ព័តមានអន្តរជាតិ
-
ម្ចាស់អគារពាណិជ្ចកម្ម Rana Plaza ត្រូវបានចាប់ខ្លួនម្សិលមិញ
ក្រោយពីគ្រោះមហន្តរាយបាក់រលំអគារ ពាណិច្ចកម្មRana Plaza កម្ពស់៨ជាន់កាលពីថ្ងៃពុធកន្លងមក អាជ្ញាធរបង់ក្លាដែស ទើបបានចាប់ម្ចាស់អគារពាណិច្ចកម្មនៅថ្ងៃអាទិត្យ២៨មេសាម្សិលមិញ ក្នុងពេល ប៉ុនប៉ងគេចខ្លួនទៅកាន់ឥណ្ឌា។គ្រោះមហន្តរាយរលំបាក់អគារ នៅជាយទីក្រុងដាក់កានេះ បានបណ្តាលឲ្យស្លាប់កម្មករកាត់ដេរ៣៨១នាក់ភាគច្រើនជាស្ត្រីនិង ជិតមួយពាន់នាក់ទៀតត្រូវរងរបួសធ្ងន់។ ស្រ្តីកម្មករម្នាក់ដែលបានគេជួយសង្គ្រោះចេញពីក្រោមគំនរបាក់ បែកទើបបានស្លាប់នៅម្សិលមិញ។
Read More » -
មីយ៉ាន់ម៉ាចាត់វិធានការទប់ស្កាត់អំពើហិង្សារវាងក្រុមអ្នកកាន់សាសនាខុសគ្នា
គណៈកម្មការមួយរបស់រដ្ឋាភិបាល មីយ៉ាន់ ម៉ាបានលើកឡើងថាការគ្រប់គ្រងចំនួនប្រជាជនគឺជាវិធីសាស្រ្តមួយ ក្នុងការទប់ស្កាត់អំពើហិង្សា ដែលកើតមានជាញឹកញាប់រវាងពុទ្ធសាសនិក និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមនៅក្នុងខេត្ត Rakhine។
Read More » -
អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគ្រោងសាកល្បងវ៉ាក់សាំងគ្រុនចាញ់ទៅលើមនុស្ស
ការសាកល្បងថ្នាំវ៉ាក់សាំងគ្រុន ចាញ់ទៅ លើមនុស្សនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំក្រោយនេះដោយប្រើប្រាស់ ថ្នាំវ៉ាក់សាំងដែលអ្នកស្រាវជ្រាវអូស្ត្រាលីជឿជាក់ថានឹងអាច ប្រឆាំងទៅលើជំងឺគ្រុនចាញ់គ្រប់ប្រភេទ។
Read More » -
ពួកអ្នកដើរកប៉ាល់ជាតិរុស្ស៊ីឃាត់ខ្លួនដោយកងល្បាតដែនទឹកជប៉ុន
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺជាតិរុស្ស៊ីទាំងនោះ សរុបទៅមានគ្នា១៥នាក់ ធ្វើការស៊ីឈ្នួលនេសាទជលផលគឺដោយប្រើកប៉ាល់នេសាទដែលដោតទង់ជាតិ កម្ពុជាតែម្តង។ ការឃាត់ខ្លួននេះបានប្រព្រឹត្តទៅព្រឹកមិញ ដោយមកពីកប៉ាល់នោះ បាននេសាទក្តាមសមុទ្រដោយខុស ច្បាប់ នៅត្រង់តំបន់សេដ្ឋកិច្ចរបស់ជប៉ុន ជាប់នឹងកោះជប៉ុន Hokkaido។
Read More » -
អ៊ីស្រាអែលចោទរដ្ឋាភិបាលស៊ីរីថាបានប្រើប្រាស់អាវុធគីមី
