ព័តមានអន្តរជាតិ
-
រណសិរ្សរំដោះប៉ាឡេស្ទីន ផ្ទាំងស៊ីបនៃការវាយប្រហារសងសឹករបស់អ៊ីស្រាអែល
ទាហាន អ៊ីស្រាអែល បានដៅទិសទម្លាក់គ្រាប់បែកទៅលើទីតាំងមួយស្ថិតក្នុងទឹកដីលីបង់ នៅថ្ងៃសុក្រនេះ ដើម្បីជាការសងសឹក។ បើតាមអ៊ីស្រាអែលដដែល មកពី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មានគ្រាប់រ៉ុកកែតផ្លោងចេញពីទឹកដីលីបង់នេះ ទៅលើភាគខាងជើងអ៊ីស្រាអែល បណ្តាលឱ្យខូចខាតសម្ភារៈច្រើន តែគ្មានមនុស្សស្លាប់ទេ។ ប៉ុន្តែ ការវាយប្រហារនេះ ជាស្នាដៃរបស់កងពល Abdallah-Azzam ស្និទ្ធនឹងអាល់កៃដាសោះ។
Read More » -
សាក្សីកូរ៉េខាងជើង៖អ្នកទន់ខ្សោយបានស្លាប់មុនគេ នៅក្នុងពេលកើតគ្រោះទុរ្ភិក្ស
សាក្សី ជនជាតិកូរ៉េខាងជើងដែលបាន រត់រួចពីប្រទេសកំណើតបាននិយាយប្រាប់ពីស្ថានភាពជាក់ស្តែងនៅ កូរ៉េខាងជើងក្នុងពេលកើតមានគ្រោះទុរ្ភិក្ស។ នៅចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់អង្គការ សហប្រជាជាតិ សាក្សីកូរ៉េខាងជើងចំនួនពីរនាក់បានបញ្ជាក់ថា នៅក្នុងពេលកើតមានគ្រោះទុរ្ភិក្សចន្លោះឆ្នំា ១៩៩៤-១៩៩៨ អ្នកដែលទទួលរងគ្រោះស្លាប់មុនគេ គឺកូនក្មេង មនុស្ស និងជនពិការ។
Read More » -
ប្រាក់រូពីធ្លាក់ថ្លៃ រដ្ឋមន្ត្រីប្រកាសកុំឱ្យស្លាន់ស្លោ
ប្រាក់ រូពី ឥណ្ឌា បានធ្លាក់ថ្លៃដល់កំរិតទាបបំផុតមិនធ្លាប់មាន បើប្រៀបទៅនឹងប្រាក់ដុល្លារ ! គេត្រូវមាន ៦៥,០៤រូពី ទើបអាចប្តូរបានមួយដុល្លារ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២២ សីហា ២០១៣។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ប្រាក់រូពី បាត់បង់តម្លៃអស់ប្រមាណ ២០%។ ប៉ុន្តែគ្មានអ្វីដែលត្រូវភ័យស្លន់ស្លោទេ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
Read More » -
អូស្ត្រាលីនឹងចូលរួមក្នុងសមយុទ្ធយោធាដែលមានការចូលរួមពី១៨ប្រទេសនាឆ្នាំក្រោយនេះ
ប្រទេសអូស្ត្រាលីនឹងចូលរួម នៅក្នុងសមយុទ្ធ យោធាមួយនៅឆ្នាំក្រោយនេះ ដែលគ្រោងនឹងមាន ១៨ប្រទេសចូលរួម។ គោលបំណងមួយផ្នែកនៃការរៀបចំសមយុទ្ធនេះឡើង គឺដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងសន្តិសុខដែនសមុទ្រនៅសមុទ្រ ចិនខាងត្បូង។
Read More » -
ជំនាញការការពារ និងសន្តិសុខជាតិពិភាក្សាពីវត្តមានទាហានអាម៉េរិកនៅអូស្ត្រាលី
