ព័តមានអន្តរជាតិ
-
ទាហានឆាដនៃកងកម្លាំងចំរុះអាហ្រ្វិកមីស្កា បាញ់លើក្រុមបាតុករអាហ្វ្រិកកណ្តាល
នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ថ្ងៃចន្ទនេះ ទាហានឆាដមកពីកងកម្លាំងចម្រុះអាហ្វ្រិក នៃបេសកកម្មមីស្កា បានបាញ់ទៅលើក្រុមបាតុករជាច្រើននាក់ នៅជិតអាកាសយានដ្ឋានរដ្ឋធានីបង់ហ្គី បណ្តាលអោយបាតុករម្នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ បាតុករទាំងនេះ បានទាមទារអោយប្រធានាធិបតីរដ្ឋាភិបាលអន្តរកាល ចុះចេញពីតំណែង និងទាមទារអោយទាហានឆាដចាកចេញពីអាហ្វ្រិកកណ្តាល។
Read More » -
រដ្ឋាភិបាលជប៉ុនយល់ព្រមចេញកញ្ចប់ថវិកា៦៧៣ពាន់លានអឺរ៉ូ សំរាប់លំហាត់ផ្នែកពន្ធដារ
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានយល់ព្រមអោយចេញប្រើកញ្ចប់ថវិកា ៦៧៣ពាន់លានអឺរ៉ូ សំរាប់លំហាត់ផ្នែកពន្ធដារជាតិ ដើម្បីជួយបន្ថយឱនភាព និងប្រឈមទៅនឹងការចំណាយផ្នែកសុខាភិបាលដែលកំពុងកើនខ្ពស់ ក្នុងស្រុក។ កញ្ចប់ថវិកានេះ ក្នុងទឹកប្រាក់ខ្ពស់លើសលុបនេះ នឹងត្រូវឆ្លងកាត់ការអនុម័តរបស់សភាជប៉ុនជាមុនសិន។ ដោយឡែក ជប៉ុនបានលុបចោលនូវពាក្យថា បរិត្តផរណាក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួន។
Read More » -
ភេវកម្មបំផ្ទុះរថយន្តនៅអេហ្ស៊ីប ស្លាប់យ៉ាងហោច១២នាក់
នៅប្រទេសអេហ្ស៊ីប កាលពីយប់ថ្ងៃចន្ទឈានចូលព្រឹកថ្ងៃអង្គារនេះ មានមនុស្ស១២នាក់បានស្លាប់ និង១៣៤នាក់រងរបួស ក្នុងអំពើភេរវកម្មបំផ្ទុះរថយន្តមួយ នៅទីស្នាក់ការកណ្តាលប៉ូលិសក្រុងម៉ាន់ស៊ូរ៉ា នៅភាគខាងជើងប្រទេស។
Read More » -
អ្នកនយោបាយឥណ្ឌូណេស៊ីសងសឹកក្រុមហ៊ុនយន្តហោះ
អាជ្ញាធរនានាឲ្យដឹងកាលពីថ្ងៃ ចន្ទថា ចៅហ្វាយស្រុក Ngada នៃប្រទេសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Marianus Sae បានធ្វើការសងសឹកក្រុមហ៊ុនយន្តហោះមួយដែលគ្រាមុននោះ មិនព្រមលក់សំបុត្រឲ្យលោក ដោយលោកបញ្ជូនមន្រ្តីឲ្យយករថយន្តទៅពាំងផ្លូវយន្តហោះមិនឲ្យ យន្តហោះរបស់ក្រុមហ៊ុននេះចុះចតបាន។
Read More » -
ប៉ូលិសថៃដោះគ្រាប់បែកឆ្នៃនៅភូកេត
អាជ្ញាធរថៃនិយាយថាខ្លួនបានដោះគ្រាប់បែកឆ្នៃដាក់បង្កប់ក្នុងរថយន្តមួយជិតស្ថានីយប៉ូលិសក្នុងខេត្តភូកេត។
Read More » -
