ព័តមានអន្តរជាតិ
-
នាយករដ្ឋមន្រ្តីអូស្ត្រាលីនិយាយការពារចំពោះការកាត់ថវិកាជំនួយអន្តរជាតិ
លោក Tony Abbott នាយករដ្ឋមន្រ្តីអូស្ត្រាលីបានប្រកាសថា មិនមែនការផ្ដល់ជំនួយទេដែលជួយដល់ប្រទេសក្រីក្រ គឺមានតែពាណិជ្ជកម្មទេដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការជួយ បណ្ដាប្រទេសក្រីក្រក្នុងការបង្កើនវិបុលភាពរបស់ខ្លួនដោយនិរន្តភាព ។
Read More » -
លោក Nelson Mandela អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងទទួលអនិច្ចកម្មក្នុងជន្មាយុ៩៥ឆ្នាំ
លោក Nelson Mandela អតីតប្រធានាធីបតីអាហ្រិ្វកខាងត្បូង បានទទួលមរណភាពក្នុងជន្មាយុ ៩៥ឆ្នាំ។ នេះបើយោងតាមការឲ្យដឹងរបស់លោកប្រធានាធិបតីអាហ្រិ្វកខាងត្បូងលោក Jacob Zuma។
Read More » -
រដ្ឋាភិបាលអ៊ុយក្រែនគំរាមប្តឹងក្រុមបាតុករតាមផ្លូវច្បាប់
នៅប្រទេសអ៊ុយក្រែន ថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន មីកូឡា អាហ្សារ៉ូវ Mykola Azarov បានប្រកាសគំរាមក្រុមបាតុករ ថានឹងប្តឹងពួកគេតាមផ្លូវច្បាប់។ អាជ្ញាធរកំពុងតាមចាប់ក្រុមបាតុករដែលបានរំលោភច្បាប់ ហើយមហាអយ្យកាបានសុំអោយសកលវិទ្យាល័យអ៊ុយក្រែន ផ្តល់នូវឈ្មោះនិស្សិតដែលបានចូលរួមបាតុកម្ម។
Read More » -
អង្គការសហប្រជាជាតិសម្ពោធទីស្នាក់ការមូលនិធីបៃតង ដើម្បីអាកាសធាតុ
នៅកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ មូលនិធីបៃតងដើម្បីអាកាសធាតុ ដែលជាមូលនិធីរបស់អង្គការសហប្រជាជាតិ បានបើកសម្ពោធទីស្នាក់ការខ្លួន នៅក្រុងសេអ៊ូល។ ទិសដៅនៃមូលនិធីគឺដើម្បីប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជួយឧបត្ថម្ភគំរោងការពារប្រជាជនបណ្តាប្រទេសក្រីក្រនានា។ ប៉ុន្តែ នៅថ្ងៃបើកសម្ពោធថ្ងៃពុធនេះ មូលនិធិបៃតង ស្ទើរតែគ្មានប្រាក់ក្នុងហោប៉ៅខ្លួនទាល់តែសោះ។
Read More » -
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃធូរស្បើយច្រើន មុនថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រ
នៅថ្ងៃពុធនេះ នៅក្រុងបាងកកប្រទេសថៃ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមួយចំនួនធំ បានផ្អាកសកម្មភាពតវ៉ារបស់ខ្លួន ដើម្បីអោយអាជ្ញាធរអាចរៀបចំពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ ប៊ូមីបុល អាដុល យ៉ាដេ។ ព្រះមហាក្សត្រថៃនឹងមានព្រះជន្ម៨៦ព្រះវស្សា នៅថ្ងៃ៥ធ្នូស្អែកនេះ។ ចំនួនបាតុករដែលមានដល់១សែន៨ម៉ឺននាក់ ក្នុងសកម្មភាពកន្លងមក បានថយចុះមកនៅប្រមាណបួនពាន់នាក់ នៅថ្ងៃពុធនេះ។
Read More » -
អាហ្វ្រិកព្រំដែនសេដ្ឋកិច្ចថ្មីសម្រាប់បារាំង
ប្រធានក្រុមហ៊ុន បារាំង អាហ្វ្រិក ជាង ៥៦០ ត្រូវជួបជុំគ្នានៅថ្ងៃពុធនេះ ក្នុងវេទិកាសេដ្ឋកិច្ចបារាំង-អាហ្វ្រិក រៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុបារាំងនៅទីក្រុងប៉ារីស ដើម្បីស្វាគមន៍ជំនួបកំពូលអេលីហ្សេ ជំនួបកំពូលស្តីពីសន្តិភាពនិងសុវត្ថិភាពនៅអាហ្វ្រិក ថ្ងៃទី៦-៧ធ្នូ។ រដ្ឋមន្ត្រីជាង២០រូប និងប្រមុខរដ្ឋបួនប្រទេសនឹងធ្វើអធិបតីក្នុងវេទិការសេដ្ឋកិច្ចនេះ។
Read More » -
ប្រធានាធិបតីអ៊ុយក្រែន វិចទ័រ យ៉ានូកូវិច ចេញទៅប្រទេសចិន
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វិចទ័រ យ៉ានូកូវិច បានចាកចេញពីទីក្រុង Kiev ធ្វើដំណើរឆ្ពោះទៅប្រទេសចិន។ ប្រធានាធិបតីអ៊ុយក្រែន ចាកចេញពីប្រទេស ចំពេលអ៊ុយក្រែនកំពុងជួបវិបត្តិ បន្ទាប់ពីអ៊ុយក្រែនបានផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតដៃគូយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប។
Read More » -
នាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault បំពេញទស្សនកិច្ចនៅចិន ថ្ងៃព្រហស្បតិ៍៥ធ្នូ
នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc Ayrault នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន រយៈពេល៤ថ្ងៃ ក្នុងទិសដៅធ្វើអោយការផ្តោះប្តូរផ្នែកពាណិជ្ជកម្មរវាងបារាំង និងចិន មានភាពសមតាឡើងវិញ។
Read More » -
ឪពុកមារបស់លោកគីម ជុងអ៊ុន ទំនងជាត្រូវបានគេដកតំណែង
ឪពុកមារបស់លោកគីម ជុងអ៊ុន គឺលោក ចាង សុងថែក ដែលត្រូវបានគេមើលឃើញថា ជាមនុស្សដ៏មានអំណាចម្នាក់នៅកូរ៉េខាងជើង ត្រូវបានគេដកចេញពីតំណែង ហើយមនុស្សជំនិតរបស់លោកមួយចំនួនត្រូវបានកាត់ទោសប្រហារជីវិត។
Read More » -
និស្សិតរៀនពូកែផុតគេមកពីបណ្តាប្រទេសអាស៊ីខាងកើត
និស្សិតមកពីបណ្តាប្រទេសអាស៊ី ខាងកើត បានទទួលចំណាត់ថា្នក់កំពូលក្នុងការស្ទង់មតិវិស័យអប់រំសកល លោកមួយ ដែលមាននិស្សិតចូលរួមសរុបជាង ៥០ ម៉ឺននាក់ មកពី ៦៥ ប្រទេស។
Read More »