នៅថ្ងៃអង្គារម្សិលមិញនេះ អ្នកទទួលខុសត្រូវផ្នែកចារកិច្ចអ៊ីស្រាអែលមួយរូប បានចោទរដ្ឋាភិបាលស៊ីរីរបស់លោកអាសាដ ថាបានប្រើប្រាស់អាវុធគីមីក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម ក្នុងពេលកន្លងមក។ ប៉ុន្តែ អាមេរិកបានប្រតិកម្មតបទៅវិញថា នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាតើរដ្ឋអំណាចលោក អាសាដពិតជាបានប្រើប្រាស់អាវុធគីមីមែនរឺក៏យ៉ាងណា។
Read More » -
ចិនចង់មាននាវាផ្ទុកយន្តហោះទីពីរទៀត
យោងតាមអ្នកទទួលខុសត្រូវយោធាជាន់ ខ្ពស់ចិនមួយរូប ក្រុងប៉េកាំងនឹងផលិតនាវាផ្ទុកយន្ត ហោះមួយគ្រឿងថែមទៀត ដែលមានទំហំធំជាងនាវាផ្ទុកយន្តហោះដែលខ្លួនបានដាក់អោយប្រើកាលពី ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅ។ នេះបើយោងតាមសារព័ត៌មានរបស់ចិនមួយ ចេញផ្សាយនៅថ្ងៃពុធនេះ។
Read More » -
ការបាក់រលំអគារនៅបង់ក្លាដេស្ហសម្លាប់មនុស្សយ៉ាងតិច ១២៧នាក់
មន្រ្តីនៅ បង់ក្លាដេស្ហ និយាយថា មានមនុស្សយ៉ាងតិច ១២៧នាក់បានស្លាប់ ក្រោយពីអគារពាណិជ្ជកម្មកម្ពស់៨ជាន់មួយកន្លែងបានបាក់រលំ នៅខាងក្រៅរដ្ឋធានីដាកា។
Read More » -
វៀតណាមអាចអនុញ្ញាតឲ្យមនុស្សស្រឡាញ់ភេទដូចគ្នារៀបការតាមផ្លូវច្បាប់
មានការរំពឹងទុកថា អនុរដ្ឋមន្រ្ដីសុខាភិបាលនៃប្រទេសវៀតណាម នឹងចេញអនុសាសន៍អនុញ្ញាតឲ្យមនុស្សស្រឡាញ់មនុស្សភេទដូចគ្នា រៀបការតាមផ្លូវច្បាប់បាន នៅក្នុងអំឡុងពេលដែលលោកធ្វើសេចក្តីថ្លែងការណ៍មួយ ដែលជាការធ្វើវិសោធនកម្មច្បាប់គ្រួសារនិងអាពាហ៍ពិពាហ៍នៅក្នុង ថ្ងៃនេះ។
Read More » -
ការប៉ះទង្គិចរវាងប៉ូលិស និងប្រជាជនអ៊ុយហ្គឺរនៅប្រទេសចិនបានបណ្ដាលឲ្យមនុស្ស២១នាក់ស្លាប់
ការប៉ះទង្គិចយ៉ាងហិង្សាមួយរវាងប៉ូលិស និងប្រជាជននៅខេត្ត Xinjiang ឋិតនៅចុងខាងលិចនៃប្រទេសចិនដែលជាខេត្តកាន់សាសនាអ៊ិស្លាម បានបណ្តាលអោយប្រជាជន២១នាក់ស្លាប់។
Read More » -
HRW៖អាជ្ញាធរចូលរួមការសម្លាប់ជនជាតិអ៊ីស្លាមភាគតិច
អង្គការការពារសិទ្ធមនុស្សអន្តរជាតិ Human Rights Watch (HRW) ទើបបានចេញរបាយការណ៍មួយនៅថ្ងៃចន្ទនេះ ចោទអាជ្ញាធរនៅរដ្ឋរ៉ាគីន ថាបានធ្វើការបោសសំអាតប្រឆាំងជនជាតិភាគតិចអ៊ីស្លាមចាប់តាំងពី ឆ្នាំ២០១២នៅប៉ែកខាងលិចភូមា។
Read More »