ព័តមានអន្តរជាតិ
-
ចិនទទួលមេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅសប្តាហ៍ក្រោយ
ក្រុងប៉េកាំងនឹងបើកទ្វារទទួល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន នេតានីយ៉ាហ៊ូ និងប្រធានរដ្ឋអំណាចប៉ាឡេស្ទីន លោក ម៉ាមូឌ អាបាស ដែលមកបំពេញទស្សនកិច្ច នៅសប្តាហ៍ក្រោយនេះ។ ទស្សនកិច្ចរបស់មេដឹកនាំទាំងពីររូបនេះ ធ្វើឡើងចំពេលដែលប្រទេសចិនកំពុងតែមានគោលដៅពង្រីកតួនាទីខ្លួននៅ ដើមបូព៌ា។
Read More » -
អ៊ីស្រាអែលធ្វើការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីលើស៊ីរី
នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារសាជាថ្មី ទៀត ទៅលើទីតាំងយោធា ក្នុងទឹកដីស៊ីរី។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិស៊ីរី និងតាមការបញ្ជាក់ឲ្យដឹងពីប្រភពរដ្ឋាភិបាលអ៊ីស្រាអែលខ្លួនឯង ផ្ទាល់។ ការវាយប្រហារតាម ផ្លូវអាកាស នៅព្រឹកថ្ងៃអាទិត្យនេះ ធ្វើឡើង នៅក្បែរទីក្រុងដាម៉ាស់ រដ្ឋធានីរបស់ស៊ីរី។
Read More » -
អ្នកជំនាញ៖ ការបញ្ជូនមនុស្សទៅភពព្រះអង្គារអាចធ្វើបានក្នុងពេល២០ឆ្នាំខាងមុខ
ក្រុមអ្នកជំនាញខាងអវកាសមកពី ទីភ្នាក់ងារអវកាសអាមេរិក (NASA) និងអ្នកជំនាញមកពីវិស័យ ឯកជនផ្សេងៗទៀតបានយល់ស្របគ្នាថា ការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ ដែលពីមុនគ្រាន់តែជាក្តីស្រម័យរបស់មនុស្សជាតិនោះ គឺពិតជាអាចធ្វើទៅបាន នៅក្នុងរយៈពេល ២០ឆ្នាំខាងមុខ។ ក៏ប៉ុន្តែ បញ្ហាប្រឈមខាងផ្នែកបច្ចេកវិទ្យានៅមានច្រើនទៀត ដែលគេចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម ហើយដែលត្រូវការកញ្ចប់ថវិកាច្រើន។
Read More » -
អ្នកបោះឆ្នោតក្មេងៗជាគន្លឹះនៃការប្រកួតប្រជែងការបោះឆ្នោតដ៏ក្តៅគគុកក្នុងប្រទេសម៉ាឡេស៊ី
ទីក្រុង Kuala Lumpur៖ ប្រទេសម៉ាឡេស៊ី កំពុងរៀបចំការបោះឆ្នោតផ្តាច់ព្រាត់នៅថ្ងៃអាទិត្យនេះ ដែលត្រូវគេរំពឹងថា មានការប្រកៀកគ្នាបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ នៅក្នុងប្រទេសមួយដែលគណបក្សគ្រប់គ្រងអំណាច បានកាន់អំណាចអស់រយៈពេល៥៧ឆ្នាំ ការទទួលបាន ការគាំទ្រពីយុវជនក្មេងៗនិងអ្នកបោះឆ្នោតលើកដំបូងជា ការណ៍សំខាន់។
Read More » -
អ្នកសាង់សង់សំណង់ដួលរលំស្លាប់មនុស្សនៅបង់ក្លាដេសទម្លាក់កំហុសទៅលើម្ចាស់អគារ
ស្ថាបត្យករម្នាក់នៅក្នុងប្រទេស បង់ក្លាដេស ដែលមានចំណែកក្នុងការសាងសង់អគារមួយដែលដួលរលំនិងបណ្ដាលឲ្យ មនុស្សជាង៥៧០នាក់ស្លាប់កាលពីសប្ដាហ៍មុននោះ និយាយថា អគារនោះបានកសាងឡើងសម្រាប់ប្រើប្រាស់ជាផ្សារទំនើបនិងជា ការិយាល័យប៉ុណ្ណោះ មិនមែន សម្រាប់ប្រើជារោងចក្រនោះទេ។
Read More » -
ពលរដ្ឋអូស្រ្តាលីមួយភាគមានភាពសោះអង្គើយលើបញ្ហានយោបាយជាតិ
