ព័តមានអន្តរជាតិ
-
ព្យុះសង្ឃរា Fitow វាយប្រហារឆ្នេរភាគខាងកើតចិន សម្លាប់មនុស្សយ៉ាងហោច៣នាក់
នៅថ្ងៃចន្ទនេះ ព្យុះសង្ឃរាឈ្មោះថា Fitow បានវាយប្រហារឆ្នេរភាគខាងកើតប្រទេសចិន ជាមួយនឹងល្បឿនហួសពី២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្លាប់មនុស្សយ៉ាងហោច៣នាក់ និងធ្វើអោយអាជ្ញាធរបង្ខំចិត្តជម្លៀសមនុស្សរាប់សិបម៉ឺននាក់ ក្នុងខេត្តរងគ្រោះនានា។
Read More » -
អំពើហិង្សានៅអេហ្ស៊ីប៖អរិភាពរវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីកាន់តែពុះកញ្រ្ជោល
នៅ ប្រទេសអេហ្ស៊ីប អរិភាពរវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីកាន់តែបន្តមានយ៉ាងពុះកញ្រ្ជោល។ នៅថ្ងៃអាទិត្យ ទី៦ តុលាម្សិលមិញ ការប៉ះទង្គិចគ្នារវាងក្រុមអ្នកគំាទ្រលោកម័រស៊ី និងកម្លំាងប៉ូលិសបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៥០នាក់ និងរបួសជិត ៣០០នាក់ផ្សេងទៀត។
Read More » -
តុលាការលើកលែងការចោទប្រកាន់លើអតីតប្រធានាធិបតីសាកូហ្ស៊ី ក្នុងសំណុំរឿងគ្រួសារបេតង់គួរ
តុលាការបារាំងបានសំរេចលើកលែង ការចោទប្រកាន់លើអតីតប្រធានាធិបតីបារាំងសាកូហ្ស៊ី ក្នុងសំណុំ រឿងក្តីគ្រួសារលោកស្រីបេតង់គួរ ដែលជាម្ចាស់ក្រុមហ៊ុនសំអាងកាយ L’OREAL ដ៏មានសម្បតិ្តស្តុកស្តម្ភនៅប្រទេសបារាំងនោះ។
Read More » -
អូស្ត្រាលីគួរតែបន្តអានុភាពរបស់ខ្លួនឲ្យខិតទៅជិតអាស៊ី
របាយការណ៍កំណត់វិបុលភាពមួយរបស់ ក្រុមហ៊ុន សវនករឯករាជ្យ និងសេវាហិរញ្ញវត្ថុឈ្មោះ Deloitte Access Economics បានឲ្យដឹងថា ប្រទេសអូស្ត្រាលីគួរតែបន្តអានុភាពរបស់ខ្លួនឲ្យខិតទៅជិត តំបន់អាស៊ី ប្រសិនបើប្រទេសនេះចង់រក្សាភាពមានបានរបស់ខ្លួនដែលបានមកពី ភាពរីកចំរើននៃការរុករករ៉ែ។
Read More » -
អូស្រ្តាលីប្រកាសផ្តល់ជំនួយ៣លានដុល្លារដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅឥណ្ឌូណេស៊ី
នាយក រដ្ឋមន្ត្រីអូស្ត្រាលីគ្រោងនឹងប្រកាសផ្តល់ជំនួយលើគម្រោងមួយ ក្នុងការសម្រួលការកកស្ទះចរាចរណ៍នៅប្រទេសឥណ្ឌូណេស៊ី និងតាមបណ្តាទីក្រុងសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់។
Read More » -
ប្រព័ន្ធផ្តល់សិទ្ធិចំណាយថវិការដ្ឋដល់អ្នកនយោបាយអូស្ត្រាលីចាំបាច់ត្រូវរៀបចំឲ្យស្អាត
បេក្ខជន ថ្នាក់ដឹកនាំមួយរូបមកពីគណបក្សពលកររបស់អូស្ត្រាលីលោក Bill Shorten បានមានប្រសាសន៍ថា ប្រព័ន្ធផ្តល់សិទ្ធិចំណាយថវិកាដល់អ្នកនយោបាយសហព័ន្ធនៅអូស្ត្រា លីចាំបាច់ត្រូវរៀបចំបោសសម្អាតឲ្យស្អាត។
Read More » -
ភេរវកម្មបំផ្ទុះរថយន្តនៅប៉ាគីស្ថាន ស្លាប់យ៉ាងហោច៣៨នាក់
នៅប៉ាគីស្ថាន ថ្ងៃអាទិត្យនេះ មានមនុស្សយ៉ាងហោច៣៨នាក់ បានស្លាប់ និងរាប់រយនាក់ទៀត រងរបួស ក្នុងភេរវកម្មបំផ្ទុះរថយន្តមួយគ្រឿង នៅក្រុងប៉េស្ហាវ៉ា ជិតព្រំប្រទល់អាហ្វហ្កានីស្ថាន។
Read More » -
រដ្ឋាភិបាលសហពន្ធ័បញ្ជាឲ្យបិទសេវាកម្មជាច្រើនដោយសារកង្វះថវិកា
ព្រឹទ្ធសភាអាមេរិកបានសម្រេចកាលពី វេលាម៉ោង២និង៣០ នាទីរំលងអាធ្រាត្រដោយទាត់ចោលគម្រោងថវិការបស់រដ្ឋាភិបាលលោកអូ បាម៉ា។ ការសម្រេចនេះបានបង្ខំឲ្យរដ្ឋាភិបាលសហពន្ធ័ត្រូវបញ្ឈប់សេវាកម្ម មួយចំនួនជាចាំបាច់ ដោយសារតែកង្វះថវិកាសម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរដ្ឋការ។
Read More » -
ក្រុមបក្សពួកលោក Silvio Berlusconi បានបញ្ឆេះវិបត្តិនយោបាយធ្ងន់ធ្ងរនៅអ៊ីតាលី
ប្រទេស អ៊ីតាលីទើបបានពើបប្រទះនឹង វិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីការលាលែងពីតំណែងរដ្ឋមន្រ្តីចំនួន ៥រូបដែលគំាទ្រលោកអតីតនាយករដ្ឋមន្រ្តី Silvio Berlusconi។
Read More » -
ប្រទេសអូស្ត្រាលីរងការរិះគន់លើផែនការកាត់ជំនួយ
ផែនការ របស់ប្រទេសអូស្ត្រាលីក្នុងការកាត់ជំនួយផ្តល់ទៅក្រៅប្រទេស បានរងការរិះគន់ពីមហាជនជាច្រើននាក់នាទីក្រុងញូយ៉ក។
Read More »