ព័តមានអន្តរជាតិ
-
ព្យុងយ៉ាងយល់ព្រមឲ្យរៀបចំជំនួបរវាងក្រុមគ្រួសារដែលបែកគ្នាក្រោយសង្រ្គាមកូរ៉េ
នៅ ថ្ងៃអាទិត្យ ទី១៨ សីហា កូរ៉េខាងជើងបានយល់ព្រមតាមសំណើរបស់កូរ៉េខាងត្បូងដែលសុំឲ្យរៀបចំ ជំនួបរវាងក្រុមគ្រួសារកូរ៉េដែលបានបែកគ្នាតំាងពីសង្រ្គាមកូរ៉េ កាលពី ៦០ឆ្នំាមុន នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារផ្លូវការកូរ៉េខាងជើងឈ្មោះ KCNA។
Read More » -
ក្រុមស៊ើបអង្កេតអាវុធគីមីអង្គការសហប្រជាជាតិទៅដល់ស៊ីរី
នៅថ្ងៃអាទិត្យនេះ ក្រុមអ្នកស៊ើបអង្កេតអាវុធគីមីនៃអង្គការសហប្រជាជាតិ បានធ្វើដំណើរទៅដល់ក្រុងដាម៉ាស ប្រទេសស៊ីរីហើយ។ បេសកកម្មការងាររបស់ពួកគេ គឺដើម្បីកំណត់ថា តើអាវុធមានជាតិគីមីពិតជាត្រូវគេបានប្រើ នៅក្នុងការវាយប្រហារកន្លងមកដែររឺទេ។ គួរបញ្ជាក់ថា បារាំង អង់គ្លេស និងអាមេរិក ធា្លប់បានសន្និដ្ឋានថា អាវុធជាតិគីមី ត្រូវបានគេប្រើជាច្រើនដងរួចមកហើយ នៅក្នុងប្រទេសនេះ។
Read More » -
រុស្ស៊ីអាចជន្លៀសមនុស្ស១សែននាក់ ដោយសារទឹកជំនន់
ក្រសួងអភិវឌ្ឈន៍តំបន់រុស្ស៊ី បានប្រកាសនៅថ្ងៃសៅរ៍ម្សិលមិញថា អាជ្ញាធររុស្ស៊ីអាចនឹងជន្លៀសមនុស្សរហូតដល់ទៅ១សែននាក់ ដើម្បីការពារសុវត្ថិភាពពួកគេអោយរួចផុតពីគ្រោះទឹកជំនន់ ដែលតំបន់ចុងភាគខាងកើតរុស្ស៊ី កំពុងជួបប្រទះជិតមួយខែមកនេះ។
Read More » -
ពលរដ្ឋអូស្រ្ដាលីភេទដូចគ្នាទៅរៀបការនៅនូវ៉ែលហ្សេឡង់
បុរសអូស្រ្ដាលី២រូប គឺជាជននៅក្នុងចំណោមអ្នកដែលបានប្រយោជន៍ពីច្បាប់ថ្មីរបស់ប្រទេស នូវ៉ែលហ្សេឡង់ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នាអាចរៀបការបាន ដែលច្បាប់នេះចូលជាធរមាននៅថ្ងៃនេះ។
Read More » -
ជនភៀសខ្លួនស៊ីរីចូលទៅអ៊ីរ៉ាក់មានការកើនឡើង
អង្គការសហប្រជាជាតិឲ្យដឹងថា ការកើនឡើងនៃជនភៀសខ្លួនចេញពីប្រទេសស៊ីរីឆ្លងចូលទៅប្រទេស អ៊ីរ៉ាក់នៅពេលប៉ុន្មានថ្ងៃនេះ គឺក្នុងចំនួនខ្ពស់មិនធ្លាប់មាន។
Read More » -
តំណាងរាស្រ្ដអាម៉េរិកចង់ឲ្យមានការកាត់បន្ថយជំនួយទៅអេហ្ស៊ីប
