ព័តមានអន្តរជាតិ
-
ពួកឧទ្ទាមនៅភ្នំកូកាសរុស្ស៊ីថ្លែងថាគេឥតពាក់ព័ន្ធនឹងភេរវកម្មនៅអាមេរិកឡើយ
ការបដិសេធនេះ គឺដើម្បីរំសាយក្តីសង្ស័យរបស់អាជ្ញាធរអាមេរិក ដែលថា បងប្អូនប្រុសពីរនាក់ មានដើមកំណើតជាជាតិឆេឆេនីនៃតំបន់ភ្នំកូកាសរុស្ស៊ី ដែលជាប់ចោទក្នុងការបំផ្ទុះគ្រាប់បែកនៅក្រុងអាមេរិក Boston កាលពីមួយសប្តាហ៏មុន បណ្តាលឲ្យស្លាប់ អស់មនុស្ស ៣នាក់និងរបួស ១៨០នាក់ គឺប្រហែលមានចំណងជាប់ជាយថាហេតុទៅនឹងមេភេរវករឈ្មោះ Dokou Oumarov នៃខេត្តរុស្ស៊ីនោះ។
Read More » -
កូរ៉េខាងជើងដំឡើងមីស៊ីលថ្មីពីរគ្រឿងបន្ថែមទៀត
កូរ៉េខាងជើងទើបតែបានដំឡើងមីស៊ីល ថ្មីពីរគ្រឿងបន្ថែមទៀត នាពេលថ្មីៗនេះ នៅឆ្នេរភាគខាងកើតប្រទេស។ នេះបើយោងតាមការលើកឡើងរបស់សារព័ត៌មាន Yonhap នៅកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ។ មីស៊ីលទាំងពីរថ្មីនេះ ជាប្រភេទមីស៊ីលScud បាញ់បានរយៈចំងាយខ្លី។ ទង្វើនេះបញ្ជាក់ថា កូរ៉េខាងជើងត្រៀមកំពុងត្រៀមសាកល្បងបាញ់មីស៊ីលជាថ្មីម្តងទៀត។
Read More » -
នៅយប់នេះអូស្ត្រាលីនឹងមានប្រជាពលរដ្ឋចំនួន ២៣លាននាក់
ចំនួន ប្រជាពលរដ្ឋអូស្ត្រាលីនឹងមានចំនួនគ្រប់ ២៣លាននាក់នៅយប់នេះ ដែលនឹងធ្វើឲ្យប្រទេសអូស្ត្រាលីក្លាយជាប្រទេសមួយដែលមានកំណើន ប្រជាពលរដ្ឋលឿនជាងគេបំផុតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍ជឿនលឿន ក្នុងពិភពលោក។
Read More » -
អ្នកផ្សាយវិទ្យុហ្វ៊ីលីពីនមួយរូបត្រូវគេបាញ់សម្លាប់
ប៉ូលិស ហ្វ៊ីលីពីនបានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធបានបាញ់សម្លាប់អ្នកផ្សាយវិទ្យុមួយរូបនៅ ក្នុងខេត្តមានទំនាស់ស្ថិតនៅភាគខាងត្បូងនៃប្រទេស។
Read More » -
ការរំលោភផ្លូវភេទកុមារក្នុងប្រទេសឥណ្ឌាកើនឡើងបីដងក្នុងទសវត្សរ៍ចុងក្រោយនេះ
អ្នក ការពារសិទ្ធិមនុស្សមួយក្រុមក្នុងប្រទេសឥណ្ឌានិយាយថា ការបំពានផ្លូវភេទកុមារបានរាលដាលដល់កម្រិតមួយខ្ពស់ ដោយមានការរំលោភផ្លូវភេទកុមារកើនឡើង៣ដង ក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលនាំឲ្យមានតួលេខបំពានផ្លូវភេទកុមារចំនួន ៤ម៉ឺន ៨ពាន់ករណីក្នុងមួយឆ្នាំ។
Read More » -
ពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងនឹងច្បាប់អនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នា
