ព័តមានអន្តរជាតិ
-
មន្ត្រីយោធាថៃពាក់ព័ន្ធក្នុងការរកស៊ីរត់ពន្ធមនុស្ស
អាជ្ញាធរថៃ បានបើកការអង្កេតមួយស្តីពីតួនាទីរបស់មន្ត្រីយោធាថៃដែលពាក់ ព័ន្ធនឹងការរត់ពន្ធជនភៀសខ្លួនភាគតិច Rohingyas, ដែលរត់ចេញពីភូមា ដើម្បី គេចផុតពីអំពើហិង្សារវាងសហគមន៍សាសនា។ ជនភាគតិច Rohingyas,ដែលភៀសខ្លួនទៅកាន់ប្រទេសម៉ាឡេស៊ី អាចនឹងធ្លាក់ខ្លួននៅក្រោមចំណុះនៃពួករត់ពន្ធមនុស្សដែលគេហៅ ថា »មេខ្យល់ »។ ជនភៀសខ្លួនណាដែលគ្មានលុយបង់ឲ្យពួកមេខ្យល់នោះទេ ពួកគេអាចនឹងត្រូវគេចាប់បង្ខំឲ្យធ្វើពលកម្ម។ មេទាហានថៃ ដែលជាមេកងអង្គភាពនៅក្នុងតំបន់ ក៏មានជាប់ពាក់ព័ន្ធនៅក្នុងការរត់ពន្ធជនភៀសខ្លួន Rohingyas នេះដែរ-នេះបើយោងតាមការបញ្ជាក់ពីប្រភពមួយនៃក្រសួងស៊ើបការថៃ…
Read More » -
អង្គការសហប្រជាជាតិនឹងដាក់ទណ្ឌកម្មលើទីភ្នាក់ងារអវកាសកូរ៉េខាងជើង
នៅសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើសេចក្តីសំរេចចិត្តមួយ ដើម្បីដាក់ទណ្ឌកម្មលើទីភ្នាក់ងារអវកាសកូរ៉េខាងជើង និងអង្គការរដ្ឋាភិបាលកូរ៉េខាងជើងមួយចំនួនទៀត ចំពោះទង្វើនៃការបាញ់ បង្ហោះផ្កាយរណប កាលពីថ្ងៃទី ១២ ធ្នូកន្លងមក។ យោងតាមអ្នកការទូតមួយរូប សេចក្តីសំរេចចិត្តនេះនឹងដាក់ទោស លើការការបាញ់បង្ហោះផ្កាយរណប ព្រមទាំងទាមទារអោយក្រុមប្រឹក្សាសន្តិសុខ ធ្វើការបង្ខំប្រទេសកូរ៉េខាងជើង សារជាថ្មីម្តងទៀត អោយបោះបង់ចោលកម្មវិធីនុយក្លែអ៊ែរយោធារបស់ខ្លួន ព្រមទាំងលែងធ្វើការបង្ហោះមីស៊ីលតទៅទៀត។ គួររំលឹកថា ការសាកល្បងបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង…
Read More » -
ចៅក្រមម្នាក់នៅឥណ្ឌូណេស៊ីកំប្លែងមិនសមកាលៈទេសៈអាចប្រឈមមុខនឹងការបាត់បង់ការងារ
ចៅក្រមម្នាក់នៅប្រទេសឥណ្ឌូណេស៊ី ប្រឈមមុខនឹងការបាត់បង់មុខតំណែង ការ ងារ របស់ខ្លួនដោយបានបំពានក្រមសីលធម៌ក្នុងវិជ្ជាជីវៈ ពីព្រោះលោកបាននិយាយកំប្លែងហើយធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់ ស្រ្តី។
Read More » -
បញ្ហាអាកប្បកិរិយារបស់ទាហានអាម៉េរិកនៅជប៉ុនបន្តកើតមានឡើងទៅលើប្រជាជន
ប៉ូលិសនៅប្រទេសជប៉ុនបាន ចាប់ខ្លួនទាហាន ជើងទឹករបស់អាម៉េរិកម្នាក់ ទៀតហើយ ពីបទចូលក្នុងបរិវេណផ្ទះរបស់ស្រ្តីវ័យចំណាស់ម្នាក់ខណៈដែលខ្លួន កំពុងស្រវឹងស្រា។
Read More » -
អ្នកវិទ្យាសាស្រ្តអូស្រ្តាលីធ្វើការសិក្សាលើបញ្ហាប្រឈមនៃការចោលសំរាមផ្លាស្ទីកទៅក្នុងសមុទ្រ