បើតាមការស្ទាបស្ទង់មតិមួយ ប្រជាពលរដ្ឋមួយភាគនៅក្នុងប្រទេសអូស្រ្តាលី មិនមានចំណាប់អារម្មណ៍នឹងរឿងនយោបាយជាតិទេ ថ្វីដ្បិតតែការបោះឆ្នោតនឹងឈានមកដល់ក្នុងពេល៤ខែខាងមុខទៀតនេះ។
Read More » -
កូរ៉េខាងជើងកាត់ទោសពលរដ្ឋអាមេរិកដាក់ក្នុងជំរំលត់ដំរយៈពេល១៥ឆ្នាំ
កូរ៉េខាងជើងបានកាត់ទោសពលរដ្ឋអាមេរិក ម្នាក់ ដាក់ក្នុងជំរំលត់ដំ រយៈពេល ១៥ឆ្នាំ ដោយចោទពីបទវិច្ឆេទកម្មប្រឆាំងនឹងរដ្ឋកូរ៉េខាងជើង។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ។ ការកាត់ទោសពលរដ្ឋអាមេរិកនេះ ធ្វើឡើង នៅក្នុងពេលដែលកូរ៉េខាងជើង កំពុងមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក។
Read More » -
រោងចក្រវាយនភណ្ឌបើកទ្វារឡើងវិញ ៨ថ្ងៃ ក្រោយការបាក់រលំអគារមួយ
នៅថ្ងៃព្រហស្បតិ៍ ទី២ ឧសភានេះ វិស័យវាយនភណ្ឌនៅក្នុងប្រទេសបង់ក្លាដែសបានចាប់ផ្តើមបើកទ្វារឲ្យ កម្មករចូលធ្វើការឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៨ថ្ងៃមក។ ការបិទទ្វារដោយសារតែមានព្រឹត្តិការណ៍បាក់រលំអគារមួយដែលបានបណ្តាល ឲ្យមានមនុស្សស្លាប់ យ៉ាងតិច ៤២៩នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ គឺជាគ្រោះថ្នាក់មួយដែលបង់ក្លាដែសមិនធ្លាប់ប្រទះទេនៅក្នុង ប្រវត្តិនៃប្រទេសក្រីក្រនៅអាស៊ីខាងត្បូងមួយនេះ។
Read More » -
ពលរដ្ឋអាមេរិកភាគច្រើនមិនចង់ឲ្យអាមេរិកលូកដៃធ្វើអន្តរាគមន៍ក្នុងវិបត្តិនៅស៊ីរី
ការស្ទាបស្ទង់មតិមួយ កាលពីថ្ងៃពុធម្សិលមិញ បង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនលើសលប់ មិនចង់ឲ្យសហរដ្ឋអាមេរិកលូកដៃចូលធ្វើអន្តរាគមន៍ នៅក្នុងវិបត្តិនៅស៊ីរីនោះទេ បើទោះបីជារបបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ ប្រើអាវុធគីមីទៅលើក្រុមឧទ្ទាមស៊ីរីក៏ដោយ។ លទ្ធ ផលនៃការស្ទាបស្ទង់មតិនេះអាចជាសារមួយ ទៅកាន់លោកអូបាម៉ា ដែលប៉ុន្មានថ្ងៃមកនេះ កំពុងពិចារណាអំពីចំណាត់ការទៅនឹងព័ត៌មានដែលថា មានការប្រើអាវុធគីមីនៅក្នុងប្រទេសស៊ីរី។
Read More » -
ជាលើកទី១ ដែលនាវាចម្បាំងរុស្ស៊ីទៅដល់រដ្ឋអ៊ីស្រាអែល
នាវាចម្បាំង រុស្ស៊ីដែលម្សិលមិញបាន យាត្រាទៅដល់ទឹកដីអ៊ីស្រាអែល គឺដើម្បីចូលរួមក្នុងពិធីរំលឹកខួប៦៨ឆ្នាំនៃជ័យជំនះលើរបប ហ្វាស៊ីស្តអាល្លឺម៉ង់ ថ្ងៃ៩ ឧសភា ឆ្នាំ១៩៤៥ ដែលបានខ័ណ្ឌបញ្ចប់សង្គ្រាមលោកលើកទី២នៅទ្វីបអឺរ៉ុប។ នេះជាព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើល ដ្បិតក្នុងប្រវត្តិ៦៥ឆ្នាំនៃរដ្ឋអ៊ីស្រាអែល ធ្លាប់មានទាំងការផ្តាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតដែលតែង បានកាន់ជើងលោកអារ៉ាបនៅក្នុងទំនាស់ជាមួយអ៊ីស្រាអែល ទម្រាំអាចស្តារឡើងវិញទំនាក់ទំនងនេះ លុះជាមួយប្រទេសរុស្ស៊ីសម័យថ្មីទៅហើយ។
Read More »