ព័តមានអន្តរជាតិ
-
អង្គការហាមឃាត់អាវុធគីមី អំពាវនាវឱ្យមានបទឈប់បាញ់មួយរយៈនៅស៊ីរី
នៅថ្ងៃពុធនេះ អង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា អង្គការOIACបានអំពាវនាវអោយមានបទឈប់ បាញ់មួយរយៈនៅស៊ីរី ដើម្បីសំរួលដល់បេសកកម្មការងារក្រុមអ្នកស៊ើបអង្កេត ទទួលបន្ទុកកំទេចអាវុធគីមី នៅស៊ីរី។ នៅស៊ីរី ការប្រឈមមុខឥតស្រាកស្រាន្ត រវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាម ធ្វើអោយអ្នកស៊ើបអង្កេតទាំងអស់នោះ ប្រឈមទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
Read More » -
អគ្គមគ្គុទេសក៍កូរ៉េខាងជើងដកតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ដូចដកស្មៅ
លោក គីម ជុងអ៊ុន ដែលទើបឡើងកាន់តំណែងជាអគ្គមគ្គុទេសក៍កូរ៉េខាងជើង បន្តពីឪពុកកាលពីចុងឆ្នាំ២០១១ បាននិងកំពុងក្តោបអំណាច ក្នុងដៃ ណែនឡើងៗ ! ដើម្បីពង្រឹងភាពជាត្រួតត្រាប្រទេសយ៉ាងពេញទំហឹងនោះ មេដឹកនាំ វ័យក្មេងខ្ចីរូបនេះ បានប្តូរផ្លាស់តំណែងមន្ត្រីជាន់ខ្ពស់កំពូលរបស់ប្រទេសជិតពាក់ កណ្តាល ខ្លះដកចេញទាំងស្រុង ខ្លះត្រូវផ្ទេរទៅកាន់តួនាទីថ្មី។ នេះបើរបាយការណ៍ផ្លូវការរបស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ។
Read More » -
គណបក្សប្រឆាំងអូស្រ្តាលីនឹងមានមេដឹកនាំថ្មីជាផ្លូវការត្រឹមថ្ងៃអាទិត្យនេះ
គណបក្សពលករអូស្រ្តាលីឬ Australia Labor Party ដែលបានចាញ់ឆ្នោតកាលពីខែមុន ហើយបានក្លាយជាគណបក្សប្រឆាំងនោះ នៅថ្ងៃនេះនឹងធ្វើការបោះឆ្នោតដើម្បីជ្រើសរើសប្រធានថ្មីសម្រាប់ គណបក្សរបស់ខ្លួន។
Read More » -
នាយករដ្ឋមន្រ្តីអូស្រ្តាលីលើកអំពីបញ្ហាសំខាន់ៗជាមួយមេដឹកនាំនៃប្រទេសអាស៊ីខាងកើត
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Tony Abbott នៅថ្ងៃនេះគ្រោងនឹងថ្លែងទៅកាន់បណ្ដាប្រជាជាតិនៅអាស៊ីខាង កើតដើម្បីសុំឲ្យ ការពិភាក្សានានាអំពីក្ដីបារម្ភលើសន្ដិសុខតំបន់ ចាំបាច់ត្រូវប្រព្រឹត្តទៅដោយបើកចំហនិងដោយស្ថាបនា។
Read More » -
កូរ៉េខាងជើងព្រមានអាមេរិកចំពោះការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូងនិងជប៉ុន
កូរ៉េ ខាងជើងបានដំឡើងសំឡេងដាក់ អាមេរិកសាជាថ្មីម្តងទៀត នៅថ្ងៃអង្គារនេះ ដោយបានប្រកាសដាក់កងទ័ពឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ និងព្រមានអាមេរិកចំពោះការបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា ជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅជុំវិញឧបទ្វីបកូរ៉េ។ សមយុទ្ធទ័ពជើងទឹករួមគ្នា ដែលគ្រោងបើកធ្វើ ដោយមានការចូលរួមពីសំណាក់នាវាផ្ទុកយន្តហោះរបស់អាមេរិក។
Read More » -
ប្រធានាធិបតីរុស្ស៊ីទាមទារអោយប្រទេសហូឡង់ធ្វើការសុំទោសចំពោះការចាប់ខ្លួនអ្នកការទូតរុស្ស៊ី
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទាមទារអោយប្រទេសហូឡង់ធ្វើការសុំទោសចំពោះការដែលប៉ូលិសហូឡង់ បានចាប់ខ្លួនអ្នកការទូតរុស្ស៊ីម្នាក់។
Read More » -
ជប៉ុនសុំអង្គការពាណិជ្ជកម្មពិភពលោកជួយអន្តរាគមន៍រឿងកូរ៉េខាងត្បូងហាមការនាំចូលត្រីជប៉ុនក្នុងស្រុក
ប្រទេសជប៉ុនបានសុំអោយអង្គការ ពាណិជ្ជកម្មពិភពលោក ជួយធ្វើអន្តរាគមន៍ក្នុងវិវាទរវាងជប៉ុន និងកូរ៉េខាងត្បូង ដែលបានហាមឃាត់ការនាំចូលត្រីជប៉ុន ចូលក្នុងស្រុកខ្លួន។
Read More » -
អគ្គិភ័យនៅរោងចក្របង់ក្លាដេសសម្លាប់មនុស្សយ៉ាងតិច៩នាក់
មានមនុស្សយ៉ាងតិច៩នាក់បាន ស្លាប់ ដោយសារអគ្គិភ័យមួយដែលបានកើតមានឡើងនៅរោងចក្រសម្លៀកបំពាក់មួយ កន្លែងនៅប្រទេសបង់ក្លាដេស។
Read More » -
មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករអំពីការធ្លាក់ចុះថយនៃបណ្ដាសេដ្ឋកិច្ចដែលទើបលូតលាស់
មូលនិធិរូបិយវត្ថុអន្តរជាតិឬ IMF និយាយថា ការធ្លាក់ចុះថយនៃបណ្ដាសេដ្ឋកិច្ចដែលទើបលូតលាស់ បានបង្ខំឲ្យស្ថាប័នពិភពលោកនេះកែបន្ថយតួលេខព្យាករណ៍របស់ខ្លួនស្ដីពី ការលូតលាស់សេដ្ឋកិច្ចសកល លោក។
Read More » -
អូស្រ្តាលីទទួលផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន
មានការបញ្ចេញមតិថា ប្រទេសអូស្រ្តាលីនឹងទទួលផលប្រយោជន៍ភ្លាមៗ ក្នុងកម្រិតរាប់រយលានដុល្លារ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន។
Read More »