ព័តមានអន្តរជាតិ
-
ទូកដឹកជនភៀសខ្លួនភូមាមួយបានលិច និងមនុស្សជាច្រើនបានបាត់ខ្លួន
មនុស្សជាច្រើននាក់បានកំពុងបាត់ ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍នៃការលិចកាណូតដឹកជនភៀសខ្លួនចេញពីតំបន់ ជម្លោះជនជាតិភាគតិចនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា នៅក្នុងឈូងសមុទ្រ Bengal។
Read More » -
ចិនបញ្ឈប់មេបញ្ជាការជាន់ខ្ពស់យោធាមួយរូប
មេបញ្ជាការយោធាមួយរូបនៃតំបន់ស្វ័យត Xinjiang នៅ ភាគពាយព្យនៃប្រទេសចិនត្រូវ បានបាត់បង់តួនាទីនៅក្នុងបក្សកុម្មុយនិស្ត ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ក្រោយពីមានការវាយប្រហារបណ្ដាលឲ្យមនុស្សស្លាប់នៅទីលាន Tiananmen ដែលគេបានបន្ទោសទៅលើសហគមន៍តំបន់ជនជាតិភាគតិចអ៊ិស្លាម Uighur ចំពោះព្រឹត្តិការណ៍នៃអំពើហិង្សានេះ។
Read More » -
អាវុធគីមីរបស់ស៊ីរីត្រូវអង្គការអន្តរជាតិចូលគ្រប់គ្រងបានទាំងស្រុង
នៅមួយថ្ងៃមុនកាលកំណត់ អង្គការអន្តរជាតិដើម្បីការហាមឃាត់អាវុធគីមីបានប្រកាសឲ្យដឹង ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១តុលា ថា គេបានចូលគ្រប់គ្រង និងបិទចាក់សោរ មិនឲ្យរដ្ឋាភិបាលស៊ីរីអាចយកវត្ថុធាតុគីមី និងអាវុធគីមីទៅប្រើប្រាស់ទៀតបាន។ នេះ ជាដំណឹងវិជ្ជមានមួយ សម្រាប់សន្និសីទអន្តរជាតិទីពីរដើម្បីស្វែងរកសន្តិភាពនៅស៊ីរី ដែលត្រូវធ្វើនៅហ្សឺណែវ នៅចុងខែវិច្ឆិកានេះ។
Read More » -
អាមេរិកចាប់យកទិន្នន័យព័ត៌មានរបស់វេបសៃត៍Google និងYahoo
កាសែតប្រចាំថ្ងៃ Washington Post របស់អាមេរិក បានចុះផ្សាយនៅថ្ងៃពុធនេះថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA បានចាប់យកទិន្នន័យព័ត៌មានរបស់វេបសៃត៍Google និងYahoo នៅបរទេសដើម្បីអាចចូលទៅមើលឯកសារអេឡិចត្រូនិក និងព័ត៌មាននានារបស់អ្នកប្រើប្រាស់វេបសៃត៍ Google និងYahoo។
Read More » -
ចិនកំពុងទាមទារឲ្យអាម៉េរិកធ្វើការបកស្រាយជុំវិញបញ្ហាស៊ើបការណ៍សម្ងាត់
ប្រទេសចិនកំពុងទាមទារឲ្យសហរដ្ឋ អាម៉េរិក ធ្វើការបកស្រាយ បន្ទាប់ពីកាសែតមួយរាយការណ៍ថា បណ្តាស្ថានទូតអូស្ត្រាលីនៅបរទេស រួមទាំងស្ថានទូតអូស្ត្រាលីក្នុងទីក្រុងប៉េកាំង ត្រូវគេប្រើសម្រាប់ជាផ្នែកមួយនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។
