ព័តមានអន្តរជាតិ
-
នូវែលហ្សេឡង់អះអាងថាគ្មានហានិភ័យផលិតផលទឹកដោះគោដូចការបារម្ភនោះទេ
រដ្ឋាភិបាលនៃប្រទេសនូវែលហ្សេឡង់ និយាយថា ផលិតផលធ្វើពីទឹកដោះគោដែលបានធ្វើឲ្យពិភពលោកមានការភ័យខ្លាច កាលពីដើមខែសីហានេះ មិនដែលមានផ្ទុកមេរោគបង្កឡើងដោយអាហារខូចគុណភាពនោះទេ។
Read More » -
អង្គការFAO ប្រកាសអាសន្នពីការខ្ជះខ្ជាយចំណីអាហារនៅអាស៊ីប៉ាស៊ីហ្វិក
នៅថ្ងៃអង្គារនេះ អង្គការទទួលបន្ទុកកសិកម្ម និងម្ហូបអាហារនៃអង្គការសហប្រជាជាតិ ហៅកាត់ថា FAO បានរិះគន់បរិហារនិងប្រកាសអាសន្នអំពីការកើនឡើងនៃការខ្ជះខ្ជាយចំណីអាហារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
Read More » -
គណបក្សនយោបាយបារាំងយល់ខុសគ្នា ករណីមានអន្តរាគមន៍យោធានៅស៊ីរី
នៅដើមសប្តាហ៍នេះ គណបក្សនយោបាយបារាំងនានា បានសំដែងការយល់ឃើញខុសៗគ្នា ចំពោះលទ្ធភាពដែលបណ្តាបស្ចិមប្រទេសអាចធ្វើអន្តរាគមន៍យោធានៅប្រទេស ស៊ីរី។
Read More » -
រដ្ឋមន្រ្តីការពារជាតិជប៉ុន៖« ជប៉ុនអាចជាតួអង្គសំខាន់ក្នុងការដោះស្រាយជម្លោះយោធាជាយថាហេតុនៅអាស៊ី
នៅ ថ្ងៃចន្ទ ទី២៦ សីហា លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន Itsuno Onedera បានប្រាប់ឲ្យដឹងថា ជប៉ុនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះប្រដាប់អាវុធ ជាយថាហេតុនៅតំបន់អាស៊ី។
Read More » -
រដ្ឋាភិបាលនៅជុំវិញពិភពលោក សំណូមពរសុំទិន្នន័យពី Facebook
គេហទំព័រ Facebook បោះផ្សាយទិន្នន័យជាលើកដំបូងថា បណ្ដារដ្ឋាភិបាលនៅពាសពេញពិភពលោក ជារឿយៗ តែងតែសំណូមពរសុំព័ត៌មានអំពីអ្នកដែលប្រើបណ្ដាញសង្គម Facebook ។
Read More » -
នាយករដ្ឋមន្រ្តីអូស្រ្តាលីជឿថា របបស៊ីរីបានប្រើអាវុធគីមី
លោកខេវិន រ៉ាដ្ដនាយករដ្ឋមន្រ្តីអូស្រ្តាលីនិយាយថា ឥឡូវនេះលោកមានការជឿជាក់ថា រដ្ឋាភិបាលស៊ីរីពិតជាបានប្រើអាវុធគីមី។
Read More » -
យុទ្ធនាការបោះឆ្នោតនៅអូស្រ្តាលី កំពុងតែបោះពួយជាបន្តទៀត
ការពិភាក្សាវែកញែកអំពីកម្មវិធី ឈប់សម្រាក ពីការងារដោយសុំច្បាប់មាតុភាពឬបិតុភាពដោយមានបៀវត្សរ៍ សន្យាផ្ដល់ជូនប្រជាពលរដ្ឋ ដោយបក្សប្រឆាំងអូស្រ្តាលី នឹងងាកទៅរកទិសថ្មីមួយទៀត ដោយបក្សប្រឆាំងវែកញែកថា គោលនយោបាយរបស់ខ្លួន នឹងហុចផលវិជ្ជមានដល់ថវិកាជាតិអូស្រ្តាលី។
Read More » -
ម៉ូស្គូប្រតិកម្មទល់នឹងគម្រោងបស្ចិមលោក វាយប្រហារទៅលើស៊ីរី
ប្រតិកម្មនេះត្រូវបានលើកឡើងដោយលោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ក្នុងសន្និសីទកាសែត ចាត់ចែងឡើងជាបន្ទាន់នៅក្រុងម៉ូស្គូ មកពីកងនាវាបស្ចិមលោក នាំមុខដោយស.រ.អា. ត្រៀមលក្ខណៈជាស្រេចទៅហើយ ដើម្បីវាយប្រហារទៅលើទីតាំងនៃកងទ័ពរដ្ឋាភិបាលស៊ីរី ក្រោមបទចោទប្រកាន់ថា កងទ័ពនេះបានប្រើអាវុធគីមីសម្លាប់រង្គាលអ្នកស្រុកស៊ីរី។
Read More » -
យុវជនជនជាតិបារាំង២នាក់បានបាត់ខ្លួននៅលើភ្នំហិមាល័យ
ក្រុមប៉ូលិសបានបន្តស្វែងរកយុវជនជន ជាតិបារាំង២នាក់ ដែលបានបាត់ខ្លួននៅតំបន់លើភ្នំហិមាល័យ រហូតដល់ថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីបុរសជនជាតិបារាំង២នាក់នេះបានបាត់ខ្លួនតាំងពីថ្ងៃ ព្រហស្បតិ៍សប្តាហ៍មុន។ ប៉ូលិសឥណ្ឌាមានគម្រោងបើកប្រតិបត្តិការស្វែងរកតាមឧទ្ធម្ភាគចក្រ ទៀត។
Read More » -
Edward Snowden៖ អាមេរិកក៏លួចស៊ើបការអង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិផងដែរ
ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ក៏បានលួចស៊ើបការអង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិផងដែរ។ នេះបើយោងតាមខ្លឹមសារឯកសារថ្មីៗមួយចំនួនទៀត ផ្តល់ដោយ Edward Snowden ដែលត្រូវបានសារព័ត៌មានប្រចាំសប្តាហ៍អាល្លឺម៉ង់ Der Spiegel យកមកចុះផ្សាយ កាលពីថ្ងៃអាទិត្យ២៥សីហា កន្លងទៅនេះ។
Read More »