ព័តមានអន្តរជាតិ
-
អូស្ត្រាលីប្រកាសផ្ដល់មូលនិធិជាង២សែនដុល្លារសម្រាប់បញ្ចៀសពិការភាពភ្នែកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
កាលពីថ្ងៃទី០២ ខែឧសភានេះ លោក Bob Carr រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីប្រកាសថា រដ្ឋាភិ បាលអូស្ត្រាលីនឹងផ្ដល់មូលនិធិដល់អង្គការអូស្ត្រាលីចំនួន ពីរដើម្បីជួយបញ្ចៀសពិការភាពភ្នែកនៅក្នុងបណ្ដាប្រទេសកំពុង អភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
Read More » -
គោលនយោបាយការពារជាតិអូស្ត្រាលីបានកំណត់ពីការរីកចម្រើននៃប្រជាជាតិនៅក្នុងតំបន់
គោលនយោបាយ ការពារជាតិអូស្ត្រាលីបានកំណត់ពីការរីកចម្រើននៃប្រជាជាតិនៅ ក្នុងតំបន់ដែលរួមមាន ប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ក៏ដូចជា ការបង្កើនការយកចិត្តទុកដាក់របស់សហរដ្ឋអាម៉េរិកមកក្នុងតំបន់ នេះ។
Read More » -
ឥណ្ឌារងគ្រោះដោយបទឧក្រិដ្ឋផ្លូវភេទ
នៅប្រទេសឥណ្ឌា ប្រជាជនកំពុងតែមានការរំជើបរំជួលក្នុងចិត្តខ្លាំងដោយសារតែកុមារី អាយុ៤ឆ្នាំ ដែលត្រូវបានគេចាប់រំលោភ កាលពីពាក់កណ្តាលខែមេសាកន្លងទៅ នៅក្រុង Ghansour ភាគកណ្តាលប្រទេស បានស្លាប់បាត់បង់ជីវិតហើយ កាលពីថ្ងៃចន្ទកន្លងទៅ។ ជាច្រើនឆ្នាំមកហើយដែលឥណ្ឌាបានធ្លាក់ខ្លួនជាចំណីនៃបទឧក្រិដ្ឋ ផ្លូវភេទ ពិសេសពិភពលោកចាប់កត់សម្គាល់ខ្លាំងលើបញ្ហានេះ ចាប់តាំងពីពេលដែលនិស្សិតពេទ្យស្រីអាយុ២៣ឆ្នាំ បានត្រូវគេចាប់រំលោភ និងស្លាប់បាត់បង់ជីវិតមក។
Read More » -
ប្រមុខចលនា Hezbollah លីបង់បានលើកឡើងពីលទ្ធភាពរបស់អ៊ីរ៉ង់ក្នុងការធ្វើអន្តរាគមន៍នៅស៊ីរី
នៅ ក្នុងប្រទេសលីបង់ លោក Nasrallah ប្រមុខចលនា Hezbollah បានចេញមុខគំាទ្រពេញទីលោកប្រធានាធិបតីស៊ីរី Bachar al-Assad។ ថ្លែងនៅក្នុងទូរទស្សន៍លីបង់មួយក្នុងថ្ងៃអង្គារ ទី៣០ មេសាម្សិលមិញ លោក Nasrallah បានបញ្ជាក់ថា ស៊ីរីជាប្រទេសសម្ព័ន្ធមិត្តពិតប្រាកដនៅក្នុងតំបន់ និងដែលប្រទេសមិត្តដូចយ៉ាងអ៊ីរ៉ង់ និងចលនា ចលនា Hezbollah…
Read More » -
ចលនាប្រឆំាងពួកអ្នកកាន់សាសនាអ៊ីស្លាមកំពុងបន្តកើតមាននៅក្នុងប្រទេសភូមា
ចលនាប្រឆំាងពួកអ្នកកាន់សាសនាអ៊ីស្លាម កំពុងបន្តកើតមាននៅក្នុងប្រទេសភូមា។ នៅល្ងាចថ្ងៃអង្គារ ទី៣០ មេសាម្សិលមិញ អំពើហិង្សារវាងអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាព្រះពុទ្ធបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសប្រមាណជា ១០នាក់ផ្សេងទៀត។
