ព័តមានអន្តរជាតិ
-
ជប៉ុននឹងនិយាយជាមួយអាមេរិកពីរឿងចិនបង្កើតតំបន់ការពារដែនអាកាស
លោកអនុប្រធានាធិបតីអាមេរិក ចូ បាយឌិននឹងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅល្ងាចថ្ងៃចន្ទទី ២ ធ្នូ។ នៅជប៉ុន វត្តមានរបស់លោកបាយឌិនត្រូវគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើភាពតានតឹងនៅសមុទ្រចិនខាងកើត បន្ទាប់ពីចិនបានបង្កើតតំបន់ការពារដែនអាកាសថ្មី ដែលបានរំលោភពីលើដែនអាកាសរបស់ជប៉ុន និងរួមបញ្ចូលទាំងដែនអាកាសដែលគ្របដណ្តប់ពីលើប្រជុំកោះដ៏ ចម្រូងចម្រាសសេនកាគូ។
Read More » -
លោក Barnaby Joyce ការពារសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្រ្តីផែនការថវិកា
រដ្ឋមន្ត្រីក្រសួងកសិកម្ម អូស្រ្តាលី លោក Barnaby Joyce ចេញមុខការពារសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្រ្តីផែនការថវិកាក្នុងការ ជំទាស់មិនឲ្យក្រុមហ៊ុនអាម៉េរិកឈ្មោះ Archer Daniels Midland ដែលហៅកាត់ថា ADM ដេញថ្លៃយកក្រុមហ៊ុន GrainCorp របស់អូស្ត្រាលី។
Read More » -
ក្រុមហ៊ុនចែកចាយថ្នាំចាញ់កូនដែលកាន់កាប់ដោយអង់គ្លេសត្រូវសងសំណង ៨៩ លានដុល្លារជូនជនរងគ្រោះ
ក្រុមហ៊ុនមួយដែលទទួលខុសត្រូវចែក ចាយថ្នាំ ឈ្មោះ Thalidomide ដែលជាប្រភេទថ្នាំសម្រាប់បំបាត់ការចាញ់កូន បានយល់ព្រមសងសំណងជំងឺចិត្តប្រមាណជា ៨៩ លានដុល្លារ ទៅស្រ្តីមានផ្ទៃពោះដែលបានប្រើប្រាស់ថ្នាំនេះ បណ្តាលឲ្យកូនរបស់ពួកគេប្រសូតមកដោយមិនពេញលក្ខណៈ។
Read More » -
ចិនបង្ហោះយានអវកាសទៅភពព្រះចន្ទលើកដំបូង
ប្រទេសចិនបានចាប់ផ្តើមបេសកម្ម ឆ្ពោះទៅ ភពព្រះចន្ទជាលើកដំបូង របស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ក្នុងជំហានចុងក្រោយរបស់កម្មវិធីមួយឈ្មោះកម្មវិធីមហិច្ឆិតាអ វកាសរបស់ចិន។ នេះជាសញ្ញាបង្ហាញពីការបង្កើនកេរ្តិ៍ឈ្មោះរបស់ចិនក្នុងសកលលោក ។
Read More » -
កូរ៉េខាងជើងប្រហែលជាបានដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនៅមជ្ឈមណ្ឌលYongbyonឡើងវិញ
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងប្រហែលជាបានដំឡើងម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនៅមជ្ឈមណ្ឌល នុយក្លេអ៊ែរយុងប៊ីយ៉ុង ឡើងវិញហើយ។
Read More » -
រដ្ឋធម្មនុញ្ញវៀតណាមបញ្ជាក់ថា គណបក្សកុម្មុយនិស្តជាបក្សតែមួយគត់ដែលគ្រប់គ្រងប្រទេស
នៅវៀតណាម ថ្ងៃព្រហស្បតិ៍នេះ តំណាងរាស្ត្រវៀតណាមស្ទើរតែគ្រប់គ្នា បានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់និងបញ្ជាក់ឡើងវិញថា គណបក្សកុម្មុយនិស្តវៀតណាម គឺជាគណបក្សតែមួយគត់ដែលគ្រប់គ្រងប្រទេស។ សម្លេងគាំទ្រគោលការណ៍គ្រប់គ្រងបែបឯកបក្សនេះ មានរហូតដល់៤៨៦សម្លេង ក្នុងចំណោមសម្លេងសរុប ៤៨៨។
Read More » -
លោកស្រីយីងឡាក់ទទូចអោយមានការចរចា
លោកស្រី Yingluck Shinawatra នាយករដ្ឋមន្រ្តីរបស់ប្រទេសថៃ បានទទូចឲ្យបាតុករប្រឆំាងរដ្ឋាភិបាលលោកស្រីបញ្ឈប់ការតវ៉ារបស់ពួក គេហើយចាប់ផ្តើមចរចាគ្នាវិញ។
Read More » -
អាំងសាន ស៊ូជីថាគ្មានបំណងសងសឹករដ្ឋាភិបាលយោធាភូមាទេ
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ ក្នុងប្រទេសអូស្ត្រាលី អ្នកស្រីអាំងសាន ស៊ូជី មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមា បាននិយាយប្រាប់សោតទស្សន៍ព័ត៌មាន ABC ថាអ្នកស្រីទទួលស្គាល់ថា មានប្រជាពលរដ្ឋមួយចំនួននៅក្នុងប្រទេសភូមា នៅតែមានការពិបាកក្នុងការលើកលែងទោសឲ្យរដ្ឋាភិបាលយោធាដែលបាន ប្រើអំណាចផ្តាច់ការកាន់កាប់ប្រទេសអស់រយៈពេលជាច្រើនទសវត្សនោះ។
Read More » -
ចិនបញ្ជូនយន្តហោះចំបាំងឲ្យហោះត្រួតដែនកោះជម្លោះ
ប្រទេសចិនបានបញ្ជូនយន្តហោះ ចំបាំងជា ច្រើនគ្រឿង និងយន្តហោះប្រកាសដំណឹងមួយគ្រឿងឲ្យហោះហើរឃ្លាំមើលតំបន់ដែលមាន ជម្លោះក្នុងសមុទ្រចិនខាងកើត។
Read More » -
ចិនចង់វិនិយោគម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២ នៅរូម៉ានី
ក្រុមហ៊ុនសហប្រតិបត្តិការថាមពល នុយក្លេអ៊ែរទូទៅរបស់ចិន ហៅកាត់ CGN ចង់ធ្វើការវិនិយោគ សំរាប់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២ នៅប្រទេសរូម៉ានី ដោយធ្វើការសហការជាមួយក្រុមហ៊ុនកាណាដា SNC-Lavalin។
Read More »