ព័តមានអន្តរជាតិ
-
ចិនពិនិត្យឃើញយន្តហោះបេ-៥២អាមេរិកពីរគ្រឿង ហោះក្នុងតំបន់ការពារដែនអាកាសខ្លួន
ក្រសួងការពារជាតិចិន បានប្រាប់នៅថ្ងៃពុធនេះថា បានពិនិត្យឃើញនូវវត្តមានយន្តហោះទំលាក់គ្រាប់បែកបេ-៥២ របស់អាមេរិក ពីរគ្រឿង ក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ យន្តហោះអាមេរិកទាំងនេះ បានហោះចូលតំបន់នេះ ដោយមិនផ្តល់ដំណឹងអោយអាជ្ញាធរចិនដឹងជាមុននោះទេ។
Read More » -
អ.ស.បយកថ្ងៃ២វិច្ឆិកា ជាថ្ងៃប្រារព្ធទិវាអន្តរជាតិប្រឆាំងការមិនដាក់ទោសបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន
នៅថ្ងៃអង្គារកន្លងទៅនេះ គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានសម្រេចយកថ្ងៃ២វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការមិនដាក់ទោសបទឧក្រិដ្ឋ លើអ្នកសារព័ត៌មាន។
Read More » -
លោកស្រី ស៊ូជីថា រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាចាំបាច់ត្រូវធ្វើវិសោធនកម្ម
មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យ លោកស្រី អង់សាន ស៊ូជី បានថ្លែងប្រាប់ដល់អ្នកចូលរួមទាំងអស់នៅក្នុងរោងមហោស្រពទីក្រុង ស៊ីដនីយ៍ថា ប្រសិនបើលោកស្រីក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០១៥ អាទិភាពដំបូងរបស់លោកស្រីគឺសាមគ្គីភាព ដែលនឹងអាចនាំមកនូវសន្តិភាពយូរអង្វែង។
Read More » -
អ្នកជំនាញបារម្ភពីសេវាសុខភាពនៅកន្លែងរងគ្រោះដោយខ្យល់ព្យុះ
មានការព្រួយបារម្ភថាស្រ្តីមាន ផ្ទៃពោះ និងទារកទើបកើតជាច្រើនម៉ឺននាក់មិនបានទទួលនូវសេវាសុខភាពត្រឹម ត្រូវនៅតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះក្នុងប្រទេសហ្វ៊ីលីពីន។
Read More » -
ទាហានបារាំងជាង១ពាន់នាក់នឹងត្រូវដាក់ពង្រាយនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
បារាំង នឹងបញ្ជូនទាហានប្រមាណជា ៨០០នាក់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល បន្ថែមពីលើទាហានជាង ៤០០នាក់ ដែលមានស្រាប់។ ការប្រកាសពីការដាក់ពង្រាយកងទ័ពបារាំងនេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ក្រោយពីមានជំនួប រវាងនាយករដ្ឋមន្រ្តីអាហ្វ្រិកកណ្តាល និងរដ្ឋមន្រ្តីការបរទេសបារាំង នៅទីក្រុងប៉ារីស។
Read More » -
សន្និសីទីហ្សឺណែវលើកទី២ស្តីពីវិបត្តិស៊ីរីនឹងបើកធ្វើនៅថ្ងៃទី២២មករា
អស់រយៈពេល ជាង ៦ខែមកហើយ ដែលសហគមន៍អន្តរជាតិព្យាយាមស្វះស្វែងរៀបចំសន្និសីទក្រុងហ្សឺណែវ លើកទី២ ស្តីពីវិបត្តិស៊ីរី។ ទើបតែពេលនេះ ដែលគេអាចកំណត់ច្បាស់លាស់ អំពីកាលបរិច្ឆេទនៃសន្និសីទនេះ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ខាងមុខ។ នេះបើយោងតាមការប្រកាសរបស់លោកបាន គីមូន អគ្គលេខាធិការអ.ស.ប កាលពីថ្ងៃចន្ទ។
Read More » -
សភាជប៉ុនអនុម័តគំរោងច្បាប់ស្តីពីការសំងាត់ជាតិ
នៅល្ងាចថ្ងៃអង្គារនេះ សភាជប៉ុនបានអនុម័តគំរោងច្បាប់រដ្ឋាភិបាល ស្តីពីការសំងាត់ជាតិ។ ច្បាប់នេះ មានទិសដៅការពាររាល់ព័ត៌មានសំងាត់របស់រដ្ឋជប៉ុន។ រាល់ជនដែលនាំអោយលេចធ្លាយព័ត៌មានសំងាត់ជាតិ អាចទទួលទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ ព្រឹទ្ធសភានឹងសិក្សាលើគំរោងច្បាប់នេះបន្តទៀត។ សារព័ត៌មានជប៉ុន និងប្រជាជនមួយចំនួន ធ្លាប់បានបរិហាររួចហើយថា ច្បាប់នេះជាច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ។
Read More » -
គណៈកម្មការអឺរ៉ុបចង់ដាក់ទណ្ឌកម្មលើកម្ពុជា បេលី និងហ្គីណេ ពីការធ្វេសប្រហែសរឿងនេសាទខុសច្បាប់
នៅថ្ងៃអង្គារនេះ គណៈកម្មការអឺរ៉ុបបានសុំអោយប្រទេសសមាជិកខ្លួននានា ដាក់ទណ្ឌកម្មទៅលើប្រទេសកម្ពុជា បេលី និងហ្គីណេ ពីការធ្វេសប្រហែស ក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់។ ប្រទេសទាំងបីនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅ ជាបញ្ជីឈ្មោះប្រទេសដែលមិនព្រមសហការលើបញ្ហានេះ។
Read More » -
ម៉ាឡេស៊ីកោះហៅប្រេសិតជាន់ខ្ពស់របស់ប្រទេសសាំងហ្គាពួរឲ្យចូលបំភ្លឺ
ប្រទេសម៉ាឡេស៊ីបានកោះហៅមន្រ្ដី ឧត្ដមស្នង ការជាន់ខ្ពស់របស់ប្រទេសសិង្ហបុរីឲ្យចូលបំភ្លឺបន្ទាប់ពីព័ត៌មាន នានាបានផ្សាយថា ក្រុងសិង្ហបុរីបានជួយប្រទេសលោកខាងលិចមួយចំនួនលួចស៊ើបការណ៍លើ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ធូណេស៊ី។
Read More » -
ហ្វូងបាតុករថៃបន្ដធ្វើបាតុកម្មប្រឆាំងលោកស្រីយីងឡាក់ ស្ហ៊ីណាវ៉ាត្រ
ហ្វូងបាតុករនៅក្នុងក្រុងបាងកក ប្រទេសថៃ កំពុងបន្ដការធ្វើបាតុកម្មរបស់ខ្លួនដោយផ្ដោតគោលដៅទៅលើបណ្ដា ក្រសួងនានារបស់រដ្ឋ តាមរយៈការចូលទៅក្នុងក្រសួងទាំងនោះ និងនៅខាងក្រៅព័ទ្ធជុំវិញក្រសួង ដើម្បីជាការតវ៉ាប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្រ្ដី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ។
Read More »