​របស់​ពិភព​លោក និង​ជា​ប្រទេស​ចុងក្រោម​បំផុត​នៅ​ក្នុង​បញ្ជី​របស់​លោក​ ហ៊ូ​ហ្គេស។​

    Read More »
  • ប៉ូលិស​នៅ​តំបន់​ Kashmir​ ប្រកាស​ប្រាប់​ឲ្យ​ពលរដ្ឋ​រ​សាង​សង់​លេណដ្ឋាន​ក្រោម​ដី

    ប៉ូលិស​នៅ​ តំបន់​ Kashmir​ ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ការ​ប្រកាស​ប្រាប់​ឲ្យ​ពលរដ្ឋ​រស់​នៅ​ ក្នុង​តំបន់​នេះ​សាង​សង់​លេណដ្ឋាន​ក្រោម​ដី​ការពារ​ទុក​ជា​មុន​សម្រាប់​ការ​ ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​នេះ។

    Read More »
  • កូរ៉េ​ខាង​ជើង​លក់​លេខ​ទូរសព្ទ​ចល័ត​ជាលើក​ដំបូង​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ

    ប្រទេស​ កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្ដើម​បើក​ឲ្យ​មាន​ការ​លក់​លេខ​ទូរសព្ទ​ចល័ត​ជាលើក​ ដំបូង​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​ក្នុង​ប្រទេស​នេះ។

    Read More »
  • រុស្ស៊ី​ចាប់​ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ ចេញ​ពី​ប្រទេស​​ស៊ីរី​

    គឺ​ថ្ងៃ​អង្គារ​នេះ ដែល​យន្តហោះ​ស៊ីវិល​២​គ្រឿង នៃ​“​ក្រសួង​រុស្ស៊ី​ខាង​ស្ថាន ការណ៍​អាសន្ន​” ស្រប​តាម​ការ​ផ្ទុក​ផ្តាក់​ របស់​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​ ហោះ​ចេញ​ពី​ក្រុង​ម៉ូស្គូ ទៅ​ដឹក​​មក​កាន់ មាតុ​ប្រទេស​វិញ ជន​រួមឈាម​ណា​ដែល​ចង់​ចាក​ចេញ​ពី​ស៊ីរី ជា​ទី​ដែល​ភ្លើង​សង្គ្រាម​ឆាប​ឆេះ អស់​ជិត​២​ឆ្នាំ​ហើយ។ ពលរដ្ឋ​រុស្ស៊ី ដែល​ចង់​ចាក​ចេញ​បែប​នេះ ឥឡូវ​មាន​ប្រមាណ ១៥០នាក់។

    Read More »
Back to top button
Close
Close