ព័តមានអន្តរជាតិ
-
កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៣នាក់ ស្លាប់នៅក្នុងការវាយប្រហារនៅទីក្រុងដាហ្វួរ
ក្រុមប្រដាប់អាវុធបានវាយប្រហារលើ ក្បួនដឹកទឹករបស់កងរក្សាសន្តិភាពអង្គការសហ ប្រជាជាតិ នៅតំបន់ដាហ្វួរ ប្រទេសស៊ូដង់ បណ្ដាលឲ្យកងរក្សាសន្តិភាពជនជាតិសេណេ ហ្កាល់ចំនួន៣នាក់ ស្លាប់បាត់បង់ជីវិត។
Read More » -
អ៊ីរ៉ង់បដិសេធមិនបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមទៅក្រៅប្រទេស
ប្រធានក្រុមចរចាសំណុំរឿងនុយក្លេអ៊ែរ អ៊ីរ៉ង់ លោក អាប់បា អារ៉ាក់ឈី បានប្រកាសថា អ៊ីរ៉ង់បដិសេធដាច់ខាតមិនបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូម ទៅក្រៅប្រទេសនោះទេ។ នេះបើយោងតាមការចុះផ្សាយនៃគេហទំព័រទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ។
Read More » -
ធនាគារពិភពលោកព្រមានអំពីភាពអន្តរាយសេដ្ឋកិច្ចសកលលោក
ប្រធាន របស់ធនាគារពិភពលោក (World Bank) និយាយថា បញ្ហាដែលមិនអាចសងបំណុលបានរបស់សហរដ្ឋអាម៉េរិក នឹងអាចជាព្រឹត្តិការណ៍អន្តរាយដល់សេដ្ឋកិច្ចសកលលោក។
Read More » -
ឥណ្ឌាអះអាងថានឹងមានវិធានការទប់ស្គាត់គ្រោះថ្នាក់មនុស្សរត់ជាន់គ្នាស្លាប់
ប្រទេសឥណ្ឌាមានប្រវិត្តិកើតមានឡើងនូវ ព្រឹត្តិការណ៍គ្រោះថ្នាក់ រត់ជាន់គ្នាស្លាប់ ជាយូរយាណាស់មកហើយ នៅពេលមានបុណ្យម្ដងៗ។ ប៉ុន្តែឥឡូវមន្រ្តីផ្នែកការគ្រប់គ្រងគ្រោះមហន្តរាយ និយាយថាខ្លួនមានវិធានការប្រសើរជាងមុនសម្រាប់គ្រប់គ្រងនិងបង្ការ គ្រោះថ្នាក់រត់ជាន់គ្នានេះ។
Read More » -
យោធាពីម៉ាឡេស៊ី សិង្ហបុរី អង់គ្លេសនិងនូវ៉ែសហ្សេឡង់ធ្វើសមយុទ្ធរួមគ្នានៅអូស្រ្តាលី
នៅថ្ងៃនេះកងទ័ពជាតិរបស់អូស្រ្តាលី បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពបរទេសចំនួនបួនប្រទេស ដើម្បីហ្វឹកហាត់ក្នុងការងារអន្តរាគមន៍ពេលមានគ្រោះហមន្តរាយធំៗ។
Read More » -
អាមេរិកនិងវៀតណាមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល
នៅថ្ងៃ ព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកនិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងក្របខ័ណ្ឌនុយក្លេអ៊ែរស៊ីវិល ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកអាចលក់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ទៅឱ្យវៀតណាម នៅថ្ងៃណាមួយ។ វៀតណាមដែលមានតម្រូវការថាមពលកើនឡើងជាលំដាប់ មានមហិច្ឆតាអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិលឱ្យបាននៅឆ្នាំ២០២០។
Read More » -
អ្នកស្រាវជ្រាវថា កម្ដៅភពផែនដីអាចចាប់ឡើងពីឆ្នាំ២០២០ទៅ
ការសិក្សាជាលក្ខណៈអន្ដរជាតិថ្មីមួយ អំពីបម្រែបម្រួលអាកាសធាតុ បង្ហាញឲ្យឃើញថា សីតុណ្ហភាពខ្ពស់មិនធម្មតាអាចចាប់ផ្ដើមមាននៅក្នុងពិភពលោកនេះ ក្នុងអំឡុងឆ្នាំ២០២០ គឺឆាប់ជាងអ្វីដែលគេបានគិតទុក។
Read More » -
មេដឹកនាំនយោបាយនៅអាម៉េរិកកំពុងបន្ដការចរចាដោះស្រាយវិបត្ដិថវិកាជាតិ
ការចរចាកំពុងបន្ដនៅពេលយប់ម៉ោងនៅ សហរដ្ឋអាម៉េរិកនៅឯសេតវិមាន ក្រោយការប្រជុំមួយរវាងលោកប្រធានាធិបតី Barack Obama និងតំណាងរាស្រ្ដពីគណបក្សសាធារណរដ្ឋ បានទទួលបរាជ័យក្នុងការរកដំណោះស្រាយលើការជាប់គាំងបញ្ហាថវិកា ជាតិ។
Read More » -
ពលរដ្ឋចិនចូលចិត្ដអាហារពីអូស្រ្ដាលី
វ៉ិបសាយថ៍ Alibaba ដែលជាវ៉ិបសាយថ៍ពាណិជ្ជកម្មតាមអ៊ីនធើរណិតដ៏ធំជាងគេក្នុងពិភពលោក និយាយថា ផលិតផលអាហារអូស្រ្ដាលី គឺមានការធ្វើពាណិជ្ជកម្មខ្លាំងក្លានៅក្នុងប្រទេសចិន។
Read More » -
ក្រុងប៉េកាំងព្យាយាមរកដំណោះស្រាយវិបត្តិជម្លោះនៅសមុទ្រចិន
ក្នុងជំនួបកំពូលប្រចាំឆ្នាំអាស៊ាន នៅប្រទេសព្រុយណេ នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានបង្ហាញគោលជំហររបស់រដ្ឋាភិបាលចិន ក្នុងការស្វែងរកដំណោះស្រាយវិបត្តិជម្លោះនៅសមុទ្រចិន។
Read More »