នៅសហរដ្ឋអាម៉េរិក តំណាងរាស្រ្ដជាន់ខ្ពស់ពីគណបក្សសាធារណរដ្ឋបានអំពាវនាវឲ្យលោក ប្រធានាធិបតី Barack Obama ដកការផ្ដល់ជំនួយជាង១ពាន់លានដុល្លារដល់ក្រុមយោធាអេហ្ស៊ីប ក្រោយពីមានហេតុការណ៍ធ្វើឲ្យមនុស្សស្លាប់ច្រើនរយនាក់កាលពី សប្ដាហ៍មុន។
Read More » -
តុលាការភូមានឹងកាត់ទោសអ្នកកាន់ពុទ្ធសាសនា៦នាក់ពីបទបានសម្លាប់អ្នកកាន់សាសនាអ៊ីស្លាម
តុលាការភូមានឹងកាត់ទោសអ្នកកាន់ ពុទ្ធសាសនា៦នាក់ ពីបទបានបង្កអោយអ្នកកាន់សាសនាអ៊ីស្លាម១០នាក់ បាត់បង់ជីវិត កាលពីខែមិថុនាឆ្នាំ២០១២ កន្លងទៅ។ នៅថ្ងៃព្រហស្បតិ៍នេះ យោងតាមអ្នកទទួលខុសត្រូវក្នុងស្រុក មួយរូប សវនាការកាត់ទោស ប្រហែលជានឹងប្រព្រឹត្តទៅ នៅថ្ងៃ២៦សីហា ខាងមុខនេះ។
Read More » -
ចំនួនអ្នកស្លាប់ដោយការបង្ក្រាបបង្ហូរឈាមនៅអេហ្ស៊ីបកើនឡើងដល់ជាង ៥០០នាក់
ចំនួនមនុស្សស្លាប់ ក្នុងការបង្រ្កាប បាតុកម្មនៅអេហ្ស៊ីប កាលពីល្ងាចថ្ងៃពុធម្សិលមិញ បានកើនឡើងដល់ ៥២៥នាក់។ នេះបើយោងតាមតួលេខផ្លូវការរបស់អាជ្ញាធរ ប៉ុន្តែ ក្រុមភាតរអ៊ីស្លាមបានប្រកាសចំនួនអ្នកស្លាប់រហូតដល់ ២ ២០០ នាក់ និងអ្នករបួស ជាង ១ម៉ឺននាក់។ អំពើហិង្សាបង្ហូរឈាមនេះបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ អន្តរជាតិ។
Read More » -
នាយករដ្ឋមន្ត្រីជប៉ុនមិនបានបង្ហាញវិប្បដិសារីចំពោះភាពឈឺចាប់ដែលជប៉ុនបង្កនៅសម័យសង្គ្រាមលោក
ថ្ងៃព្រហស្បតិ៍ទី១៥សីហានេះ ជាខួបទី៦៨រំលឹកការចុះចាញ់របស់ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ ដែលបានបញ្ចប់ទៅ កាលពីឆ្នាំ១៩៤៥។ ខុសពីទំលាប់រាល់ដង នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មិនបានសំដែងការសោកស្តាយចំពោះការឈឺចាប់ដែលជប៉ុនបានបង្កឡើង ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ទៅលើបណ្តាប្រទេសជិតខាងខ្លួន នៅអាស៊ី នោះទេ។
Read More » -
ជនសង្ស័យក្នុងឧក្រិដ្ឋកម្ម Nazi បានស្លាប់នៅអាយុ៩៨ឆ្នាំ
ទីក្រុងBudapest៖ បុរសជនជាតិហុងហ្គ្រីអាយុ៩៨ឆ្នាំ ដែលជាជនសង្ស័យនៃឧក្រិដ្ឋកម្ម Nazi បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅពេលរង់ចាំការជំនុំជម្រះពីបទបញ្ជូនជនជាតិជ្វីស្ហចំនួន១ម៉ឺន៦ ពាន់នាក់ទៅជំរំមរណៈ។
Read More »