ព័តមានអន្តរជាតិ
-
អាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនជនជាតិអូស្ត្រាលីមួយរូបស្ដីពីបញ្ហាគ្រឿងញៀន
មេធាវី ការពារក្តីឲ្យជនជាតិអូស្ត្រាលីមួយរូប ដែលតុលាការសម្រេចលើកលែងការចោទប្រកាន់និងប្រកាសថាគ្មានកំហុសនៅ ប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុនមានប្រសាសន៍ថា លោកនឹងដាក់ពាក្យស្នើសុំឲ្យដោះលែងកូនក្តីរបស់លោកនៅព្រឹកនេះ។
Read More » -
អូស្ត្រាលីដកទិដ្ឋាការពីវេជ្ជបណ្ឌិតជនជាតិឥណ្ឌា
ក្រសួង អន្តោប្រវេសន៍អូស្ត្រាលីបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ដែលនឹងចេញពីដំណែងបានធ្វើលុប សុពលភាពទិដ្ឋាការរបស់វេជ្ជបណ្ឌិតម្នាក់ដែលមានដើមកំណើតពី ប្រទេសឥណ្ឌាក្នុងគោលដៅដើម្បីប្រយោជន៍ជាតិ។
Read More » -
ក្រុមប្រឆាំងមូស្លីមវាយប្រហារទីក្រុងមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន
ទីក្រុង ហ្សែមបុងហ្គា (Zamboanga) ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ បានផ្អាកលែងដំណើរការ នៅពេលដែលក្រុមមូស្លីមប្រឆាំងនឹងកិច្ចចរចារសន្តិភាពជាង១០០នាក់ ប្រដាប់ដោយអាវុធធន់ធ្ងន់ ចូលវាយប្រហារ។ ទាហានយ៉ាងហោចណាស់ម្នាក់ ស្លាប់បាត់បង់ជីវិត និង៦នាក់ផ្សេងទៀតរងរបួស។
Read More » -
អាមេរិកគ្រោងវាយប្រហារទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃលើស៊ីរី
នៅ ក្នុងពេលដែលលោកអូបាម៉ាកំពុង ស្វះស្វែងរកការគាំទ្រពីសំណាក់សមាជិកសភា និងពីប្រទេសដៃគូ ក្រសួងការពារជាតិអាមេរិកបានប្រុងប្រៀបគម្រោងការណ៍វាយប្រហារលើស៊ីរី ក្នុងទ្រង់ទ្រាយធំជាងការគ្រោងទុកកាលពីមុន។
Read More » -
យន្តហោះអង្គការអូតង់ សម្លាប់ជនស៊ីវិលអាហ្វហ្កនីស្ថានយ៉ាងហោច១០នាក់
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន មានជនស៊ីវិលយ៉ាងហោច១០នាក់ បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អង្គការអូតង់។ យន្តហោះអង្គការអូតង់បានធ្វើការ កំចាត់ក្រុមបះបោរតាលីបង់ នៅខេត្តគូណា តាមបណ្តោយព្រំដែនជាប់ជាមួយប៉ាគីស្ថាន។
Read More » -
លោក Assad ចង់ឲ្យមានការបង្ហាញភស្ដុតាងថារូបលោកនៅពីក្រោយការវាយប្រហារដោយប្រើអាវុធគីមី
លោកប្រធានាធិបតីស៊ីរី Bashar al-Assad បានមានប្រសាសន៍ទៅកាន់ទូរទស្សន៍អាម៉េរិកថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយអាវុធគីមីកាលពីខែ មុននៅទីក្រុង Damascus ក្នុងប្រទេសស៊ីរីនោះទេ។
Read More » -
សប្ដាហ៍នេះ សភាសហរដ្ឋអាម៉េរិកនឹងពិចារណាពីវិធានការយោធាទៅកាន់ប្រទេសស៊ីរី
លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាម៉េរិកកំពុងរៀបចំសម្រាប់ការសម្ភាសន៍តាម ទូរទស្សន៍ជាតិចំនួន ៦ ក្នុងកិច្ចព្យាយាមមួយដើម្បីបញ្ចុះបញ្ចូលសាធារណជនដែលនៅសង្ស័យពី ភាពចាំបាច់នៃការចាត់វិធានការយោធាទៅលើប្រទេសស៊ីរី នៅមុនពេលដែលលោកនឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសនៅថ្ងៃអង្គារស្អែកនេះ។
Read More » -
ជនជាតិដើមអូស្រ្ដាលីម្នាក់ជាប់ឆ្នោតជាព្រឹទ្ធសមាជិកសភាអូស្រ្ដាលី
ការបោះឆ្នោតម្សិលមិញនេះ គឺជាជោគជ័យមួយសម្រាប់ពលរដ្ឋជនជាតិដើមអូស្រ្ដាលី ដោយហេតុថា នៅដែនដីប៉ែកខាងជើង គឺមានព្រឹទ្ធសមាជិកថ្មីម្នាក់ពីគណបក្ស Labor ដែលបានជាប់ឆ្នោតកាលពីម្សិលមិញ។
Read More » -
មេដឹកនាំគណបក្សសាធារណរដ្ឋគាំទ្រគម្រោងអន្តរាគមន៍យោធាអាមេរិកនៅស៊ីរី
ខណៈដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុងរង់ចាំភ្លើងខៀវពីសភាអាមេរិក ចំពោះផែនការអន្តរាគមន៍យោធានៅស៊ីរី មេដឹកនាំរបស់គណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើននៅក្នុងសភា បាន បង្ហាញការគាំទ្រផែនការនេះ។
Read More » -
ហ្វីលីពីនចោទចិនថាសាងសង់ប្លុកបេតុងនៅលើកោះផ្កាថ្មដែលជាប់ជម្លោះ
នៅថ្ងៃអង្គារដើមសប្តាហ៍នេះ ប្រទេសហ្វីលីពីនបានចោទប្រទេសចិនថា បានធ្វើការសាងសង់ប្រព័ន្ធបេតុងមួយ នៅលើកោះផ្កាថ្ម Scarborough ដែលជាកោះជម្លោះរវាងប្រទេសទាំងពីរ ស្ថិតនៅសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិហ្វីលីពីនបានបង្ហាញទៅអ្នកសារព័ត៌មាន នូវរូបថតជាច្រើនដែលថតបានតាមយន្តហោះ បង្ហាញពីវត្តមានប្លុកបេតុងប្រមាណជាង៣០ សាងសង់លើកោះផ្កាថ្មនោះ។
Read More »