ព័តមានអន្តរជាតិ
-
ADB ថា PNG និងកោះណារូបានប្រយោជន៍សេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB និយាយថា សេដ្ឋកិច្ចនៃប្រទេសប៉ាពួនូវ៉ែលហ្គីណេ (PNG) និងកោះណារូ អាចបានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងដោះស្រាយបញ្ហាជនស្វែងសុំ សិទ្ធិជ្រកកោនជាមួយអូស្រ្ដាលី។
Read More » -
អូស្រ្ដាលីកោះហៅឯកអគ្គរដ្ឋទូតអេហ្ស៊ីបឲ្យចូលបំភ្លឺ
ប្រទេសអូស្រ្ដាលីបានកោះហៅឯក អគ្គរដ្ឋ ទូតអេហ្ស៊ីបប្រចាំអូស្រ្ដាលី ឲ្យចូលជួបនៅក្រសួងការបរទេសអូស្រ្ដាលីនៅក្រុងខេនបេរ៉ា។
Read More » -
ចំនួនអ្នកស្លាប់ដោយការបង្ក្រាបបង្ហូរឈាមនៅអេហ្ស៊ីបកើនឡើងដល់ ៤៦៤នាក់
ចំនួនមនុស្សស្លាប់ ក្នុងការបង្រ្កាប បាតុកម្មនៅអេហ្ស៊ីប កាលពីល្ងាចថ្ងៃពុធម្សិលមិញ បានកើនឡើងដល់ ៤៦៤នាក់។ នេះបើយោងតាមតួលេខផ្លូវការរបស់អាជ្ញាធរ ប៉ុន្តែ ក្រុមភាតរអ៊ីស្លាមបានប្រកាសចំនួនអ្នកស្លាប់រហូតដល់ ២ ២០០ នាក់ និងអ្នករបួស ជាង ១ម៉ឺននាក់។ អំពើហិង្សាបង្ហូរឈាមនេះបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ អន្តរជាតិ។
Read More » -
នាយករដ្ឋមន្ត្រីជប៉ុនមិនបានបង្ហាញវិប្បដិសារីចំពោះភាពឈឺចាប់ដែលជប៉ុនបង្កនៅសម័យសង្គ្រាមលោក
ថ្ងៃព្រហស្បតិ៍ទី១៥សីហានេះ ជាខួបទី៦៨រំលឹកការចុះចាញ់របស់ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ ដែលបានបញ្ចប់ទៅ កាលពីឆ្នាំ១៩៤៥។ ខុសពីទំលាប់រាល់ដង នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មិនបានសំដែងការសោកស្តាយចំពោះការឈឺចាប់ដែលជប៉ុនបានបង្កឡើង ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ទៅលើបណ្តាប្រទេសជិតខាងខ្លួន នៅអាស៊ី នោះទេ។
Read More » -
យោធាBradley Manning ធ្វើការសុំទោសនូវទង្វើនាំអោយលេចធ្លាយឯកសារសំងាត់អាមេរិក
នៅថ្ងៃពុធម្សិលមិញនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងតុលាការយោធាអាមេរិក ដាក់ទោស Bradley Manning ពីបទរំលោភច្បាប់ទាក់ទងការស៊ើបការ និងការលួចឯកសារសំងាត់យោធា និងការទូតអាមេរិកនោះ Bradley Manning បានសំដែងការសុំទោសចំពោះទង្វើខ្លួន ហើយបានសំដែងការសោកស្តាយដោយទង្វើទាំងនេះ បានប៉ះពាល់បណ្តាជននានា ពិសេសសហរដ្ឋអាមេរិកតែម្តង។
Read More » -
រដ្ឋមន្រ្តីជប៉ុនម្នាក់ចង់ធ្វើឲ្យចិននិងកូរ៉េខាងត្បូងខឹងសម្បានឹងរឿងអតីតកាលមួយ
នៅប្រទេសជប៉ុន រដ្ឋមន្រ្តីមួយរូបក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី បានធ្វើទស្សនកិច្ចទៅកាន់វិមានចងចាំអំពីសង្គ្រាមមួយកន្លែងដែល មានភាពចម្រូងចម្រាស ដើម្បីធ្វើឲ្យប្រទេសចិននិងកូរ៉េខាងត្បូងមានការខឹងសម្បា។
Read More » -
វៀតណាមលើកចិត្តឲ្យនិស្សិតរៀនដោយឥតគិតថ្លៃអំពីមនោគមន៍វិជ្ជាកុម្មុយនីស្ត
រដ្ឋាភិបាលវៀតណាមបានសម្រេចថានឹង លើកលែង មិនយកថ្លៃរៀនពីនិស្សិត ដែលសិក្សាអំពីមនោគមន៍វិជ្ជាដែលប្រទេសនេះកំពុងតែដើរតាម។
Read More » -
អឺរ៉ុបនឹងបន្តជួបឱនភាពសេដ្ឋកិច្ចមួយរយៈកាលធំទៀត
ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ច មានជំនឿថា ទ្វីបអឺរ៉ុបនៅតែបន្តជួបឧបសគ្គក្នុងពេលដ៏យូរទៀត មុននឹងសេដ្ឋកិច្ចអាចងើបឡើងវិញបានពេញលេញ ថ្វីដ្បិតតែតួលេខបង្ហាញថា ទ្វីបនេះឥឡូវបានរួចផុតពីឱនភាពសេដ្ឋកិច្ចក៏ដោយ។
Read More » -
ខ្យល់ព្យុះ ទីហ្វុង ឧទ្ធរកំពុងបោកបក់លើកោះហុងកុងនៅថ្ងៃពុធនេះ
បន្ទាប់ពីបានបោកបក់លើប្រទេស ហ្វីលីពីនដែលបានបង្កអោយមនុស្សស្លាប់៦នាក់ ខ្យល់ព្យុះទីហ៊្វុង ឈ្មោះឧទ្ធរ កំពុងវាយប្រហារក្រុងហុងកុង នៅថ្ងៃពុធនេះ។ ខ្យល់ព្យុះដែលត្រូវបានចាត់ទុកចូលក្នុងប្រភេទគ្រោះថ្នាក់ខ្ពស់ បានតម្រូវអោយអាជ្ញាធរប្រកាសបិទផ្សារភាគហ៊ុន សាលារៀន និងជើងយន្តហោះជាច្រើន។
Read More » -
សេដ្ឋកិច្ចនៃតំបន់ចាយលុយអឺរ៉ូកំពុងងើបចេញពីវិបត្តិ
តួលេខ របស់ Eurostat ចេញផ្សាយ កាលពីថ្ងៃអង្គារ បង្ហាញថា វិស័យឧស្សហកម្ម ក្នុងតំបន់ចាយលុយអឺរ៉ូ ដែលបានធ្លាក់ចុះជាបន្តបន្ទាប់ជាច្រើនខែមកហើយនោះ បានចាប់ផ្តើមមានកំណើនឡើងវិញ កាលពីខែមិថុនាកន្លងទៅ។
Read More »