អ្នកជំនាញការផ្នែកសន្តិសុខ និងការការពារជាតិកំពុងចូលរួមនៅក្នុងសន្និសីទស្តីពីការបង្កើន ចំនួនកងទ័ពអាម៉េរិកនៅក្នុងប្រទេសអូស្ត្រាលីភាគខាងជើងនៅទីក្រុង ដាវីនក្នុងថ្ងៃនេះ។
Read More » -
ភូមាជាប្រទេសដែលមានករណីមេរោគរបេងស៊ាំនឹងថ្នាំច្រើនជាងគេបំផុត
សន្និសីទស្តីពីជំងឺរបេងដែលបាន រៀបចំ ធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា ប្រទេសនេះជាប្រទេសដែលមានករណីមេរោគស៊ាំនឹងថ្នាំច្រើនជាងគេ បំផុត ដែលត្រូវតែធ្វើការដោះស្រាយជាបន្ទាន់។
Read More » -
តួកគីបានគំរាមមិនឲ្យសមាជិកសភាអូស្រ្ដាលី ទៅជួបជុំរំឮកខួបប្រចាំឆ្នាំនៅសមរភូមិ Gallipoli
ប្រទេសតួកគីបានគំរាម ថាមិនឲ្យសមាជិកសភាគ្រប់រូបពីរដ្ឋ New South Wales នៅអូស្រ្ដាលីទៅជួបជុំរំឮកខួបប្រចាំឆ្នាំនៅឯសមរភូមិ Gallipoli ទឹកដីប្រទេសតួកគីនោះឡើយ។
Read More » -
លោក មូបារ៉ាក់ អតីតប្រធានាធិបតីផ្តាច់ការអេហ្ស៊ីបបានសេរីភាពបណ្តោះអាសន្ន
តុលាការ អេហ្ស៊ីប បានចេញដីកា នៅថ្ងៃពុធទី ២១ សីហា ព្រមព្រៀងផ្តល់សេរីភាពដោយមានលក្ខខណ្ឌដល់លោក ហូស្នី មូបារ៉ាក់ (Hosni Moubarak) អតីតប្រធានាធិបតីអេហ្ស៊ីប ឃ្លាតចេញពីអំណាចកាលពីឆ្នាំ២០១១ ដោយចលនាបដិវត្តប្រជាជន។
Read More » -
អង់គ្លេសលើកហេតុផលពីការឃុំខ្លួនគូស្នេហ៍អ្នកសារព័ត៌មានអង់គ្លេសមួយរូប
នៅថ្ងៃអង្គារនេះ ក្រសួងមហាផ្ទៃអង់គ្លេស បានគូសបញ្ជាក់ពីហេតុផលដែលប៉ូលិសបានឃុំខ្លួនជនជាតិប្រេស៊ីលម្នាក់ គឺលោក David Miranda ដែលជាគូស្នេហ៍របស់អ្នកសារព័ត៌មានអង់គ្លេសមួយរូប។ David Miranda ធ្លាប់បានចូលរួមចុះផ្សាយព័ត៌មានផ្តល់ដោយ Edward Snowden ស្តីពីឯកសារសំងាត់នៃប្រព័ន្ធស៊ើបការរបស់រដ្ឋាភិបាល អាមេរិក។
Read More » -
អេហ្ស៊ីបប្រកាសថា ទោះបីគ្មានជំនួយអាមេរិក ក៏ប្រទេសមួយនេះអាចរស់បានដែរ
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអេហ្ស៊ីប កាលពីថ្ងៃអង្គារ បានប្រកាសថា ប្រទេសអេហ្ស៊ីបអាចរស់នៅដោយគ្មានជំនួយពីអាមេរិកបាន។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរុបបានថ្កោលទោសចំពោះការបង្ក្រាបបង្ហូរឈាមទៅលើអ្នក គាំទ្រលោកប្រធានាធិបតី មហាម៉ាត់ ម័រស៊ី និងបានព្រមានពិចារណាឡើងវិញអំពីជំនួយរបស់ខ្លួនទៅឲ្យអេហ្ស៊ីប។
Read More »