ក្រុមអ្នកស្រាវជ្រាវនៅប្រទេស អូស្រ្តាលី និយាយថាសំរាមជាតិ ផ្លាស្ទីកដែលហូរចោលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក នឹងមិនងាយសាបសូន្យឡើយ យ៉ាងតិចក៏៥០០ឆ្នាំដែរ។
Read More » -
ជនបរទេសទៅលេងកូរ៉េខាងជើងអាចរក្សាទុកទូរស័ព្ទដៃជាប់នឹងខ្លួន
ជនបរទេសទំាងឡាយណាដែលចង់ទៅ លេងនៅកូរ៉េខាងជើង ចាប់ពីអំណើះតទៅអាចរក្សាទុកទូរស័ព្ទដៃរបស់គេនៅនឹង ខ្លួនបាន លុះត្រាណាតែពួកគេសុខចិត្តទុកលេខម៉ាស៊ីនទូរស័ព្ទរបស់ ពួកគេឲ្យដល់អាជ្ញាធរកូរ៉េខាងជើងនេះជាការជូនដំណឹងរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិនថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ។
Read More » -
មេក្លោងអាល់កៃដា បេលម៉ុកតារ ទំលាក់កំហុសសោកនាដកម្មនៅរោងចក្រប្រេង និងឧស្ម័ន In Amenas ទៅលើទាហានអាល់ហ្សេរី
នៅប្រទេសអាល់ហ្សេរីមេក្លោងអាល់កៃដា នៅម៉ាហ្ក្រេប មួយរូប ឈ្មោះ បេលម៉ុកតារ បានទំលាក់កំហុសសោកនាដកម្មដែលកើតឡើង នៅរោងចក្រប្រេង និងឧស្ម័ន In Amenas ទៅលើទាហានអាល់ហ្សេរី។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ផ្ញើទៅស្ថាប័នព័ត៌មានម៉ូរីតានី Nouakchoott កាលពីថ្ងៃអាទិត្យម្សិលមិញ បេលម៉ុកតារបានចោទទាហានអាល់ហ្សេរី ថា ឆាប់ប្រលូកខ្លួន ក្នុងសង្គ្រាម…
Read More » -
សម្ព័ន្ធអារ៉ាប់៖ ជំនួបកំពូលមួយដើម្បីជួយគ្នានៅលើវិស័យសេដ្ឋកិច្ច
ជំនួបកំពូលនៃសម្ព័ន្ធអារ៉ាប់ស្តីពី វិស័យសេដ្ឋកិច្ចដែល ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២២មករានៅ ទីក្រុង Ryadនៃប្រទេសArabie Saoudite មានគោលដៅដើម្បីជួយលើផ្នែកហិរញ្ញវត្ថុដល់បណ្តាប្រទេសអារ៉ាប់ទំាង ឡាយណាដែលក្រីក្រខ្លាំងជាងគេ ពីព្រោះបច្ចុប្បន្ននេះ បញ្ហាសង្គម បានចូលរួមមួយចំណែកយ៉ាងធំ នៅក្នុងបញ្ហាបាតុភាពនៃចលនា បដិវត្តន៍អារ៉ាប់។
Read More » -
មន្រ្ដីថៃពាក់ព័ន្ធក្នុងការជួញដូរមនុស្សពីភូមា
នៅ ក្នុងកម្មវិធីស៊ើបអង្កេតរបស់ទីភ្នាក់ ងារព័ត៌មាន BBC របស់អង់គ្លេសបានរកឃើញថា មន្រ្ដីថៃនាពេលកន្លងទៅនេះបានលក់ជនស្វែងសិទ្ធិជ្រកកោនពីភូមា ទៅឲ្យក្រុមជួញដូរមនុស្ស។
Read More » -
ពលរដ្ឋឥណ្ឌូណេស៊ី៥ម៉ឺននាក់គ្មានផ្ទះជ្រកកោនដោយសារទឹកជំន់
នៅ ប្រទេសឥណ្ឌូណេស៊ីចំនួនមនុស្សអត់ផ្ទះ សម្បែងជ្រកកោនដោយសារទឹក ជំនន់នៅក្នុងក្រុងហ្សាការតាបានកើនឡើងដល់៥ម៉ឺននាក់ហើយ។
Read More »