ព័តមានអន្តរជាតិ
-
អង្គការសហប្រជាជាតិ៖១ភាគ៤នៃបុរសនៅអាស៊ីប៉ាស៊ីហ្វិកធ្លាប់បានរំលោភស្ត្រី
អង្គការសហប្រជាជាតិបានចុះផ្សាយ របាយការណ៍ស៊ើបអង្កេតមួយ នៅថ្ងៃអង្គារម្សិលមិញនេះ បង្ហាញថា បុរសជិត១ភាគ៤ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្លាប់បានរំលោភបំពានរាងកាយលើស្ត្រីភេទ។ លទ្ធផលនៃការស៊ើបអង្កេតរបស់អ.ស.ប បង្ហាញថា អំពើហិង្សាលើស្ត្រី គឺជាបញ្ហាជាក់ស្តែងដែលសង្គមមនុស្សពិបាកប្រឈមមុខ។
Read More » -
រដ្ឋាភិបាលសុខចិត្តចំណាយលុយដើម្បីបញ្ជៀសបាតុកម្មជាថ្មីរបស់អ្នកផលិតជ័រកៅស៊ូ
នៅទីបំផុតទៅ សហគមន៍អ្នកផលិតជ័រកៅស៊ូថៃបានយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលថៃ ដែលបានសម្រេច កាលពីថ្ងៃអង្គារ យល់ព្រមផ្គត់ផ្គង់ថវិកាដល់អ្នកផលិតជ័រកៅស៊ូ។
Read More » -
ហ្វ៊ូគូស្ហ៊ីម៉ា៖សេវារដ្ឋាភិបាលជប៉ុនដោះស្រាយបញ្ហាទឹកមានធាតុវិទ្យុសកម្ម បើកការប្រជុំលើកទីមួយ
នៅថ្ងៃ អង្គារនេះ សមាជិកនានានៃសេវាការងាររដ្ឋាភិបាលជប៉ុនដែលជាសេវាការងារថ្មីមួយ ទទួលបន្ទុកបញ្ហាទឹកមានធាតុវិទ្យុសកម្មនៅហ្វ៊ូគូស្ហ៊ីម៉ា បានជួបប្រជុំគ្នា កំណត់វិធានការដោះស្រាយជាក់ស្តែង អោយបានយ៉ាងយូរក្នុងដំណាច់ឆ្នាំ២០១៣នេះ។
Read More » -
គណបក្សពលករអូស្ត្រាលីកំពុងរើសមេដឹកនាំបក្សថ្មីបន្ទាប់ពីការចាញ់ឆ្នោត
សមាជិកសភាមកពីគណបក្សពល ករអូស្ត្រាលី ផ្តើមតំរង់ជួរគ្នាជាសាធារណៈដើម្បីឈរឈ្មោះធ្វើជាបេក្ខជនមេដឹក នាំគណបក្សរបស់ខ្លួន។
Read More » -
កូរ៉េខាងជើងយល់ព្រមឲ្យមានវិនិយោគអន្តរជាតិក្នុងតំបន់ឧស្សាហកម្ម Kaesong វិញ
កូរ៉េខាងជើងបានយល់ព្រមឲ្យមាន ការ វិនិយោគអន្តរជាតិក្នុងតំបន់ឧស្សាហ៍កម្ម Kaesong ដែលជាតំបន់សហប្រតិបត្តិការវិនិយោគរួមជាមួយកូរ៉េខាងត្បូង។
Read More » -
រុស្ស៊ីបញ្ឈប់សំណើឲ្យមានកិច្ចប្រជុំកំពូលបន្ទាន់ពាក់ពន្ធ័ទៅនឹងវិបត្តិនៅប្រទេសស៊ីរី
លោក Gary Quinlan ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មកពីប្រទេសអូស្ត្រាលី បានថ្លែងថា ប្រទេសរុស្ស៊ីបានបញ្ឈប់សំណើឲ្យមានកិច្ចប្រជុំកំពូលបន្ទាន់មួយ ពាក់ពន្ធ័ទៅនឹងវិបត្តិនៅប្រទេសស៊ីរី ហើយ។
Read More » -
ក្រុមតាលីបង់ស្វាគមសំណើចរចាសន្តិភាពរបស់រដ្ឋាភិបាលប៉ាគីស្ថាន
នៅថ្ងៃចន្ទម្សិលមិញនេះ គណបក្សនយោបាយសំខាន់ៗ នៅប៉ាគីស្ថានបានព្រមព្រៀងគ្នាសំរេចអោយមានដំណើរការចរចា ស្វែងរកសន្តិភាព ជាមួយក្រុមឧទ្ទាមតាលីបង់ ដើម្បីបញ្ចប់អំពើភេរវកម្មដែលបានសំលាប់មនុស្សរាប់ពាន់នាក់ ក្នុងប្រទេសតាំងពីឆ្នាំ២០០៧មក។
Read More » -
ពួកឧទ្ទាមហ្វីលីពីនចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង
ក្រុម ឧទ្ទាមនៃចលនាឥស្លាមដែលជា ក្រុមប្រឆាំងទៅនឹងកិច្ចចរចារសន្តិភាពជាមួយរដ្ឋាភិបាលក្រុងម៉ានីល បានចាប់មនុស្សប្រមាណជា ២០ នាក់ធ្វើជាចំណាប់ខ្មាំងនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។ ការប្រយុទ្ធគ្នាក៏បានកើតឡើងផងដែរនៅឯ កោះមីនដាណាវ រវាងក្រុម ឧទ្ទាមជាមួយកងទ័ពហ្វីលីពីន។
Read More » -
ចិន និងអ៊ូសបេគីស្ថានចុះហត្ថលេខាបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នា
នៅ ថ្ងៃចន្ទ ទី៩ កញ្ញា លោកប្រធានាធិបតីចិនស៊ី ជីនពីងបានចុះហត្ថលេខាលើកុងត្រាពាណិជ្ជកម្មជាមួយប្រទេស អ៊ូសបេគីស្ថានដែលមានទឹកប្រាក់សរុប ១៥ ០០០លានដុល្លារ។ កម្មវត្ថុរបស់ទីក្រុងប៉េកំាង គឺសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអតីតរដ្ឋសហភាពសូវៀតមួយនេះ នៅអាស៊ីកណ្តាល ពិសេសក្នុងវិស័យអាជីវកម្មប្រេងឥន្ធនៈ។
Read More » -
មន្ត្រីជាន់ខ្ពស់គណបក្ស Labour មួយរូបទៀតស្នើឲ្យលោក ខេវិន រ៉ាដ្ដ ចាកចេញពីសភា
មន្ត្រី ជាន់ខ្ពស់គណបក្ស Labour បានចូលរួមនៅក្នុងការអំពាវនាវឲ្យលោកអតីតនាយករដ្ឋមន្រ្តី អូស្រ្ដាលី Kevin Rudd លាឈប់ពីសភា។
Read More »