Read More » -
អាជ្ញាធរអូស្ត្រាលីចាប់ខ្លួនចារជនកូរ៉េខាងត្បូងមួយចំនួន
អាជ្ញាធរអូស្ត្រាលីបានចាប់ ខ្លួនចារជន កូរ៉េខាងត្បូងមួយចំនួនខណៈពេលដែលចារជនទាំងនោះកំពុងធ្វើការ ស៊ើបការណ៍សេដ្ឋកិច្ចប្រឆាំងនឹងអូស្ត្រាលី។
Read More » -
ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអំពាវនាវឲ្យមានការដំឡើងប្រាក់ខែដល់កម្មករ
ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិមួយ បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់នៅអឺរ៉ុបឲ្យធ្វើការទាម ទារឲ្យកម្មករធ្វើការរោងចក្រកាត់ដេរទទួលបានប្រាក់ខែដែលអាចរស់ នៅបាន។
Read More » -
ក្រុមអ្នកសារព័ត៌មាននិងក្រុមអង្គការសិទ្ធិមនុស្ស នៅបូរុនឌី ប្រឆាំងនឹងច្បាប់សារព័ត៌មានថ្មី
ក្រុមអ្នកកាសែតនៅក្នុងប្រទេស បូរុនឌី (Burundi) កំពុងប្រឆាំងនឹងច្បាប់ថ្មីមួយ ដែលពួកគេនិយាយថានឹងរំលោភទៅលើសេរីភាពសារព័ត៌មាន។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំនៅអាហ្រ្វិកខាងកើត ហ្គាបេ ចូសឡូ (Gabe Joselow) រាយការណ៍មកថា ក្រុមអង្គការសិទ្ធិមនុស្ស កំពុងបញ្ចុះបញ្ចូលលោកប្រធានាធិបតី ឱ្យ បដិសេធសេចក្តីព្រាងច្បាប់នេះ។
Read More » -
នាយករដ្ឋមន្ត្រីស៊ីរីរួចជីវិតពីភេរវកម្មបំផ្ទុះរថយន្ត
នៅ ថ្ងៃចន្ទនេះ នៅក្រុងដាម៉ាស ប្រទេសស៊ីរី នាយករដ្ឋមន្ត្រីលោក Waël al-Halaqi បានរួចផុតជីវិតពីអំពើភេរវកម្ម ដែលបានវាយប្រហារទៅលើក្បួនរថយន្តរបស់លោក។ នាយករដ្ឋមន្ត្រីស៊ីរីមិនបានរងរបួសអ្វីទេ ប៉ុន្តែភេរវកម្មបំផ្ទុះរថយន្តនេះបានសម្លាប់អង្គរក្សរបស់លោកម្នាក់ និងធ្វើអោយមនុស្សពីរនាក់ទៀតរងរបួស។
Read More » -
ក្រុងសេអ៊ូលដកបុគ្គលិកចុងក្រោយរបស់ខ្លួនពីតំបន់ឧស្សាហកម្ម Kaesong
នៅ ថ្ងៃចន្ទនេះ ជនជាតិកូរ៉េខាងត្បូងទាំងអស់ដែលបំរើការនៅតំបន់ឧស្សាហកម្ម Kaesong ដែលមានទីតាំងនៅប្រទេសកូរ៉េខាងជើងនោះ ត្រូវចាកចេញពីតំបន់នេះ ដើម្បីត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការចាកចេញនេះ អាចនឹងធ្វើអោយតំបន់ឧស្សាហកម្ម Kaesong ដែលជាប្រភពចំណូលសេដ្ឋកិច្ចសំរាប់ក្រុងព្យុងយ៉ាងត្រូវបិទ ចោលជាស្ថាពរ។
Read More »