ព័តមានអន្តរជាតិ
-
ទីភ្នាក់ងារ Fitch Rating ព្រមានទំលាក់ចំណាត់ថ្នាក់បំណុលអាមេរិក
ទីភ្នាក់ងារវាយតំលៃហានិភ័យបំណុល អន្តរជាតិ ឈ្មោះថា Fitch Rating បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា អាមេរិក អាចបាត់បង់ចំណាត់ថ្នាក់បំណុលកម្រិតAAA ដែលជាចំណាត់ថ្នាក់ខ្ពស់របស់ខ្លួន។ មូលហេតុ គឺដោយសារតែវិបត្តិនយោបាយដែលបង្កអោយចេញជាវិបត្តិថវិកាក្នុង ស្រុកនោះ នៅតែពន្យារពេលមិនទាន់ដោះស្រាយចេញ។
Read More » -
បស្ចឹមលោកអំពាវនាវឱ្យទេសចរបរទេសប្រយ័ត្ននឹងគ្រោះភេរវកម្មនៅភូមា
បណ្តាប្រទេសបស្ចឹមលោកជាច្រើនបានជូន ដំណឹងដល់ពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅប្រទេសភូមា។ ភូមា ដែលបានរងការវាយប្រហារបំផ្ទុះគ្រាប់បែកតៗគ្នា ជាច្រើនលើកច្រើន នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះមានគ្រាប់ផ្ទុះនៅក្នុងសណ្ឋាគារប្រណិតនៅទីក្រុង រ៉ង់ហ្គូន។
Read More » -
អ៊ីរ៉ង់យល់ព្រមទទួលយកគោលការណ៍នៃការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ
នៅថ្ងៃពុធនេះ ប្រទេសអ៊ីរ៉ង់បានសំរេចចិត្តយល់ព្រមទទួលយកគោលការណ៍នៃការ ត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលការត្រួតពិនិត្យនេះ គឺជាបេសកកម្ម ដែលអ៊ីរ៉ង់មិនអាចដឹងបានមុននោះទេ។
Read More » -
មនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វ៊ីលីពីនកើនដល់ជាង ១៥០នាក់
ក្រុមអ្នក ជួយសង្រ្គោះនៅប្រទេសហ្វ៊ីលីពីន កំពុងតែព្យាយាមចូលទៅដល់សហគមន៍ដាច់ស្រយាលដែលរងគ្រោះដោយសារតែ ការរញ្ជួយដីកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
Read More » -
ក្រុមហ៊ុនរ៉ែអូស្ត្រាលីព្យាយាមរារាំងសកម្មជនបរិស្ថានមិនឲ្យចូលជាសមាជិកគណៈកម្មាធិកានាយក
ក្រុមហ៊ុន រ៉ែដ៏ធំមួយរបស់អូស្ត្រាលីឈ្មោះ BHT Billiton កំពុងព្យាយាមរារាំងសកម្មជនការពារបរិស្ថានពីការទទួលកៅអីក្នុង ចំណោមសមាជិកគណៈកម្មាធិការនាយករបស់ក្រុមហ៊ុននេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននាពេលខាងមុខ។
Read More » -
អ៊ីរ៉ង់លើកសំណើដោះស្រាយវិបត្តិនុយក្លេអ៊ែរ ដោយប្រើពេលតិចជាងមួយឆ្នាំ
កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានវិលមកកាន់តុចរចា ជាថ្មី នៅព្រឹកថ្ងៃអង្គារទី១៥តុលានេះ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ រយៈពេលពីរថ្ងៃ ភាគីអ៊ីរ៉ង់ និងមហាអំណាច (៥+១) អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ នឹងធ្វើការរួមគ្នា ក្នុងការិយាល័យរបស់អង្គការសហប្រជាជាតិ។
Read More » -
ប៉ូលិសប្រឆាំងពុករលួយចិនត្រូវជាប់ពន្ធនាគារពីបទធ្វើទារុណកម្មសួរចម្លើយជនសង្ស័យ
មន្រ្តីចិន ៦នាក់ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ៤ឆ្នាំ ទៅ ១៤ឆ្នាំ ពីបទថាបានធ្វើទារុណកម្មសួរចម្លើយជនជាប់សង្ស័យពីបទពុករលួយ រហូតដល់ស្លាប់។
Read More » -
រញ្ជួយដីនៅប្រទេសហ្វ៊ីលីពីនសម្លាប់មនុស្ស ៩៣នាក់
ថ្ងៃនេះប្រធានាធិបតីហ្វ៊ីលីពីន លោក Benigno Aquino បំពេញទស្សនកិច្ចទៅកាន់ខេត្ត២ឋិតនៅភាគកណ្តាលនៃប្រទេសដែលរង គ្រោះដោយការរញ្ជួយដីក្នុងកម្រិត ៧.១ តាមរង្វាស់រិចទ័រកាលពីម្សិលមិញនេះ។ មកទល់ពេលនេះ គ្រោះរញ្ជួយដីបានសម្លាប់មនុស្ស ៩៣នាក់ហើយ។
Read More » -
ព្យុះកំណាចនឹងវាយប្រហារប្រទេសជប៉ុនជាថ្មីទៀត
ព្យុះមួយដែលគេពិពណ៌នាថាជា ព្យុះកំណាច បំផុតក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ កំពុងបក់សន្ធប់ទៅកាន់រោងចក្រនុយក្លេអ៊ែរ Fukushima។
Read More » -
អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឈ្មោះបេសកជនដឹកនាំប្រតិបត្តិការកម្ទេចអាវុធគីមីនៅស៊ីរី
លោកបានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី១៣តុលា ម្សិលមិញនេះ បានស្នើឈ្មោះលោកស្រីSigrid Kaag ជាប្រេសិតដឹកនាំបេសកកម្មកម្ទេចអាវុធគីមីនៅស៊ីរី។
Read More »