ព័តមាន​អន្តរជាតិ

  • ច្បាប់​សន្តិសុខ​ជាតិកូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​និយាយ​ថា​បាន​រំលោភ​លើ​សេរីភាព​បញ្ចេញ​មតិ

    ក្រុម​សិទ្ធិមនុស្ស​​អង្គការ​លើកលែង​ទោស ​អន្តរជាតិ​(Amnesty International)​ ថ្លែងថា​ ច្បាប់​មួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ត្រូវ​បាន​តាក់​តែង​ឡើង​ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ការ​ឃោសនា​ គាំទ្រ​ប្រទេស​កូរ៉េ​ខាង​ជើង​ ​បាន​ដាក់​កម្រិត​លើ​សេរីភាព​បញ្ចេញមតិ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​សិទ្ធិមនុស្ស​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដែល​បានថ្កោល​ទោស​ច្បាប់​សនិ្តសុខ​ជាតិ​ដែលមាន​ជាយូរ​មកហើយ​មួយ​នេះ​​ និង​បាន​ទទូចសុំ​ឲ្យអ្នកនយោបាយ​កូរ៉េ​ លុបបំបាត់​ច្បាប់​នោះ​ចោល។

    Read More »
  • ក្រោយ​អំពើហិង្សា​ស្លាប់​អស់ ៤៦នាក់ លោក​ប្រធានាធិបតី​សម្រេច​ដាក់​ភាពអាសន្ន​លើ​ខេត្ត​ចំនួន ៣

    នៅ​ប្រទេស​អេហ្ស៊ីប លោក​ប្រធានាធិបតី​បាន​ចាត់​វិធានការ​ចាស់ដៃ​ដោយ​ប្រកាស​ ដាក់​ភាពអាសន្ន​លើ​ ខេត្ត​ចំនួន ៣ គឺ Port-Saïd Suez និង Ismaïlia។ ចំណាត់ការ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​ផ្ទុះ​អំពើហិង្សា​នៅ​ក្នុង​តំបន់​ដែល​បាន​ផ្តាច់​ជីវិត​ មនុស្ស​ចំនួន ៤៦នាក់​ក្នុង​រយៈពេល ៣ថ្ងៃ​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ ខេត្ត​ពាក់ព័ន្ធ​ទំាង ៣​បាន​ច្រាន​ចោល​វិធានការ​របស់​លោក​ប្រធានាធិបតី។

    Read More »
  • នាយក​រដ្ឋមន្ត្រី​ជប៉ុន​សន្យា​ស្ទួយ​សេដ្ឋកិច្ច​ដោយ​មិន​ធ្វើការ​ចំណាយ​ហួស​ព្រំដែន​

    ជាង​មួយ​ខែ​បន្ទាប់​ពី​បាន​ឈ្នះ​ឆ្នោត​ជា ​ប្រធានាធិបតី​ប្រទេស​ជប៉ុន នាយក​រដ្ឋ​មន្ត្រី​​ Shinzo Abe បាន​សន្យា​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​សេចក្តី​ថ្លែង​សន្ទរ កថារបស់​ខ្លួន ​ក្នុង​​សភា​ជប៉ុន ថា​រដ្ឋាភិបាលជប៉ុន​​នឹង​​លើក​ស្ទួយ​សេដ្ឋកិច្ច ​ដោយ​​មិន​​ធ្វើ​ការចាយ​វាយ​​​អោយ​ហួស​​​​ព្រំដែន​នោះ​ឡើយ។ លោក Shinzo Abe រំពឹង​ថា​​នយោបាយ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​លោក នឹង​ធ្វើ​អោយ​ជប៉ុន ទទួល​បាន​អត្រា​កំណើន​ ២,៥ ភាគរយ ចាប់​ពី​ខែ​មេសា​…

    Read More »
  • សហគមន៍អន្តរជាតិ​យល់ព្រម​លុបបំណុល​ជាងពាក់កណ្តាល​របស់​ភូមា

    នៅ​ថ្ងៃ​ច័ន្ទ ទី២៨ មករា​នេះ រដ្ឋាភិបាល​ប្រទេស​ភូមា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម ប្រទេស​ម្ចាស់បំណុល​នៃ​ក្លិប​ប៉ារីស​បាន​យល់ព្រម​លុបចោល​ប្រាក់បំណុល​ចំនួន​ពាក់កណ្តាល​ដែល​ភូមា​បាន​ជំពាក់។ តាម​សេចក្តី​ជូនដំណឹង​មួយ​ចុះផ្សាយ​ដោយ​កាសែតផ្លូវការ​ប្រចំាថ្ងៃ​ឈ្មោះ New Light of Myanmar ឲ្យ​ដឹង​ថា កិច្ច ព្រមព្រៀង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ ទី២៥ មករា បាន​សម្រេច​កាត់បន្ថយ​ប្រាក់ បំណុល​ក្រៅប្រទេស​របស់​ភូមា​ប្រមាណ​ជា ៦ ០០០លានដុល្លារ។…

    Read More »
  • វៀត​ណាម​ចុះ​កិច្ចព្រមព្រៀង​​បង្កើត​ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​ជាមួយ​​ក្រុម​ហ៊ុន​ជប៉ុន ​និង​កូវ៉ែត

    ប្រទេស ​វៀត ​ណាម​បាន​ចុះ​ហត្ថលេ​ខាព្រមព្រៀង​ជាមួយ​​ក្រុម​ហ៊ុន​ជប៉ុន ​និង​កូវ៉ែត​ ដើម្បី​​បង្កើត​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​មួយ​​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា ៩​ពាន់​លាន​ដុល្លារ ។ ​

