ព័តមានអន្តរជាតិ
-
ក្បួនរថយន្តមន្រ្តីត្រួតពិនិត្យអាវុធគីមីរបស់ អ.ស.ប រងការលបវាយប្រហារក្នុងប្រទេសស៊ីរី
អង្គការសហប្រជាជាតិបានបង្ហាញ ការខឹង សម្បារបស់ខ្លួន បន្ទាប់ពីក្បួនរថយន្តរបស់មន្រ្តីត្រួតពិនិត្យអាវុធគីមីរបស់ អង្គការសហប្រជាជាតិបានរងការលបបាញ់ប្រហារក្នុងប្រទេសស៊ីរី។
Read More » -
ភ្លើងឆេះព្រៃដ៏ធំក្នុងរដ្ឋ California បានរាលដាលលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រការ៉េ
ភ្លើងឆេះព្រៃដ៏ធំក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក កំពុងបន្តឆាបឆេះ ហើយបានរាលដាលលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រការ៉េ ដោយក្រុមអ្នកពន្លត់អគ្គិសភ័យទប់ស្កាត់បានត្រឹមតែ ១៥% ប៉ុណ្ណោះ។
Read More » -
បុរសពីរនាក់ក្នុងប្រទេសកេនយ៉ានឹងរៀបការជាមួយមនុស្សស្រីម្នាក់ដែលខ្លួនស្រឡាញ់
បុរសពីរនាក់ក្នុងប្រទេសកេនយ៉ា បានរក ឃើញមធ្យោបាយដ៏កម្រមួយ ក្នុងការដោះស្រាយបញ្ហាស្នេហាត្រីកោណ ដោយសុខចិត្ដចុះហត្ថលេខា ថាអ្នកទាំងពីរនឹងរៀបការជាមួយមនុស្សស្រីតែម្នាក់ដែលខ្លួន ស្រឡាញ់។
Read More » -
សវនាការកាត់ទោសប៉ូ ស៊ីឡៃ បិទបញ្ចប់នៅថ្ងៃចន្ទនេះ
នៅថ្ងៃ ចន្ទនេះ តុលាការក្រុង Jinan ខេត្ត Shandong ភាគខាងលិចប្រទេសចិន បានបិទបញ្ចប់សវនាការកាត់ទោស លោកប៉ូ ស៊ីឡៃ អតីតមន្ត្រីជាន់ខ្ពស់គណបក្សកុំម្មុយនិស្តចិន។ លោក ប៉ូ ជាប់ចោទពីបទស៊ីសំណូក និងបំពានអំណាចដើម្បីទប់ស្កាត់ការស៊ើបអង្កេតលើការធ្វើឃាតពាណិជ្ជករ អង់គ្លេសមួយរូប ដែលមានពាក់ព័ន្ធនឹងភរិយាលោក។
Read More » -
អាជ្ញាធរស៊ីរីអនុញ្ញាតឲ្យមន្រ្តីអ.ស.បស៊ើបអង្កេតទីតាំងដែលសង្ស័យមានការប្រើអាវុធគីមី
ស្ថិតក្រោមសម្ពាធអន្តរជាតិ អាជ្ញាធរស៊ីរីបានប្រកាសអនុញ្ញាតឲ្យមន្រ្តីអ.ស.ប ចូលទៅធ្វើការស៊ើបអង្កេតទីតាំង ដែលគេសង្ស័យថា កងកម្លាំងរបស់លោកអាសាដ បានប្រើអាវុធគីមី វាយប្រហារលើទីតាំងរបស់ក្រុមឧទ្ទាម នៅទីក្រុងដាម៉ាស់។ ក្នុងពេលជាមួយគ្នា ស៊ីរី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត បានប្រកាសព្រមាន កុំឲ្យប្រទេសលោកខាងលិចលូកដៃធ្វើអន្តរាគមន៍យោធាចូលក្នុងសង្រ្គាម ស៊ីវិលស៊ីរី។
Read More » -
អាម៉េរិកនិងបារាំងពិចារណាអំពីអន្តរាគមន៍ជាអន្តរជាតិទៅលើការប្រើអាវុធគីមីនៅស៊ីរី
