ព័តមានអន្តរជាតិ
-
រុស្ស៊ីអាចវាយដណ្តើមយកបានប្រទេសស៊ុយអែត តែក្នុងមួយសប្តាហ៍
សេចក្តីថ្លែងការណ៍នេះ ធ្វើដោយអគ្គមេបញ្ជាការជាន់ខ្ពស់ស៊ុយអែត តាមដែលកាសែតរុស្ស៊ី Kommersant លេខថ្ងៃនេះចុះផ្សាយ ញ៉ាំងឲ្យកើតឡើង ជាបរិយាកាសឆោឡោ ក្នុងប្រទេសនោះ ហើយផ្ទុះឡើងជារឿងអាស្រូវ ទាល់តែព្រះរាជអាជ្ញាស៊ុយអែត សម្រេចថាថ្កោលទោសមេទ័ពនោះ ចំពោះការទម្លាយកិច្ចការសម្ងាត់របស់រដ្ឋឲ្យលាន់ខ្ចរខ្ចាយ។
Read More » -
រដ្ឋាភិបាលជប៉ុនកោះឯកអគ្គរដ្ឋទូតចិនទាក់ទងរឿងនាវាចិនដែលបើកចូលក្នុងដែនទឹកក្បែរប្រជុំកោះជម្លោះ
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនកោះឯកអគ្គរដ្ឋទូតចិន អោយចូលមកបំភ្លឺនូវហេតុការណ៍ ទាក់ទងនឹងនាវាល្បាតសមុទ្រចិនពីរគ្រឿង ដែលបានចូលខ្លួនមកកាន់ដែនទឹកក្បែរប្រជុំកោះជម្លោះ សេនកាគូ កាលពី ថ្ងៃចន្ទកន្លងមក។ ប្រជុំកោះគ្មានមនុស្សនៅ សេនកាគូ ដែលចិនហៅថា ប្រជុំកោះ Diaoyu នៅតែជាបញ្ហាជម្លោះក្តៅគគុក រវាងចិន និងជប៉ុន។
Read More » -
អ្នកទោសឥណ្ឌូណេស៊ីពីបទភេរវកម្មពីររូបតវ៉ាចំពោះសាលក្រមប្រហារជីវិត
អ្នកទោសពី បទភេរវកម្មពីររូបកំពុងរៀបចំតវ៉ាប្រឆាំងនឹងសាលក្រមប្រហារជីវិត របស់ពួកគេ ជុំវិញការវាយប្រហារដាក់បន្ទុះគ្រាប់បែកនៅឆ្នាំ២០០៤ ទៅលើស្ថាន ទូតអូស្ត្រាលីនៅក្នុងទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូណេស៊ី។
Read More » -
លោក John Kerry ចូលកាន់តំណែងជាផ្លូវការក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាម៉េរិក
លោក John Kerry រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាម៉េរិកបានចូលកាន់តំណែងជា ផ្លូវការរបស់លោកជាប្រមុខការទូតអាម៉េរិក។
Read More » -
នុយក្លេអ៊ែរ ៖ អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង ប្រកាសរបត់ថ្មីនៃវិស័យការពារជាតិ
អគ្គមគ្គុទេ្ទសក៍វ័យក្មេងរបស់កូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងជំនួបប្រជុំយោធាមួយ កាលពីពេលថ្មីៗនេះ ដែលឧទ្ទិសទាំងស្រុងដល់ការត្រៀមរៀបចំ របត់ថ្មី នៃអំណាចយោធារបស់ខ្លួន ពោលគឺចង់សំដៅលើការសាកល្បងនុយក្លេអ៊ែរជាលើកទីបី ក្នុងពេលដ៏ឆាប់ៗខាងមុខ។ នេះបើតាមការប្រព័ន្ធ ឃោសនាព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។
Read More » -
ស.រ.អា.ស្នើមករុស្ស៊ីឲ្យបង្វែរទំនាក់ទំនងទ្វេភាគីត្រឡប់ទៅកាន់ភាពប្រក្រតីធម្មតាវិញ
សំណើនេះលើកឡើង ដោយលោកអនុប្រធានាធិបតីអាមេរិក Joseph Biden ពេលជួបជាឯកតោភាគី ជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ក្នុងបរិវេណ នៃ “សន្និសីទអន្តរជាតិស្តីអំពីសន្តិសុខ” ដែលបានប្រព្រឹត្តទៅនៅក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃសៅរ៍ ទី២កុម្ភៈកន្លងទៅ។
Read More » -
តុលាការវៀតណាមដាក់ទោសធ្ងន់បំផុតដល់ក្រុមសកម្មជន “ប្រតិកិរិយា”
សកម្មជនចំនួន២២រូប នៃក្រុមចលនាបះបោរដ៏តូចបំផុតមួយ ដែលត្រូវអាជ្ញាធរចាត់ទុកថាពួកប្រតិកិរិយា ត្រូវបានតុលាការវៀតណាមកាត់ទោសនៅថ្ងៃចន្ទនេះ ម្នាក់ជាប់ទោសអស់មួយជីវិត និងខ្លះទៀតពី១២ ទៅ១៧ឆ្នាំ ពីបទបានប៉ុនប៉ងធ្វើវិទ្ធង្សនាចង់ផ្តួលរំលំរដ្ឋាភិបាល កុម្មុយនិស្តក្រុងហាណូយ។
Read More » -
ច្បាប់សន្តិសុខជាតិកូរ៉េខាងត្បូង ត្រូវបាននិយាយថាបានរំលោភលើសេរីភាពបញ្ចេញមតិ
ក្រុមសិទ្ធិមនុស្សអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ថ្លែងថា ច្បាប់មួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានតាក់តែងឡើងដើម្បីបញ្ឈប់ការផ្សព្វផ្សាយការឃោសនា គាំទ្រប្រទេសកូរ៉េខាងជើង បានដាក់កម្រិតលើសេរីភាពបញ្ចេញមតិ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសិទ្ធិមនុស្សបានចេញផ្សាយរបាយការណ៍មួយ ដែលបានថ្កោលទោសច្បាប់សនិ្តសុខជាតិដែលមានជាយូរមកហើយមួយនេះ និងបានទទូចសុំឲ្យអ្នកនយោបាយកូរ៉េ លុបបំបាត់ច្បាប់នោះចោល។
Read More » -
តុលាការឥណ្ឌាកំពុងពិចារណាករណីរំលោភជាក្រុមទៅលើស្រ្ដីនិស្សិតពេទ្យ
តុលាការនៅ ប្រទេសឥណ្ឌាបានសម្រេចថា ជនសង្ស័យទីប្រាំមួយក្នុងករណីបទឧក្រិដ្ឋកម្មមនុស្សឃាត និងការរំលោភជាក្រុមទៅលើស្រ្ដីនិស្សិតពេទ្យ ដែលជនខិលខូចបានប្រព្រឹត្ដនៅលើរថយន្តក្រុងនៅទីក្រុងញូវដេលីកាល ពីខែមុន នឹងត្រូវឡើងតុលាការសម្រាប់អនីតិជន ឬក្មេងក្រោមអាយុ។
Read More » -
ទីក្រុង Bundaberg នៃរដ្ឋ Queensland កំពុងរងគ្រោះដោយសារទឹកជំនន់
លោកស្រី នាយករដ្ឋមន្ត្រីអូស្ត្រាលីមានប្រសាសន៍ថា ទាហានចំនួន ១០០នាក់ត្រូវអាជ្ញាធរបញ្ជូនទៅជួយនៅក្នុងទីក្រុង Bundaberg នៃរដ្ឋ Queensland ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
Read More »