Read More » -
អាកាសចរណ៍អាម៉េរិកដកចេញបម្រាមលើការប្រើគ្រឿងអេឡិចត្រូនិកក្នុងពេលហោះហើរ
រដ្ឋបាលអាកាសចរណ៍របស់សហរដ្ឋ អាម៉េរិក Federal Aviation Administrationហៅកាត់ជាអង់គ្លេសថា FAA បានដកចេញនូវបម្រាមអចិន្រ្ដៃយ៍មួយជុំវិញការប្រើប្រាស់សម្ភារៈ អេឡិចត្រូនិចនៅលើយន្តហោះ។
Read More » -
ឥណ្ឌូណេស៊ី កោះហៅអគ្គរដ្ឋទូតអូស្ត្រាលី ឲ្យឆ្លើយបំភ្លឺទាក់ទងនឹងការស៊ើបការណ៍សម្ងាត់
ឥណ្ឌូណេស៊ី បានកោះហៅឯកអគ្គរាជទូតអូស្ត្រាលីលោក Greg Moriarty ប្រចាំនៅក្រុងហ្សាការតា ឲ្យឆ្លើយបំភ្លឺការចោទប្រកាន់ថា អូស្រ្ដាលីបានប្រើស្ថានទូតរបស់ខ្លួនក្នុងក្រុងហ្សាការតា ជាមូលដ្ឋានសម្រាប់ប្រតិបត្ដិ ការស៊ើបការណ៍សម្ងាត់។
Read More » -
អតីតនាយករដ្ឋមន្ត្រីជប៉ុនប្រឆាំងនឹងនយោបាយនុយក្លេអ៊ែររបស់បក្សឯង
អតីត នាយករដ្ឋមន្ត្រីស្តាំនិយមរបស់ជប៉ុន លោក កូអ៊ីហ្ស៊ូមី (Koizumi) ដែលនៅក្នុងគណបក្សជាមួយនឹងលោកស្ហ៊ីនហ្សូ អាបេ (ជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាច) បានបង្ហាញ ដោយចំហ និងដោយត្រង់ៗ នូវជំហរប្រឆាំងនឹងនុយក្លេអ៊ែរ ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន កំពុងតែព្យាយាមលក់បច្ចេកវិទ្យានុយក្លេអ៊ែរជប៉ុន ទៅបរទេស។
Read More » -
បារាំងនិងអាល្លឺម៉ង់ប្រតិកម្មតបនឹងមេចារកិច្ចអាមេរិក
នៅថ្ងៃអង្គារ នាយកទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA លោក Keith Alexander បានអះអាងប្រាប់សភាអាមេរិកថា ព័ត៌មានចុះផ្សាយដោយសារព័ត៌មាននានានៅអឺរ៉ុប ដែលចោទថាអាមេរិកលួចស៊ើប ការណ៍ពលរដ្ឋអឺរ៉ុបក្នុងទ្រង់ទ្រាយ ធំនោះ ជាព័ត៌មានមិនពិត។
Read More » -
ប៉ូលិសប្រកាសចាប់ខ្លួនបានជនពាក់ព័ន្ធនឹងភេរវកម្មនៅទីលានធានអានមេន
នៅ ថ្ងៃពុធទី ៣០ តុលានេះ ប៉ូលិសចិន បានប្រកាសចាប់ខ្លួនបានសកម្មជនអ៊ីស្លាមជ្រុលនិយម៥នាក់ ដែលមានពាក់ព័ន្ធនឹងឧប្បត្តិហេតុគ្រោះថ្នាក់រថយន្តបុកឆេះនៅ ទីលានធានអានមេន កាលពីថ្ងៃចន្ទ។ គ្រោះថ្នាក់ឡានផ្ទុះឆេះ ចំកណ្តាលរដ្ឋធានី ជាបេះដូងអំណាចកុម្មុយនិស្តចិន ដែលប៉ូលិស ទើបទទួលស្គាល់ និងហៅ ជាផ្លូវការពេញមាត់ ថាជា ទង្វើភេរវកម្ម។
Read More »