ព័តមានអន្តរជាតិ
-
ស្ថានការណ៍នៅថៃបានធូរស្រាល
ប៉ូលិសថៃបានបើកឲ្យអ្នកតវ៉ាប្រឆាំង ឆ្លង កាត់របាំងការពារខាងក្រៅទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល និងទីស្នាក់ការប៉ូលិសក្រុង ដែលការនេះបណ្តាលឲ្យស្ថានការណ៍បានធូរស្រាលឡើងវិញ បន្ទាប់ពីរយៈពេលពីរថ្ងៃ ដែលពេញដោយអំពើហិង្សា។
Read More » -
ភាពតានតឹងក្នុងដែនសមុទ្រចិនខាងកើតនៅតែបន្ត
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden ថ្លែងថា ការសម្រេចចិត្តរបស់ចិនក្នុងការបង្កើតតំបន់ការពារដែនអាកាសក្នុង សមុទ្រចិនខាងកើតបានបង្កឲ្យមានភាពតានតឹង និងបានបង្កើនការប្រឈមគ្រោះថ្នាក់ជាយថាហេតុ និងការគណនាខុស។
Read More » -
សហរដ្ឋអាមេរិកសោកស្តាយចំពោះការបាត់បង់ជីវិតនៅថៃ
ក្រសួង ការបរទេសសហរដ្ឋអាមេរិកបានថ្លែងសោកស្តាយចំពោះហេតុការណ៍កលយុគក្នុង ទីក្រុងបាងកកប្រទេសថៃដែលបានបណ្តាលអោយមានមនុស្សស្លាប់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអំពាវ នាវអោយភាគីនយោបាយទាំង ពីរ ពោលគឺគណបក្សប្រឆាំង និងគណបក្សកាន់អំណាចដោះស្រាយបញ្ចប់បញ្ហាដោយការចរចារគ្នា។
Read More » -
គណៈកម្មការស៊ើបអង្កេតអ.ស.ប៖ ភស្តុតាងបទឧក្រិដ្ឋសង្គ្រាមស៊ីរី ជាប់ពាក់ព័ន្ធនឹងប្រធានាធិបតីអាសាដ
នៅថ្ងៃចន្ទនេះ លោកស្រី Navi Pillay ណាវី ពីឡាយ ជាឧត្តមក្រុមប្រឹក្សាទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការ សហប្រជាជាតិ បានប្រកាសជាលើកទីមួយថា គណៈកម្មការស៊ើបអង្កេតនៅស៊ីរី បានប្រមូលភស្តុតាងច្រើនសន្ធឹកសន្ធាប់ ស្តីពីបទឧក្រិដ្ឋសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅស៊ីរី។ ភស្តុតាង ទាំងនេះបង្ហាញថា មន្ត្រីជាន់ខ្ពស់នានានៃរដ្ឋាភិបាលស៊ីរី រួមមានប្រធានាធិបតីបាស្ហារ អាល់អាសាដ ផងដែរនោះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងអស់។
Read More » -
ចិនបញ្ជូនយានអវកាសគ្មានមនុស្សបើកទៅឋានព្រះចន្ទ
នៅព្រឹកថ្ងៃចន្ទនេះ ចិនបានបាញ់បង្ហោះយានអវកាសនៃបេសកកម្មឆាំងហឿ៣ ដឹករ៉ូបូ Yu Tu អ៊ុយ ធូ ប្រែថា ទន្សាយថ្លើមថ្ម បញ្ជូនទៅឋានព្រះចន្ទ។ ដូចបានគ្រោងទុក យានអវកាសនេះបានទៅដល់គន្លងតារាវិថី ហើយនឹងត្រូវបន្តដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទ។ ប្រសិនបើអ្វីៗដំណើរការទៅបានស្រួលនោះ យានអវកាសឆាំងហឿ៣ នឹងចុះចតនៅឋានព្រះចន្ទ នៅពាក់កណ្តាលខែធ្នូនេះខាងមុខនេះ។
Read More » -
លោកស្រី យីង ឡាក់ ថាការទាមទាររបស់បាតុករប្រឆាំងរដ្ឋាភិបាលថៃខុសរដ្ឋធម្មនុញ្ញ
លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានច្រានចោលការទាមទារឲ្យលាចេញពីតំណែងរបស់លោកស្រី ពីសំណាក់ក្រុមប្រឆាំង ខណៈដែលក្រុមបាតុករបន្តតវ៉ាទាំងហិង្សាក្រៅអាគាររដ្ឋាភិបាល នានា។
Read More » -
មេរោគផ្តាសាយបក្សី H7N9 សាយភាយនៅ ហុងកុង ជាលើកដំបូង
ទីក្រុងហុងកុង បានប្រកាសពីករណីការឆ្លងមេរោគផ្តាសាយបក្សី H7N9 ជាលើកដំបូង។
Read More » -
ដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលីទន្ទឹងព័ត៌មានពី Edward Snowden
នៅក្នុងកិច្ចប្រជុំសម្ងាត់មួយ រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី លោក David Johnstonបានប្រាប់ មន្ត្រីក្រសួងការពារជាតិដែលមានសមត្ថកិច្ច ឲ្យទន្ទឹងចាំការលេចធ្លាយព័ត៌មានសម្ងាត់ ជាបន្តទៀតពីលោក Edward Snowden។
Read More » -
សកម្មជនបក្សប្រឆាំងថៃចង់ក្រសោបវិមានរដ្ឋាភិបាល
បាតុករ ប្រមាណពីរពាន់នាក់ ជានិស្សិត បានសាកល្បងដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងប៉ូលិស នៅល្ងាចថ្ងៃសៅរ៍នេះ ដោយនាំគ្នាបន្តុកបាវខ្សាច់ឱ្យខ្ពស់ឡើង ដើម្បីងាយឆ្លងរបងលួស ។
Read More » -
បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលងាកទៅរករុស្ស៊ី តែបោះចោលអឺរ៉ុប
នៅក្នុងប្រទេសអ៊ុយក្រែន ក្រុមបក្សប្រឆាំងបីសំខាន់ៗ បន្តរួមគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យលោក ប្រធានាធិបតីចុះចេញពីអំណាច និងរៀបចំការបោះឆ្នោតមុនកំណត់។
Read More »