រុស្ស៊ីដោះលែងស្ត្រីអ្នកទោស Maria Aliokhina សមាជិកក្រុមចម្រៀង Pussy Riot
នៅថ្ងៃ ចន្ទនេះ នៅប្រទេសរុស្ស៊ី ស្ត្រីអ្នកទោស Maria Aliokhina ជាសមាជិកនៃក្រុមចម្រៀង Pussy Riot បានចាកចេញពីពន្ធនាគារមុនពេលកំណត់ ស្របតាមក្របខណ្ឌនៃច្បាប់លើកលែងទោស ដែលសភារុស្ស៊ីទើបបោះឆ្នោត នាពេលថ្មីៗនេះ។ Maria Aliokhina ត្រូវតុលាការកាត់ទោសអោយជាប់ពន្ធនាគារ២ឆ្នាំ ពីបទបានធ្វើការបែរបន់នៅវិហារមួយកន្លែងនៅក្រុងម៉ូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០១២ ទាមទារអោយប្រមុខគ្រិស្តសាសនាអ័រថូដុក្សរុស្ស៊ី សម្តេចសង្ឃ…
Read More » -
ការប្រហារជីវិតពូលោកគឹម ជុងអ៊ុន គឺដោយសារគាត់ចង់បានប្រយោជន៍ផ្នែកធ្យូងថ្មហួសហេតុ
ប្រធានចារកិច្ច កូរ៉េខាងត្បូង បានផ្តល់ព័ត៌មាន នៅថ្ងៃចន្ទនេះថា លោក ចាង សុងថេក ជាឳពុកមារបស់មេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន ត្រូវបានគេប្រហារជីវិតកាលពីថ្ងៃ១២ធ្នូ កន្លងទៅ ដោយសារតែគាត់មានអត្តចរិតក្រអឺតក្រទមចង់បានប្រយោជន៍ហួសហេតុ ពោលគឺគាត់បានព្យាយាមគ្រប់គ្រងផ្នែកនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើង និងចង់បានប្រយោជន៍ហួសពីអ្វីដែលគាត់ត្រូវបានទទួល។ លោក ណាំ ចាចុង ប្រធានផ្នែកចារកិច្ចកូរ៉េខាងត្បូង បានផ្តល់ព័ត៌មាន…
Read More » -
វិបត្តិនៅស៊ូដង់ខាងត្បូងធ្ងន់ធ្ងរទៅ
បេសកកម្មរបស់អង្គការសហប្រជាជាតិ ប្រចាំ ប្រទេស ស៊ូដង់ខាងត្បូងនិយាយថា ខ្លួនបានប្តូរទីតាំងធ្វើការរបស់មន្រ្តីមិនចាំបាច់របស់ខ្លួន ចេញពីក្នុងប្រទេសនេះហើយ ដោយសារតែអំពើហឹង្សាដែលរីករាលដាលធំទៅក្នុងប្រទេសនេះ។
Read More » -
ប្រទេសចិនរឹតបន្តឹងលើសាលាបង្រៀនវិជ្ជាសារព័ត៌មាន
ប្រភពជាច្រើនទាក់ទងនឹងសកល វិទ្យាល័យ និងបណ្តាញព័ត៌មានឲ្យដឹងកាលពី ថ្ងៃអាទិត្យម្សិលមិញនេះថា គណបក្សកុម្មុយនីសរបស់ប្រទេសចិន បានសម្រេចចិត្តធ្វើការដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំរបស់ សកលវិទ្យាល័យបង្រៀនវិជ្ជាសារព័ត៌មាន និងពង្រឹងរដ្ឋបាលរបស់សាលាទាំងនោះ។
Read More » -
បាតុករប្រឆាំងរដ្ឋាភិបាលលោកស្រី យីង ឡាក់ មកតវ៉ាដល់ផ្ទះលោកស្រី
បាតុករក្នុងក្រុងបាងកកជាច្រើនបានធ្វើដំណើរទៅគេហដ្ឋានរបស់លោកស្រី យីង ឡាក់ ទាមទារឲ្យលោកស្រីលាលែងពីតំណែង។
Read More »