ព័តមានអន្តរជាតិ
-
តុលាការអេហ្ស៊ីបលើកពេលសវនការកាត់ក្តីអតីតប្រធានាធិបតីមរស៊ីទៅថ្ងៃ៨មករា
នៅថ្ងៃចន្ទនេះ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប តុលាការបានលើកពេលសវនាការកាត់ក្តីអតីតប្រធានាធិបតីអេហ្ស៊ីប និងអ្នកទទួលខុសត្រូវ១៤រូបមកពីគណបក្សភាតរអ៊ីស្លាម ទៅធ្វើនៅថ្ងៃ៨មករា ឆ្នាំ២០១៤វិញ។ ការសំរេចលើកពេលនេះ ធ្វើឡើងមិនដល់មួយម៉ោងផង បន្ទាប់ពីការប្រកាសបើកសវនាការកាត់ក្តី នៅថ្ងៃចន្ទនេះ។ មូលហេតុគឺមកពីជនជាប់ចោទបង្កការរាំងស្ទះដល់ដំណើរការកាត់ក្តី។
Read More » -
ទាហានបង់ក្លាដែស១៥០នាក់ទទួលទោសប្រហារជីវិត ពីបទបានចូលរួមអំពើបះបោរឆ្នាំ២០០៩
នៅថ្ងៃអង្គារនេះ សារព័ត៌មានបារាំង AFP បានប្រាប់ថា តុលាការបង់ក្លាដែសបានសំរេចដាក់ទោសប្រហារជីវិតដល់ទាហានយ៉ាងហោចណាស់ ១៥០នាក់ ពីបទបានចូលរួមធ្វើកុបកម្មបះបោរ កាលពីឆ្នាំ២០០៩។ ការបះបោរកាលណោះ បានសម្លាប់នាយទាហានជាច្រើនរូប។
Read More » -
ឥណ្ឌាបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសទៅកាន់ភពព្រះអង្គារ
នៅថ្ងៃ អង្គារនេះ ឥណ្ឌាបានបាញ់បង្ហោះប្រកបដោយជោគជ័យនូវយានអវកាស ទៅកាន់ភពព្រះអង្គារ។ គឺជាប្រភេទយានគ្មានមនុស្សបើក ដើម្បីធ្វើការសិក្សាអំពីបរិយាកាសនៅភពព្រះអង្គារ។
Read More » -
ចំនួនកុមារកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីដកើនឡើងខ្ពស់ជាងការរំពឹងទុកនៅតំបន់ហ៊្វូគូស្ហ៊ីម៉ា
ក្រុមអ្នកស្រាវជ្រាវនៅប្រទេស ជប៉ុនបាន រកឃើញថា អត្រានៃការកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីដក្នុងចំណោមកុមារដែល រស់នៅជិតរោងចក្រនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ាបានកើនខ្ពស់ជាងការ រំពឹងទុក ។
Read More » -
ធនាគារពិភពលោកថា ការបន្ថយផ្សែងពីចង្ក្រាននៅប្រទេសកំពុងអភិវឌ្ឍជួយសង្រ្គោះជីវិតមនុស្សជាង ១លាននាក់ក្នុងមួយឆ្នាំ
ការសិក្សាមួយរបស់ធនាគារពិភពលោក បានឲ្យ ដឹងថា វិធីដ៏សាមញ្ញក្នុងការកាត់បន្ថយផ្សែងដែលហុយចេញពីចង្ក្រាននៅ ក្នុងប្រទេសកំពុងអភិវឌ្ឍអាចជួយសង្រ្គោះជីវិតមនុស្សប្រមាណ១លាន នាក់ក្នុងមួយឆ្នាំ។ ការកាត់បន្ថយផ្សែងចេញពីចង្រ្កាននេះក៏អាចជួយបន្ថយបញ្ហាឡើងកំដៅ ភពផែនដីផងដែរ។
Read More » -
អូស្ត្រាលីអាចជួបហានិភ័យលើការប្រឆាំងការរត់ពន្ធមនុស្សបើការស៊ើបការណ៍សម្ងាត់នៅប្រទេសឥណ្ឌូនេស៊ីមានពិត
អ្នកជំនាញការម្នាក់ផ្នែកនយោបាយ និងសន្តិសុខរបស់អូស្រ្ដាលីអំពីកិច្ចការប្រទេសឥណ្ឌូណេស៊ីបាននិយាយ ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលីទៅលើការប្រឆាំងនឹង បញ្ហារត់ពន្ធមនុស្សអាចនឹងជួបហានិភ័យ ប្រសិនបើជម្លោះជុំវិញបញ្ហាលួចស៊ើបការណ៍សម្ងាត់នៅប្រទេស ឥណ្ឌូណេស៊ីនឹងបន្ដកើនឡើងនោះ។
Read More » -
អឺរ៉ុបក៏ប្រើប្រព័ន្ធចារកិច្ចដូចសហរដ្ឋអាមេរិកដែរ
សារព័ត៌មានអង់គ្លេសបានបង្ហើបព័ត៌មាន ថ្មីមួយទៀតហើយ ! ព័ត៌មានដែលថា បណ្តាប្រទេសអឺរ៉ុបមួយចំនួន ក៏អនុវត្តចារកិច្ច ប្រហែលគ្នានឹងសហរដ្ឋអាមេរិកដែរ។
Read More » -
ប្រមុខការទូតអាមេរិកទៅលួងលោមអារ៉ាប៊ីសាអ៊ូឌីតដល់ផ្ទះ
លោក ប្រមុខការទូតអាមេរិក John Kerry ផ្តើមបំពេញទស្សនកិច្ចមួយជុំ ៩ ថ្ងៃ នៅតំបន់ដើមបូព៌ា ដោយជ្រើសរើសប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាជំហានដំបូង។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺចង់ធ្វើឱ្យវិបត្តិអ៊ីស្រាអ៊ែល -ប៉ាឡេស្ទីន សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសង្គ្រាមនៅប្រទេសស៊ីរី អាចធ្លាយមានច្រកចេញទៅមុខបាន។ ប៉ុន្តែដៃគូពិភាក្សាអារ៉ាប៊ីសាអ៊ូឌីត មិនប្រាកដជាយល់ដើរលើខ្សែជាមួយសហរដ្ឋអាមេរិកទេ។
Read More » -
វិទ្យុបារាំងអន្តរជាតិបាត់បង់បុគ្គលិកពីររូបដែលប្រកបដោយវិជ្ជាជីវៈ
អ្នកស្រី Ghislaine Dupont និង លោក Claude Verlon ត្រូវក្រុមប្រដាប់អាវុធនៅម៉ាលី ចាប់ខ្លួន និងសម្លាប់នៅថ្ងៃសៅរ៍ទី២ វិច្ឆិកា ឆ្នាំ២០១៣ ក្នុងពេលដែលអ្នកយកការណ៍របស់វិទ្យុបារាំងអន្តរជាតិទាំងពីរ ចេញទៅបំពេញបេសកកម្មនៅក្រុង Kidal ប៉ែកខាងជើងបំផុតប្រទេសម៉ាលី ក្នុងក្របខ័ណ្ឌប្រតិបត្តិការពិសេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៧វិច្ឆិកា ក្នុងរដ្ឋធានី បាម៉ាកូ។
Read More » -
មនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍លិចសាឡាងនៅប្រទេសថៃ
ប៉ូលិសថៃបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីសាឡាងចម្លងអ្នកដំណើរដែលផ្ទុកអ្នកទេសចរលើសចំណុះមួយបាន លិចនៅក្បែរកន្លែងកំសាន្ត Pattaya នៅប្រទេសថៃ។
Read More »