    Read More »
  • ព្រឹត្តិការណ៍​ភ្លើង​ឆេះ​ក្លឹបកំសាន្ត​មួយ​នៅ​ប្រេស៊ីល​បណ្ដាល​ឲ្យ​មាន​មនុស្ស​រាប់​រយ​នាក់​​ស្លាប់

    លោកស្រី​ Dilma Rousseff​ ប្រធានាធិបតី​ប្រេស៊ីល​បាន​ធ្វើ​ការ​ចុះ​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ភ្លើង​ឆេះ​ក្លឹប​កំសាន្ត​ពេល​រាត្រី​មួយ​ នៅ ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ​Santa Maria។

    Read More »
  • ឥណ្ឌូណេស៊ី​ចាប់​ឃុំ​ខ្លួន​តារា​សម្តែង​​មួយ​ក្រុម​ និង​អ្នក​នយោបាយ​ម្នាក់​ពី​បទ​​ប្រើប្រាស់​ថ្នាំ​ញៀន

    ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់​ឃុំ​ខ្លួន​ក្រុម​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយភាព​ មួយ​ក្រុម​ និង​អ្នក​នយោបាយ​មួយ​រូប​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​ពិធី​ជប់​លៀង​ជា​លក្ខណៈ​ឯកជន​មួយ។

    Read More »
  • ការ​ប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​បណ្តា​ប្រទេស​ក្រីក្រ​​​មុន​គេ​

    នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្នុង​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​បិទ​បញ្ចប់​​នៅ​ក្រុង​ ដាវ៉ូស ប្រទេស​ស្វ៊ីស ធនាគារ​ពិភព​លោក​បាន​ក្រើន​​​រំលឹក​សហគមន៍​អន្តរជាតិ​ជា​ថ្មី​ម្តង​ទៀត​ អោយ​គិត​គូរ​​អំពី​ផល​វិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​​ និង​ការ​ឡើង​កំដៅ​នៃ​ភព​ផែន​ដី​​ ដែល​មាន​តែ​បណ្តា​ប្រទេស​ក្រី​ក្រ​តែ​ប៉ុណ្ណោះ ​រង​នូវ​ការ​ប៉ះ​ពាល់​នេះ​​មុន​គេ។​​​​​ ធនាគារ​ពិភព​លោក បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​ក្រី​ក្រ​ជាង​គេ រង​មុន​គេ​នូវ​​គ្រោះ​រាំង​ស្ងួត ដែល​ជា​មូល​ហេតុនៃ​​ការ​កើន​ឡើង​ខ្ពស់​នូវ​តម្លៃ​​​ស្រូវ និង​ធញ្ញ​ជាតិ​​​​​​​​។ ធនាគារ​ពិភពលោក​​​បាន​​សុំ​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រ​ទាំង​នេះ។​

    Read More »
  • ទាហាន​បារាំង​និង​ម៉ាលី​វាយដណ្តើម​កាន់កាប់​ក្រុង​ដែលជា​មូលដ្ឋាន​ក្រុម​ភេរវជន

    ប្រតិបត្តិការ​កងទ័ព​​បារាំង និង​ម៉ាលី បាន​បោះជំហាន​ដ៏សំខាន់​មួយ កាល​ពីថ្ងៃ​សៅរ៍ ម្សិលមិញ ដោយ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង Gao ដែល​ជា​ទីក្រុង​ធំបំផុត កាន់កាប់​ដោយ​ក្រុមឧទ្ទាម​អ៊ីស្លាមជ្រុលនិយម​ ស្និទ្ធ​នឹង​អាល់កៃដា។ នៅថ្ងៃ​អាទិត្យ​នេះ កងទ័ព​បារាំង​កំពុង​បន្ត​ដំណើរ​ ឆ្ពោះទៅ​កាន់​​ទីក្រុង Tombouctou ដែល​ជា​ទីក្រុង​បុរាណ ស្ថិត​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​យូណេស្កូ។ ក្នុងពេល​ជាមួយគ្នា អាមេរិក​បាន​ប្រកាស​ថា​នឹង​បញ្ជូន​យន្តហោះ​ចាក់សាំង​ជាច្រើន​គ្រឿងទៅ​ជួយ​ ក្នុង​ប្រតិបត្តិការ​របស់​កងទ័ព​បារាំង នៅ​ម៉ាលី​នេះ។

    Read More »
  • នយោបាយ​សេដ្ឋកិច្ច​ជប៉ុន​បង្ក​ឲ្យមាន​ការ​បារម្ភ​ខ្លាច​ផ្ទុះ “សង្រ្គាមរូបិយវត្ថុ”

    នយោបាយ ​សេដ្ឋកិច្ចនៃ​រដ្ឋាភិបាល​របស់​លោក ​ស្ហ៊ីនហ្សូ អាបេ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏ក្តៅ​មួយ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ដាវ៉ូស (Davos World Economic Forum) ប្រទេស​ស្វ៊ីស ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយចំនួន បានរិះគន់​​នយោបាយ​សេដ្ឋកិច្ច​ជប៉ុន ដែល​កំពុង​តែ​ធ្វើ​ឲ្យ​តម្លៃ​លុយ​យេន​ធ្លាក់ថ្លៃ ដើម្បី​ជំរុញ​ការ​នាំចេញ​ ក៏ប៉ុន្តែ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នាំចេញ​របស់​ប្រទេស​ផ្សេង។

    Read More »
Back to top button
Close
Close