នៅក្នុងទីក្រុងប៉ារីសប្រទេស បារាំង មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មដ៏ធំមួយដែលរៀបចំ ឡើងជាចុងក្រោយដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ទទួលស្គាល់អាពាហ៍ ពិពាហ៍រវាងមនុស្សភេទដូចគ្នានិងការចិញ្ចឹមកូន។
Read More » -
អាម៉េរិកពង្រាយកងទ័ពជើងទឹកនៅភាគខាងជើងអូស្រ្តាលីចំនួន៣កងវរសេនាធំ
ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាម៉េរិក ប្រចាំនៅ ប្រទេសអូស្រ្តាលី និយាយថា ការដាក់ពង្រាយកម្លាំងទ័ពជើងទឹករបស់អាម៉េរិកនៅក្នុងភាគខាងជើង ប្រទេសអូស្រ្តាលីនោះ គឺជាការផ្ដល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមកសម្រាប់ប្រទេស ទាំងពីរ។
Read More » -
សេចក្តីសម្រេចទៅលើរឿងក្តីឱសថព្យាបាលជំងឺមហារីករបស់ប្រទេសឥណ្ឌា ទំនងជាមានឥទ្ធិជាសកល
សេចក្តីសម្រេចដ៏គួរឲ្យកត់សម្គាល់ ដោយតុលាការកំពូលរបស់ប្រទេសឥណ្ឌានៅក្នុងសប្តាហ៍នេះ បានបដិសេធចោលនូវកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រុមហ៊ុនផលិតឱសថ ស្វីស ណូវ៉ាទីស (Novartis) ដែលចង់ពង្រីកការការពារប្រកាសនីយប័ត្រឬប័ណ្ណប៉ាតង់ សម្រាប់ឱសថព្យាបាលជំងឺមហារីករបស់ខ្លួន ដែលមានឈ្មោះថា គ្លីវិក (Glivec)។
Read More » -
អឺរ៉ុបនិយាយសម្រាលចំពោះអវត្តមានរបស់ក្រុមអ្នកសង្កេតការពីតំបន់អសន្តិសុខនៅក្នុងការបោះឆ្នោតនៅប៉ាគីស្ថាន
សហភាពអឺរ៉ុបកំពុងដាក់ពង្រាយក្រុម អ្នកសង្កេតការដើម្បីសង្កេតមើល ដំណើរការបោះឆ្នោតនៅក្នុងប្រទេស ប៉ាគីស្ថាន សម្រាប់ការបោះឆ្នោត នាខែឧសភារបស់ប្រទេសនេះ។ ប៉ុន្តែ មិនមានអ្នកសង្កេតការណាម្នាក់ នឹងធ្វើដំណើរទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ខ្ពស់របស់ប្រទេសនេះ ទេ។ ស៊ែរ៉ន់ បិន (Sharon Behn) រាយការណ៍មកពីទីក្រុងអ៊ីស្លាមាបាដ (Islamabad) ស្តីពីផល ប៉ះពាល់ ដែលភាពអវត្តមានរបស់សភាពអឺរ៉ុបនៅក្នុងតំបន់ទាំងនោះ នឹងមានទៅលើការផ្លាស់ប្តូររដ្ឋាភិបាលស៊ីវិលទៅរដ្ឋាភិបាលស៊ីវិលមួយ…
Read More » -
សេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់ ហ្ស៊ីមបាវ៉េ បង្កឲ្យមានការពិភាក្សាយ៉ាងក្តៅគគុក
ការពិភាក្សាកំពុង ធ្វើឲ្យមានការខឹសម្បារទាំងនៅក្នុងនិងនៅខាងក្រៅ ប្រទេស ហ្ស៊ីមបាវ៉េ (Zimbabwe) អំពីរដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានស្នើឡើងរបស់ប្រទេសនេះ។ អ្នកធ្វើគម្រោងឯកសារនេះបានឲ្យដឹងថា សេចក្តីព្រាងនេះមានភាពជឿនលឿនមួយចំនួន ប៉ុន្តែទទួលស្គាល់ថា វាគឺជាលទ្ធផលនៃការសម្រុះសម្រួលផ្នែកនយោបាយមួយ។
Read More »