សេតវិមាននៅសហរដ្ឋអាម៉េរិកនិយាយថា លោកប្រធានាធិបតី Barack Obama ជាមួយនឹងប្រធានាធិបតីបារាំង Francois Hollande បានបើកកិច្ចពិភាក្សាស្ដីអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ជា លក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រើប្រាស់អាវុធគីមីសម្លាប់ជនស៊ីវិលនៅ ក្នុងប្រទេសស៊ីរី។
Read More » -
Zimbabwe គំរាមសងសឹកលោកខាងលិចដែលចង់ដាក់ទណ្ឌកម្មមកលើខ្លួន
ប្រធានាធិបតីនៃប្រទេស Zimbabwe ដែលទើបជាប់ឆ្នោតម្ដងទៀត លោក Robert Mugabe ថ្លែងថា លោកនឹងអនុវត្តវិធានការធ្វើការតបសងវិញចំពោះប្រទេសលោកខាងលិច ក្នុងករណីមានការដាក់ទណ្ឌកម្មលើប្រទេសរបស់លោក។
Read More » -
អំពើហិង្សាទៅលើសហគមន៍អ៊ីស្លាមនៅមីម៉ាន់ម៉ាបានផ្ទុះឡើងជាថ្មីទៀត
ក្រុមមន្រ្តីនៅក្នុងប្រទេសមីយ៉ាន់យ៉ា និយាយថា ក្រុមប្រឆាំងនឹងពលរដ្ឋកាន់សាសនាអ៊ីស្លាមប្រមាណមួយពាន់នាក់ បានដុតបំផ្លាញហាងលក់ឥវ៉ាន់និងផ្ទះសម្បែងជាច្រើនខ្នងនៅឧប្បត្ដិ ហេតុជម្លោះថ្មីផ្ទុះឡើងរវាងជាតិសាសន៍។
Read More » -
រណសិរ្សរំដោះប៉ាឡេស្ទីន ផ្ទាំងស៊ីបនៃការវាយប្រហារសងសឹករបស់អ៊ីស្រាអែល
ទាហាន អ៊ីស្រាអែល បានដៅទិសទម្លាក់គ្រាប់បែកទៅលើទីតាំងមួយស្ថិតក្នុងទឹកដីលីបង់ នៅថ្ងៃសុក្រនេះ ដើម្បីជាការសងសឹក។ បើតាមអ៊ីស្រាអែលដដែល មកពី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មានគ្រាប់រ៉ុកកែតផ្លោងចេញពីទឹកដីលីបង់នេះ ទៅលើភាគខាងជើងអ៊ីស្រាអែល បណ្តាលឱ្យខូចខាតសម្ភារៈច្រើន តែគ្មានមនុស្សស្លាប់ទេ។ ប៉ុន្តែ ការវាយប្រហារនេះ ជាស្នាដៃរបស់កងពល Abdallah-Azzam ស្និទ្ធនឹងអាល់កៃដាសោះ។
Read More » -
សាក្សីកូរ៉េខាងជើង៖អ្នកទន់ខ្សោយបានស្លាប់មុនគេ នៅក្នុងពេលកើតគ្រោះទុរ្ភិក្ស
សាក្សី ជនជាតិកូរ៉េខាងជើងដែលបាន រត់រួចពីប្រទេសកំណើតបាននិយាយប្រាប់ពីស្ថានភាពជាក់ស្តែងនៅ កូរ៉េខាងជើងក្នុងពេលកើតមានគ្រោះទុរ្ភិក្ស។ នៅចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់អង្គការ សហប្រជាជាតិ សាក្សីកូរ៉េខាងជើងចំនួនពីរនាក់បានបញ្ជាក់ថា នៅក្នុងពេលកើតមានគ្រោះទុរ្ភិក្សចន្លោះឆ្នំា ១៩៩៤-១៩៩៨ អ្នកដែលទទួលរងគ្រោះស្លាប់មុនគេ គឺកូនក្មេង មនុស្ស និងជនពិការ។
Read More »