ព័តមានអន្តរជាតិ
-
រដ្ឋាភិបាលជប៉ុននឹងប្រើថវិកា៣៦០លានអឺរ៉ូ ដោះស្រាយបញ្ហាFukushima
នៅថ្ងៃ អង្គារម្សិលមិញនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងចំណាយថវិកា៣៦០លានអឺរ៉ូ ដើម្បីដោះស្រាយបញ្ហាទឹកដែលមានធាតុវិទ្យុសកម្ម នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima។
Read More » -
ការលុបចោលដំណើរបំពេញទស្សនកិច្ចរបស់លោក Aquino នៅពេលមានការតានតឹងរវាងហ្វីលីពីននិងចិន
ទីក្រុងម៉ានីល ហ្វីលីពីន — ការតានតឹងរវាងប្រទេសហ្វីលីពីននិងប្រទេសចិនបន្តរីកកាន់តែធំនៅ សប្តាហ៍នេះ។ ហ្វីលីពីនប្រាប់ឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចដោយប្រធានាធិបតី Benigno Aquino ទៅចូលរួមការតាំងពិព័ណ៌ចិន-អាស៊ានក្នុងទីក្រុង Nanning នៃប្រទេសចិនត្រូវបានដាក់លក្ខខណ្ឌ ប៉ុន្តែចិននិយាយថា ខ្លួនមិនដែលអញ្ជើញប្រធានាធិបតី Aquino ទេ។
Read More » -
ប្រទេសបារាំងថានឹងមិនធ្វើសកម្មភាពតែម្នាក់ឯងប្រឆាំងនឹងស៊ីរីនោះទេ
ប្រធានាធិបតីបារាំង លោក Francios Hollande មានប្រសាសន៍ថា ប្រទេសរបស់លោក នឹងមិនធ្វើសកម្មភាពតែម្នាក់ឯងប្រឆាំងនឹង ស៊ីរីនោះទេ ប្រសិនបើព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតប្រឆាំងនឹងសកម្មភាពវាយលុកស៊ីរីដោយកម្លាំងទ័ព។
Read More » -
សេដ្ឋកិច្ចជាតិអូស្ត្រាលី រីកចម្រើនលឿនជាងការរំពឹងទុក
គណនេយ្យជាតិរបស់អូស្ត្រាលី (National Accounts) ដែលមានតួនាទីវាស់វែងសកម្មភាពសេដ្ឋកិច្ចជាតិ និយាយថាការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់អូស្ត្រាលី ក្នុងត្រីមាសទី២ នៃឆ្នាំ២០១៣, ដែលការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ មានល្បឿនលឿនជាងការរំពឹងទុក តែបន្ដិចបន្ដួច។
Read More » -
រដ្ឋាភិបាលប្រេស៊ីល និងម៉ិកស៊ិកស្នើអោយវ៉ាស៊ីនតោនបំភ្លឺរឿងលួចស្តាប់ការសន្ទនា
រដ្ឋមន្ត្រី ការបរទេសប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកបានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដើម្បីស្នើអោយប្រទេសមហាអំណាចមួយនេះ បំភ្លឺព័ត៌មានដែលត្រូវបានគេផ្សាយថា ភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិកបានលបលួចស្តាប់ការសន្ទនាតាម ទូរស័ព្ទរបស់មេដឹកនាំនៃប្រទេសប្រេស៊ីល និងម៉ិកស៊ិក។
Read More » -
អតីតប្រធានាធិបតីប៉ាគីស្ថានPervez Musharraf រងការចោទប្រកាន់ថ្មីៗទៀត ពីបទមនុស្សឃាត
នៅថ្ងៃចន្ទនេះ ប៉ូលិសប៉ាគីស្ថានបានដាក់ពាក្យបណ្តឹងថ្មីមួយទៀតទៅតុលាការ ដើម្បី ចោទប្រកាន់លោក Pervez Musharraf អតីតប្រធានាធិបតីប៉ាគីស្ថាន ពីបទឃាតកម្មសម្លាប់អ៊ីម៉ាំដឹកនាំការសូត្រធម៌មួយរូប នៅវិហារ ក្រហមក្រុងអ៊ីស្លាម៉ាបាដ។
Read More » -
ទឹកនៅមជ្ឈមណ្ឌល Fukushima អាចបញ្ចេញចោលទៅក្នុងសមុទ្រ ក្រោយពេលបន្សាបធាតុវិទ្យុសកម្មរួច
ទឹកដែលមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima ដែលបានរងគ្រោះដោយរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ អាចនឹងត្រូវអាជ្ញាធរជប៉ុនបង្ហូរចោលទៅក្នុងសមុទ្រ ក្រោយពេលធ្វើការបង្សាបធាតុវិទ្យុសកម្មរួច។ នេះបើយោងតាមការប្រកាសអោយដឹង នៅថ្ងៃចន្ទទី២ កញ្ញានេះ ពីសំណាក់អាជ្ញាធរជប៉ុន ទទួលបន្ទុកផ្នែករៀបរយនុយក្លេអ៊ែរ។
Read More » -
ម៉ាឡេស៊ីចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនពាន់នាក់
ប្រទេស ម៉ាឡេស៊ីបានចាប់ខ្លួនជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ រាប់ពាន់នាក់ នៅក្នុងការបង្រ្កាបទៅលើកម្មករធ្វើការខុសច្បាប់ជាងកន្លះលាន នាក់។
Read More » -
អង្គការពលកម្មអន្តរជាតិរកឃើញថាកម្មករនេសាទនៅថៃធ្វើការដោយបង្ខំ
កម្មករ នេសាទនៅប្រទេសថៃបានរងការបង្ខំឲ្យធ្វើការងារយូរម៉ោងក្នុង ស្ថានភាពប្រកបដោយគ្រោះថ្នាក់ ព្រមទាំងទទួលបានប្រាក់ឈ្នួលទាបទៀតផង។
Read More » -
គ្មានថ្ងៃដែលចំនួនមនុស្សស្លាប់ដោយអំពើភេរវកម្មចុះថយ នៅអ៊ីរ៉ាក់
ការវាយប្រហារបំផ្ទុះគ្រាប់បែកដោយ ក្រុមភេរវករបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ នៅប្រទេសអ៊ីរ៉ាក់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចុះផ្សាយ កាលពីថ្ងៃអាទិត្យទី ១កញ្ញា នៅតែនៅក្នុងអំឡុងខែសីហាមុន ចំនួនមនុស្សស្លាប់ ដោយអំពើភេរវកម្មហិង្សាមានដល់ ជាង៨០០នាក់។
Read More »